ឈាន នីហ្សា ៖នឹកស្រុក ខណៈត្រៀមតំណើរការ​ជំ​នួញOnlineឆាប់ៗនេះ

0
76

បារាំង៖ឈាន នីហ្សា ដែលកំពុងតែរស់នៅទីក្រុងប៉ារីសប្រទេសបារាំងជាមួយកូនប្រុសស្រីទាំង២នោះបាន​ខកខានមក​លេង​ស្រុកខ្មែរជាង២ឆ្នាំទៅហើយ ព្រោះតែកូវីដ១៩ទើបធ្វើឲ្យគម្រោងនៃការកស៊ីមុខរបរផ្នែកគ្រឿងសម្អាង(Cosmetic)របស់នាង​ត្រូវបានផ្អឹបទុកមួយរយៈបើទោះជានាងបានរៀបចំហាងនៅភ្នំពេញនិងទទួលបានសិទ្ធិធ្វើអាជីវកម្ម(License)រួចរាល់ជា​មួយ​ក្រសួងពាក់ព័ន្ធរួចរាល់អស់ហើយក្ដី។ក្រៅពីនឹករលឹកស្រុកកំណើតនីហ្សា ថានាងអាចនឹងចុះ​មកភ្នំពេញ​ក្នុងពេល​ឆាប់ៗនេះ​ដើម្បីរៀបចំមុខជំនួញឲ្យតំណើរការ ព្រោះតែពេលនេះស្ថានភាពកូវីដនៅស្រុកខ្មែរមាន​ភាពធូស្រាលច្រើន​ហើយរដ្ឋា​ភិបាល​មិនតម្រូវឲ្យអ្នកចាក់វ៉ាក់សាំងគ្រប់ដូសដូចនាងធ្វើតត្តាឡីស័ក ប៉ុន្ដែនាងក៍ត្រូវតាមដានដោយយកចិត្តទុកដាក់ពីVirus បំលែង​ថ្មីឈ្មោះOmicron នោះដែរ។

យ៉ាងណាមុនចុះមកដល់ខ្មែរនេះនីហ្សា ថាដើម្បីឲ្យគេស្គាល់ផលិតផលរបស់នាងឈ្មោះGGNG  នោះឲ្យច្បាស់ជាមុនទើប​នាងនឹង​ធ្វើការLive ពីបាំងដោយចាប់ផ្ដើមលក់នៅចុងខែធ្នូឆ្នាំ២០២១ នេះហើយ។អតីតតារា​សម្ដែង​ដែលមានរូប​សម្រស់​នៅ​តែផូផង់ទោះជាមានកូន២ទៅហើយរូបនេះថានាងនឹងចុះឡើងឲ្យបានញឹកញាប់ពីបារាំងមកខ្មែរក្រោយ​រៀបចំហាងរួចនា​ពេលដ៍ខ្លីខាងមុខនេះ ហើយរំពឹងថាកូវីដនឹងកាន់តែថយចុះធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញជាមិនខាន។

  សូមរំលឹកថាឈាន នីហ្សា បានចេញទៅរស់នៅបារាំងជាង៧ឆ្នាំមកហើយដែលពេលនេះនាង​មានកូនប្រុសស្រី២នាក់​គូឲ្យ​ស្រលាញ់គឺកូនប្រុសច្បងឈ្មោះRichard អាយុជាង៦ឆ្នាំ និងកូនទី២ស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។នីហ្សា ថានាងមិនទាន់​មានគម្រោងយកកូនទី៣ឡើយ ព្រោះនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២២ នេះនាងចង់សម្រេចគោល​ដៅធ្វើឲ្យអា​ជីវកម្មរបស់​នាងឲ្យចេញជារូបរាងច្រើនជាងគិតលើរឿងផ្សេង។ដោយឡែកទាក់ទងរឿងអាជីពសិល្បៈវិញនីហ្សា ថានាងនៅតែស្រលាញ់​និងនឹករលឹកដល់មិត្តរួមអាជីព ប៉ុន្ដែនាងមិនទាន់មានបំណងវិលវិញឡើយ៕