ភ្នំពេញថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១៖អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាមេរិកជូនដល់រដ្ឋាភិបាលឡាវ ឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានប្រសាសន៍ថាការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។
ដោយសារកម្ពុជាតែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួម និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដដ៏កាចសាហាវនេះ។ ក្នុងនាមជាអ្នកជំនួញម្នាក់ ដែលបានចាក់ គ្រឹះជាយូរមកហើយនៅក្នុងប្រ ទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះ លោកក៏បានវិនិយោគនៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ចនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។ ដោយផ្អែកលើការ យល់ដឹងដ៏ស៊ីជម្រៅរបស់គាត់អំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យរបស់ សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុម ហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
សហគ្រិនកម្ពុជារូបនេះត្រូវបានទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១ហើយក៏ជាសហគ្រិនកម្ពុជាតែមួយគត់ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំអាជីវកម្មពហុឧស្សាហកម្ម។ លើសពីនេះលោក គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំអាស៊ីទាំងបីរូបដែលត្រូវបានគេទទួលស្គាល់ចំពោះ ភាពជាស ហគ្រិន ដ៏រឹងមាំនៅ ក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាកមួយក្នុងការដឹកនាំក្រុមហ៊ុន។ នៅក្នុងយុគសម័យមួយដែល ពហុក្រុមហ៊ុននា នាកំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹក នាំរបស់លោកនៅ ក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយមិនគិតពីភាពនឿយហត់ដើម្បីជាកម្លាំងជម្រុញ ឱ្យប្រទេសកម្ពុជាមាន ស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះជម្ងឺរាតត្បាតដ៏កាចសាហាវនេះ៕