ភ្នំពេញ៖តារាចម្រៀងឱក សុគន្ធកញ្ញា បានប្រារពខួបគម្រប់អាយុ៣៤ឆ្នាំនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះហើយនាងត្រូវបានស្វាមីជូនពរឲ្យសម្រស់កាន់តែស្អាតនិងស្រលាញ់លោកនិងកូនខ្លាំងជាងនេះថែមទៀត។ប្ដីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ចេញសារថា”រីករាយថ្ងៃខួបកំណើតHoney &Mommy សូមជូនពរឲ្យអូនមានសុខភាពល្អ សម្រស់ស្រស់ស្អាត និងជាមនុស្សល្អរបស់មហាជនហើយស្រលាញ់Daddy & Charlie រិតតែខ្លាំងឡើងថែមទៀត”។



ការប្រារពខួបកំណើតឆ្នាំនេះរបស់ឱក សុគន្ធកញ្ញា គឺក្រោយ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្ដីនាងលោកអ៊ឹង សុខលី ទើបតែបានធ្វើខួបកំណើតកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១ដែរហើយនៅថ្ងៃខួបស្វាមីនោះសុគន្ធកញ្ញា មានបំណងប្រាថ្នាតែម្យាងគត់គឺសូមឲ្យលោកសុខលី ស្រលាញ់តែនាងម្នាក់គត់។យ៉ាងណានៅពេលដែលសុគន្ធកញ្ញា និងប្ដីមានថ្ងៃខួបក្នុងខែកញ្ញាដូចគ្នានោះអ្នកទាំង២បានជូពរគ្នាទៅវិញទៅមកដែលបញ្ជាក់ថានាងនិងប្ដីពិតជាមានស្នេហាផ្អែមល្ហែមគ្នាខ្លាំងណាស់ហើយបើនៅតែបែបនេះទៀតគេជឿរថាមិនយូទេប្អូនថ្លៃថៅកែហង្សមាសរូបនេះនឹងអាចមានដំណឹងពពោះកូនទី២ឆាប់ៗនេះជាមិនខាន។



ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie។កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១សុគន្ធកញ្ញា និងប្ដីក៍បានប្រារពខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំផងដែរ ហើយនៅពេលដែលអ្នកទាំង២ធ្វើខួបផ្ទាល់រៀងៗខ្លួននោះខ្លឹមសារសំខាន់នៃសារគឺការចង់បានឲ្យដៃគូស្រលាញ់ខ្លួនកាន់តែខ្លាំងដូចគ្នា។ដោយឡែកសម្រាប់Fanរបស់សុគន្ធកញ្ញា វិញបានផ្ញើរសារជូនពរនាងស្រដៀងៗគ្នាគឺសូមឲ្យIdol របស់ពួកគេកាន់តែស្អាតនិងល្បីល្បាញថែមទៀត។ប៉ុន្ដែគេមិនទាន់ឃើញសុគន្ធកញ្ញា មានការជួបជុំFanទ្រង់ទ្រាយធំនោះទេព្រោះតែកូវីដមិនទាន់ស្ងាត់នាងអាចនឹងធ្វើខួបជាលក្ខណៈគ្រួសារប៉ុណ្ណោះ៕



