តន់ ច័ន្ទសីម៉ា ៖ថៅកែខាត$50000

0
149

  ភ្នំពេញ៖តារាចម្រៀងតន់ ច័ន្ទសីម៉ា ដែលរំពឹងផ្ទុះបទ”Are You Ok?”នោះស្រាប់តែ​ក្រោយ​បញ្ចេ​ញTrailer មិន​បាន​ប៉ុ ន្មានម៉ោងផងក៍ត្រូវថៅកែផលិតកម្មGalaxy លោកឡេង ណាវ៉ាត្រា បញ្ជារ​ទៅលើអ្នកចាត់ការ​ទូទៅផលិតកម្ម​មួយ​នេះ ឲ្យលុបចោលជាបន្ទាន់។ប្រតិកម្មរបស់ម្ចាស់ផលិតកម្មមួយនេះបន្ទាប់​ពីមជ្ឈដ្ឋានមហាជនមានការិះគន់​ទៅលើការ​ឈុត ច័ន្ទសីម៉ា ស្លៀកពាក់​ជា​សិស្សសាលា កាន់កំាំភ្លើងជ័រថត​MVក្នុងបន្ទប់រៀន​ហើយប៉ារ៉ូលបទ​នេះមានពាក្យថា​”ផ្លាប់ៗ”​ក្នុងclass room ទៀតផងទើបធ្វើឲ្យភាពចម្រូងចម្រាសចំពោះចម្រៀងមួយបទនេះ។

  តារាចម្រៀងតន់ ច័ន្ទសីម៉ា ដែលជាម្ចាស់បទ”Are You Ok?”បានចេញសារថា​បទ​ចម្រៀង​​មួយនេះក្រុមការងារមាន​ការប្រឹង​ប្រែងខ្លាំងដើម្បីឲ្យអន្ដរជាតិទទួលស្គាល់ ហើយបើ​មាន​កំហុសនាងជាអ្នកទទួល ព្រោះក្រុមផលិតគ្មានចេតនាណាមួយ​ធ្វើឲ្យប៉ៈ​ពាល់អារម្មណ៍​បងប្អូននោះទេ។ដោយឡែកលោកយឹម តាស្រង់ ដែលជាអ្នកចាត់ការទូទៅផលិតកម្ម​Gala​xy បានសម្ដែង​ការ​សោក​ស្ដាយចំពោះបទចម្រៀង”Are You Ok?”ត្រូវបានលុបចោល​ព្រោះ​តែចម្រៀង១បទ​នេះបានចំណាយ​អស់លុយដល់​ទៅ​៥ម៉ឺន​ដុល្លារ។យ៉ាងណាលោកថាក្នុងនាម​ជាអ្នកគ្រប់គ្រងលោកជាអ្នកទទួលកំហុសមួយនេះ ព្រោះកូនចៅលោកមិនខុស​ឡើយ។

    បទ”Are You Ok?”ត្រូវបានGalaxyទិញកម្មសិទ្ធិបញ្ញាពីអ្នកលេងTik Tok ម្នាក់នូវតម្លៃ​ដល់ទៅ១២០០០ដុល្លារដើម្បីឲ្យតន់ ច័ន្ទសីម៉ា ច្រៀងCover បទនេះនឹងផលិតជាMV ហើយ​ច័ន្ទសីម៉ា មានការរំពឹងថានឹងផ្ទុះទៀតផង។​ប៉ុន្ដែដោយសារតែការរិះ​គន់ច្រើនជាង​គាំទ្រទើប​បទនេះ​ត្រូវបានលុបចោលយ៉ាងរហ័សទើបធ្វើឲ្យទស្សនិកជន​លើកឡើងថាថៅកែGalaxy​ខាតអស់​៥ម៉ឺន​ដុល្លារទទេ។

  លោកហ៊ុន ជា ដែលជាក្មួយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានបញ្ចេញ​មតិជុំវិញ​បទ”Are You Ok?”នេះថា”ចេញ​មក​ឆ្កួត​ឡប់អី​ទៀតហើយ រត់ជាន់ជើងគ្នាឡូវហើយអញ តោះទៅ៩១១ហ្មងទៅពួកនាងៗ សម្ដែងគ្មានការអប់រំសោះ​មានខួ​អត់នាង​ៗ​និង​មេៗអ្នក​និពន្ធ​និងបងៗរៀបចំកម្មវិធី​សម្ដែងហ្នឹង?ថតនៅណាបាទទាន​ម្ចាស់”។

   តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្នូលរបស់Galaxyក្រោយពីនាងត្រូវបានលោកយឹម តាស្រង់ ពេញចិត្តនិងធ្វើបទចម្រៀងសម្រិត​សម្រាំង​ឲ្យនាងច្រៀងច្រើនជាងតារា​ផ្សេង​ទៀត​នៅផលិត​កម្ម​មួយនេះ។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូប​នេះ​ឡើង​កូដ​ខ្លាំងក្រោយ​ពី​បាន​ចាប់ដៃគូច្រៀងឆ្លើងឆ្លើយជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម រហូតត្រូវ​បាន​លោក​តា​ស្រង់ ចាត់ទុកសីម៉ា ថាជាតារាលំដាប់Grade A ទៀតផង។អតីតអ្នក​និពន្ធថោន រូបនេះថែមទាំងកំណត់តម្លៃខ្លួនច័ន្ទសីម៉ា ថ្លៃខ្ពស់ជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពោល​គឺច្រៀងConcertធំ១កម្មវិធីស៊ីថ្លៃ​៥០០០ដុល្លារ,ច្រៀងតាមប៉ុស្ដិ៍ទូរ​ទស្សន៍​ម្ដង​ថ្លៃពី១០០០ទៅ២០០០ដុល្លារនិងថតស្ពត១ចំណាយពេល១ទៅ២ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារ។តែតាំងពីច័ន្ទសីម៉ា ត្រូវផលិត​កម្មដាក់​តម្លៃខ្ពស់បែបនេះ​មកគេមិនដែលឃើញនាងចេញច្រៀង​សម្ដែងតាមឆាកតន្រ្ដីនៅតាមប៉ុស្ដិ៍ទូរទស្សន៍ជិត១ឆ្នាំទៅហើយ ខណៈ​ដែលអ្នកដឹកនាំ​កម្ម​វិធីប្រគុំតន្ត្រី​មួយចំនួនថ្ងូរ​ដូចព្រាបថាសីម៉ា ថ្លៃពេកហើយ មិនមានលទ្ធភាព​ជួលទេ​។ប៉ុន្ដែ​លោកតាស្រង់ តបថាបើសិន​ជា​មាន​គេថាថ្លៃ​ជ្រុល អត់ហ៊ានហៅច្រៀងក៍មិនអីដែរព្រោះផលិត​កម្មមានលទ្ធភាពគ្រប់គ្រាន់​ក្នុង​ការចិ​ញ្ចឹម​តារារបស់ខ្លួនឲ្យរស់​បានស្រួលហើយ។​តែអ្វី​ដែល​គូរឲ្យស្ដាយនៅពេលដែលច័ន្ទសីម៉ា កំពុងតែឡើងកូដហើយរំពឹង​ថានឹង​ល្បីថែម​ទៀត​ក្រោយ​ចេញMVបទ”Are You Ok?”​នោះ​ស្រាប់តែត្រូវបានថៅកែតម្រូវឲ្យលុប​បទនេះចោលយ៉ាង​ទាន់​ហន់ទៅ​វិញទើបធ្វើឲ្យស្រីស្រស់ដែលធ្លាប់លេចឭថាមានពោះម៉ាយម្នាក់តាមស្នេហ៍នោះគ្មានវាចារថ្លែងឡើយ៕