ឱក សុគន្ធកញ្ញា ៖ថ្ងៃខួប៣៤ឆ្នាំលោកសុខលី ស្នើរសុំ​ឲ្យរិតតែស្រលាញ់លោកខ្លាំងជាងនេះ

0
196

ភ្នំពេញ៖តារាចម្រៀងឱក សុគន្ធកញ្ញា បានប្រារពខួបគម្រប់អាយុ៣៤​ឆ្នាំនៅថ្ងៃទី១៤​ខែកញ្ញាឆ្នាំ២០២១នេះហើយនាងត្រូវ​បាន​ស្វាមី​ជូនពរឲ្យសម្រស់កាន់តែស្អាត​និងស្រលាញ់​លោក​និងកូនខ្លាំងជាងនេះថែមទៀត។ប្ដីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ចេញ​សារ​ថា”រីករាយ​ថ្ងៃ​ខួបកំណើតHoney &Mommy សូមជូនពរឲ្យអូនមានសុខភាពល្អ សម្រស់ស្រស់ស្អាត និង​ជាមនុស្សល្អ​របស់​មហា​ជនហើយស្រលាញ់Daddy & Charlie រិតតែខ្លាំងឡើងថែមទៀត”។

   ការប្រារពខួបកំណើតឆ្នាំនេះរបស់ឱក សុគន្ធកញ្ញា គឺក្រោយ២ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​ប្ដី​នាង​លោកអ៊ឹង សុខលី ទើបតែបាន​ធ្វើ​ខួប​​កំណើតកាលពីថ្ងៃ​ទី១២ខែកញ្ញាឆ្នាំ២០២១​ដែរ​ហើយ​នៅថ្ងៃខួបស្វាមីនោះសុគន្ធកញ្ញា មានបំណងប្រាថ្នាតែម្យាងគត់គឺសូម​ឲ្យលោកសុខលី ស្រ​លាញ់​​តែនាងម្នាក់គត់។យ៉ាងណានៅពេលដែលសុគន្ធកញ្ញា និងប្ដីមានថ្ងៃខួបក្នុង​ខែកញ្ញា​ដូចគ្នា​នោះអ្នក​ទាំង២បានជូពរគ្នាទៅវិញ​ទៅមកដែលបញ្ជាក់ថានាងនិង​ប្ដីពិតជាមានស្នេហា​ផ្អែមល្ហែមគ្នាខ្លាំងណាស់​ហើយបើនៅ​តែបែបនេះ​ទៀតគេជឿរថាមិនយូទេប្អូនថ្លៃថៅកែហង្សមាសរូបនេះនឹងអាចមានដំណឹងពពោះកូនទី២ឆាប់ៗនេះជាមិនខាន។

  ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ខែ​ឧសភា​ឆ្នាំ​២០​១៩ និងសម្រាលកូនប្រុស​ថ្ងៃទី១១ខែ​វិច្ឆិការឆ្នាំ២០១៩ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie។កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១សុគន្ធកញ្ញា និងប្ដីក៍បាន​ប្រារព​ខួប​អាពា​ហ៍​ពិពាហ៍គម្រប់២ឆ្នាំផងដែរ ហើយនៅពេលដែលអ្នក​ទាំង២ធ្វើខួបផ្ទាល់រៀងៗខ្លួន​នោះខ្លឹមសារ​សំខាន់​នៃ​សារ​គឺការចង់បានឲ្យដៃគូស្រលាញ់ខ្លួន​កាន់តែខ្លាំង​ដូចគ្នា។ដោយឡែក​សម្រាប់​Fan​របស់សុគន្ធកញ្ញា វិញបានផ្ញើរ​សារជូន​ពរ​នាង​ស្រដៀងៗគ្នាគឺសូមឲ្យIdol របស់ពួកគេ​កាន់តែ​ស្អាត​និង​ល្បីល្បាញថែមទៀត។ប៉ុន្ដែគេមិនទាន់ឃើញសុគន្ធកញ្ញា មាន​ការជួប​ជុំFanទ្រង់​ទ្រាយ​ធំ​នោះ​ទេព្រោះតែកូវីដមិនទាន់ស្ងាត់នាងអាចនឹងធ្វើខួបជាលក្ខណៈគ្រួសារប៉ុណ្ណោះ៕