អ្នកឧកញ៉ា ចេន ហ្ស៊ី ឆ្លើយតបទៅនឹងការអំពាវ​នាវរបស់ សម្តេចតេជោ ក្នុងការបរិច្ចាគទឹកប្រាក់ ១លានដុល្លារជួយដល់ប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

0
89

ភ្នំពេញថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១៖អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុន​មួយក្នុង​ចំ​ណោម​ពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរ​អា​មេ​រិក​​ជូនដល់រដ្ឋាភិបាលឡាវ ឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ប្រ​ទេស​​​ឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី​នៃ​ប្រទេសកម្ពុជា មានប្រសាសន៍ថាការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។

ដោយសារកម្ពុជា​តែងតែ​ជា​មិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួម និងជួយគ្នាទៅវិញទៅមកក្នុង​ការប្រយុទ្ធប្រឆាំង​នឹងជម្ងឺកូវីដ​ដ៏កាចសាហាវនេះ។ ក្នុងនាមជាអ្នកជំនួញម្នាក់ ដែលបានចាក់ គ្រឹះជាយូរមកហើយនៅក្នុងប្រ ទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបំណងរបស់រាជរដ្ឋាភិ​បាលកម្ពុជាក្នុងការលើក​កម្ពស់សេដ្ឋ​កិច្ច​និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះ លោកក៏បានវិនិយោគ​នៅក្នុងវិស័យ​ទេ​ស​ចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើក​កម្ពស់ធុរកិច្ច​និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។ ដោយផ្អែកលើការ យល់​ដឹងដ៏ស៊ីជម្រៅរបស់​គាត់អំពីសេ​ដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យរបស់ សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុម​ហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុម ហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភី​ថល មេនេចម៉ិន និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។

សហគ្រិនកម្ពុជារូបនេះ​ត្រូវបានទទួលស្គាល់​ថាជាសហគ្រិន​ឆ្នើម​ប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១​ហើយក៏ជាសហគ្រិនកម្ពុជាតែមួយគត់ដែលបានឈ្នះ​ពានរង្វាន់​អ្នកដឹក​នាំអាជីវកម្មពហុឧស្សាហកម្ម។ លើសពីនេះលោក គឺជាមេដឹកនាំម្នាក់ក្នុងចំណោម​មេដឹកនាំអាស៊ីទាំងបីរូប​ដែលត្រូវ​បាន​គេទទួលស្គាល់ចំពោះ ភាពជាស ហគ្រិន ដ៏រឹងមាំនៅ ក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាក​មួយក្នុងការដឹកនាំ​ក្រុម​ហ៊ុន​។ នៅក្នុងយុគសម័យមួយដែល ពហុក្រុមហ៊ុននា នាកំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹក នាំរបស់លោកនៅ ក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយ​មិនគិតពីភាពនឿយ​ហត់​ដើម្បីជាកម្លាំងជម្រុញ ឱ្យប្រទេសកម្ពុជាមាន ស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេស​ដើម្បីយកឈ្នះជម្ងឺរាត​ត្បា​ត​​ដ៏​​កាចសាហាវនេះ៕