ករុណា ពេជ្រ ៖ថ្លែងអំណរគុណសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត រួមទាំងឯកឧត្តមហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខមរណភាពឪពុក

0
215

ភ្នំពេញ៖លោកករុណា ពេជ្រ បានចាត់ទុកថាជាមហាកិត្តិយសសម្រាប់​គ្រួសាររបស់​លោក​​ដែលកាលពីថ្ងៃទី១៥ខែតុលា​ឆ្នាំ​២០​២១សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន បានផ្ញើរ​សារ​រំលែកទុក្ខចំពោះ​មរណភាពរបស់​ឪពុកលោក​ឧកបាសកម៉ុក សាខន អាយុ​៧៥ឆ្នាំ​កាលពីថ្ងៃ​ទី១៤ខែតុលាឆ្នាំ២០២១។លោកម៉ុក ករុណា ហៅករុណា ពេជ្រ ចាត់ទុកថាដួងព្រលឹងរបស់​ឪពុក​លោ​កញ​ញឹម​ទទួលបានក្ដីមោទនភាពជាមិនខាន​តាមរយៈការផ្ដល់កិត្តិយសដ៍ធំធេងពី​សំណាក់លោកនាយករដ្ឋមន្រ្ដី។

ជាមួយគ្នា​នេះ​ដែរ​នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២១នេះដែរលោកករុណា ពេជ្រ ក៍បានលើកម្រាបដៃដប់ថ្លែងអំណរគុណ​ចំពោះ សម្ដេច​គិត​ព្រឹ​ទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់កិត្តិយស ចូលរួមរំលែកទុក្ខ និង​ចូល ជាបច្ច័យ ជា​មួយបុណ្យសពប៉ារបស់លោក។លោកថានេះជាមហាកិត្តិយស មួយទៀត​សម្រាប់គ្រួសារលោក ហើយសង្ឃឹមថា ដួង​វិញ្ញា​ណ​ខ័ន្ធរបស់ប៉ា​លោកកំពុងញ​ញឹមទទួល​ម​ហា​កិត្តិយសនេះ ហើយប៉ារបស់លោកនឹងបានទៅកាន់ឋានសុខ​ដោយ ស្ងប់​ចិត្ត។ដោយឡែក​នៅ​ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១នេះដែរគេឃើញឯកឧត្តមហ៊ុន ម៉ានី ក៍បានផ្ញើររំលែកទុក្ខចំពោះ​លោក ករុ​ណា ពេជ្រ ចំពោះការបាត់បង់ឪពុកជាទីស្រលាញ់និងគោរពបំផុតនេះដែរ ហើយ​តារាចម្រៀង​ថោនរូប​នេះគ្មានអ្វីក្រៅពីលើក​ម្រាមដៃ​ដប់​ថ្លៃងអំណរគុណ​ចំពោះប្រមុខរាជរដ្ឋា​ភិបាល​ក៍ដូចជា​អ្នកសិល្បករនិងមិត្តភក្ដិរបស់លោកទាំងអស់ដែល​បានចូលរួម​រំលែកទុក្ខ​លោក​ជាបន្ដ​បន្ទាប់មកនេះ។

  សូមបញ្ជាក់ថាលោកម៉ុក សាខន ជាឪពុកលោកករុណា ពេជ្រ បានធ្លាក់ខ្លួន​ឈឺ​ជំងឺ​លើស​ឈាមនិងដាច់សសៃក្នុង​ខួ​ក្បាល​ធ្វើឲ្យលោកក្លាយ​ទៅជាមនុស្សរុក្ខជាតិ​ហើយលោកករុ​ណា ពេជ្រ បានព្យាបាលឪពុកដោយយកចិត្តទុកដាក់​រយៈពេល​ជាង​៣​ឆ្នាំមកហើយដោយ​ចំណាយថវិការអស់ជាង២០ម៉ឺនដុល្លារ។ប៉ុន្ដែនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២១លោកម៉ុក សាខន ក៍ទទួល​មរ​ណ​ភាពធ្វើឲ្យលោកករុណា ពេជ្រ រន្ទត់ចិត្តជាខ្លាំងព្រោះលោកជាទោលក្នុង​គ្រួ​សារ​ហើយគិត​ថា​នឹង​តែលតោលក្រោយ​ពីអត់ពីឪ​ពុក​។លោកកុរណា ពេជ្រ បានកោ​សក់សាង​ផ្នួ​សសងគុណឪពុករយៈពេល២៤​ម៉ោងហើយក្រោយពេលធ្វើបុណ្យជូន​ឪពុកនៅ​ផ្ទះវីឡាររបស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចនោះនៅព្រឹកថ្ងៃទី១៨ខែតុលានេះសពលោកម៉ុក សាខន ក៍បានបញ្ជួនទៅ​បញ្ចុះនៅម៉ុងដែលលោកករុណា ពេជ្រ បានធ្វើរួច​ជាស្រេច​តាំង​ពីឪពុកលោកនៅមានជីវិតនោះគឺនៅស្រុក​កំណើតរបស់លោក​ភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។ដោយឡែកកម្មវិធីបុណ្យ៧ថ្ងៃនឹងប្រារពនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ នៅផ្ទះ​លេខ​៤៩៣ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕