កែវ ពេជ្រពិសី ថ្ងៃចេញខែកូនប្រុសទទួលបានកាដូរាប់ពាន់ដុល្លារ

0
177

         

          កែវ ពេជ្រពិសី បានជួបជុំគ្រួសារធ្វើពិធីសម្រាប់ថ្ងៃចេញ​ខែកូនប្រុសរបស់នាង​គ​ម្រ​ប់​១ខែកាលពីថ្ងៃទី១៤ខែតុលា ហើយពេជ្រពិសី កាន់តែរីករាយថែមទៀតព្រោះ​ទទួល​បា​ន​កាដូ​អាំងប៉ាវ,ខ្សែក និងកងដៃពីសំណាក់មិត្តភក្ដិនាងនិងប្ដី​ជូនកូនរបស់នាងដែលសរុប​មាន​ត​ម្លៃ​រាប់ពាន់ដុល្លារ។ពេជ្រពិសី ថ្លែងសារថា”អរគុណដល់អ៊ុំពូមាមីងដែលជូនអាំងប៉ាវ និង​កា​ដូដល់អូនដូរ៉ា(Dura)”។

          កែវ ពេជ្រពិសី បានរាំងស្ទះមុខជំនួញសម្អាងការរបស់នាងជិត​២ឆ្នាំមកហើយតាំង​ពីផ្ទុះ​កូវីដនេះទើបធ្វើឲ្យនាងបាត់ចំណូលស្ទើតែទាំងស្រុងពីមុខរបរក្រៅសិល្បៈដែលនាងបានធ្វើជាង១០ឆ្នាំមកនេះ។ប៉ុន្ដែពេជ្រពិសី បានសម្រេចបំណងធំតាមរយៈការទទួលបានកូន​ប្រុ​ស​ជា​ទីស្រលាញ់ដែលបានសម្រាលដោយវះកាត់ជោគជ័យកាលពី​ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដោ​យនាងដាក់​ឈ្មោះ​​​​ថាដូរ៉ា(Dura)។ពេជ្រពិសី ថានោះជាកាដូដែលមិនអាចកាត់ថ្លៃបាន​ហើ​យ​ការមានស្វាមីនិងកូនៗដូចគ្រួសារគេដ៍ទៃទៀត​គឺជាបំណងប្រាថ្នាឬក្ដីស្រម៉ៃដែលនាង​ចង់​បាន​ឥឡូវ​សុបិនក្លាយទៅជាការពិត។

          គូរបញ្ជាក់ថាក្រោយកែវ ពេជ្រពិសី បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកចន្ថា ស្រី អា​ណិ​កជនខ្មែរនៅអូស្រា្ដលីកាលពីឆ្នាំ២០១០នោះនាងបានទុកជីវិតជាស្រី្ដមេម៉ាយអស់ជាង១០ឆ្នាំគឺទើបតែកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ដែលពេជ្រពិសី បានសម្រេចចិត្តប្រគល់​បេះដូង​ទៅ​ឲ្យលោកពៅ សម្បត្តិ ដែលជាបុរសពោះម៉ាយវ័យ៥០ឆ្នាំមកពីកាណា​ដាតាមរយៈការភ្ជាប់​ពាក្យតាមប្រពៃណីខ្មែរត្រឹមត្រូវ ហើយគ្រោងរៀបការភ្លាមៗក្រោយអ្នកទាំង២​ក្លាយជាគូ​ដណ្ដឹង​គ្នានោះតែម្ដង។ប៉ុន្ដែដោយសារតែកូវីដ មិនស្ងាត់ទើបពេជ្រពិសី បានរំសាយមង្គលការនោះ​ចោលហើយថែមទាំងខាតបង់ប្រាក់កក់ម្ហូបអាហារនិងទីតាំងទៀតផង។

បន្ទាប់ពីសម្រាលបានកូនប្រុស១នេះពេជ្រពិសី ថានាងអត់ទាន់គិតគូរឿងរៀបការសារជាថ្មីឡើយ ខណៈដែល​គម្រោង​ចេញ​ទៅរស់​​នៅតាមស្វាមីនៅកាណាដាក៍មិនទាន់គិតគូដល់ដែរ ប៉ុន្ដែ​ពេល​នេះ​ស្វាមីរបស់នាង​រស់​នៅស្រុកខ្មែរ៩០%ទៅកាណាដាតែ១០%ប៉ុណ្ណោះ​ព្រោះគាត់មានក្រុម​ហ៊ុន​រកស៊ីនៅស្រុកខ្មែរជាយូឆ្នាំមកហើយ។

          ក្រៅពីកែវ ពេជ្រពិសី តារាដែលសម្រេចចិត្តយកកូនមុនរៀបការមានដូច​ជាអ្នកនាង​យុគ ចិន្ដា,ខាត់ សុឃីម ,ឡោម លក្ខិណា,សុន ស្រីពេជ្រ,ផាត់ ផាន់ណា ,នៅ សុនិតា ,សូដា នីតា និងឌុច លីដា ជាដើម៕