វីរៈ និច្ច ៖ចូលរោងការថ្ងៃទី១៦ខែតុលា

0
102

ភ្នំពេញ៖តារាចម្រៀងសាន់ដេចេង ស្រីនិច្ច ហៅវីរៈ និច្ច បានសម្រេចចិត្ត​លាភាពនៅ​លីវនៅ​ថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នេះហើយ​តាមរយៈការដឹកដៃលោកខៀវ ពេជ្រ រៀបការ​នៅ​ហាងមួយម្ដុំស្ដុកបូកគោ ខណ្ឌចំការមន ក្រុងភ្នំពេញ ក្រោយពីអ្នកទាំង​២បាន​ភ្ជាប់​ពាក្យ​ជា​មួយគ្នាជាង២ខែ។

  ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១២ខែតុលា វីរៈ និច្ច ប្រាប់”នគរធំ”ថាមង្គលការ​រប​ស់​នាងធ្វើត្រឹម១០​តុប៉ុណ្ណោះក្នុងនោះ​ហៅ​តែ​ភ្ញៀវអ្នក​សិល្បៈដែលជិតដិតនិងសាច់ញាត្តិ​ទាំង​សង​ខាង​ទេ ព្រោះតែ​មិន​ហ៊ានធ្វើធំដុំដោយសារតែកូវីដមិនទាន់​ស្ងាត់។យ៉ាងណានាងថា​អាចនឹង​ពិចារ​ណាក្នុងការ​ធ្វើពិធី​កាត់ចំណងដៃនៅពេលស្ងាត់កូវីដ តែគ្មានគម្រោងរៀបការ​ជាលើក​ទី​២​នោះ​ទេ។តា​រា​ចម្រៀង​រូបស្រស់នេះវាចារដែរថាចំពោះមូលហេតុដែល​នាងត្រូវរៀបការទាំង​មិន​ទាន់​ស្ងាត់កូវីដ​នេះព្រោះ​តែលោក​តាអាចារ្យដេញពាលាទៅល្អនៅថ្ងៃហ្នឹង ម្យាងទៀត​ចាស់ទុំ​ទាំងសងខាងគាត់​សុទ្ធតែជម្រុញ​ឲ្យរៀបការនៅពេលនេះ ហើយ​មួយវិញទៀតគូ​ដណ្ដឹងរបស់នាងក៍មានអាយុ​ច្រើនដែរហើយ​ហេតុ​នេះ​នាងមិនអាចពន្យាពេល​តទៅ​ទៀត​បានទេ។

     គូរបញ្ជាក់ថាអតីតFreshie Girl លេខ២ កាលពីឆ្នាំ២០១៤ កញ្ញាវីរៈ និច្ច អាយុ​២៣​ឆ្នាំ​ម្ចាស់បទ​”សម័យនេះស្រលាញ់​ស្មោះ​ម៉េចស្ទាវ?”ដែលត្រូវ​ជា​ក្មួយ​របស់លោកខាន់ ជេមស៍ នោះបាន​ភ្ជាប់ពាក្យជាមួយលោកខៀវ ពេជ្រ អាយុ២៨ឆ្នាំថៅកែផ្ទះ​សំ​ណាក់​អង្គរពេជ្រ នៅ​ខេត្តព្រះសីហនុកាលពី​ថ្ងៃទី​៤ខែសី​ហា​ឆ្នាំ​២០២១ ។ស្រីស្អាតវីរៈ និច្ច បន្ថែមថា​ក្រោយ​រៀប​ការរួច​នាង​នៅ​តែបន្ដ​អាជីពចម្រៀងដដែល​ព្រោះអាជីពសិល្បៈជាក្ដី​ប្រាថ្នាបំណងរបស់​នាង​តាំងតែពីតូចម្លេះ ហេតុនេះហើយមិន​អាច​បោះ​បង់ចោលបានទេ ។នាងបន្ថែមទៀតថាស្វាមី​របស់នាងក៍​មិនហាមឃាត់នាងក្នុងការលេង​សិ​ល្បៈទៀតដែរ ប៉ុន្ដែនាងអាច​ចាប់អាជីពចម្រៀង​និងការកស៊ីឲ្យ​ដើរស្មើគ្នាតែម្ដង។ក្មួយ​ស្រី​លោក​ជេមស៍ រូបនេះប្រាប់ទៀតថាក្រោយមានស្វាមីរួចនាង​មិនបារម្ភថាអាជីព​ចម្រៀង​មាន​ការ​ប្រែប្រួល​ទី​ផ្សារ​នោះឡើយ ព្រោះនាងនៅតែចេញបទចម្រៀងនិងឡើងឆាកជាធម្មតា។

  គេជឿរថាបន្ទាប់ពីវីរៈ និច្ច ហ៊ានដឹកដៃកំពូលស្នេហ៍រៀបការទាំងមិន​ទាន់ស្ងាត់​កូ​វីដបែប​នេះ​ច្បាស់ជាធ្វើឲ្យតារាមួយចំនួន​ទៀត​ដែលបានផ្អឹបមង្គលការនោះ​ប្រាកដជាចង់​ក្រាបផ្ទឹម​ដែរ​ជា​មិនខានក្នុងនោះមានដូចជានាងពេជ្រ សោភា,វ៉ាន់ នីឡា,ប៉ាច គីម​មួយ,ម៉ង់ ច័ន្ទកញ្ញា,ចំរើន សុ​ភ័ក្រ និងឈិន ម៉ានិច្ច ជាដើម៕