បារាំង៖ឈាន នីហ្សា ដែលកំពុងតែរស់នៅទីក្រុងប៉ារីសប្រទេសបារាំងជាមួយកូនប្រុសស្រីទាំង២នោះបានខកខានមកលេងស្រុកខ្មែរជាង២ឆ្នាំទៅហើយ ព្រោះតែកូវីដ១៩ទើបធ្វើឲ្យគម្រោងនៃការកស៊ីមុខរបរផ្នែកគ្រឿងសម្អាង(Cosmetic)របស់នាងត្រូវបានផ្អឹបទុកមួយរយៈបើទោះជានាងបានរៀបចំហាងនៅភ្នំពេញនិងទទួលបានសិទ្ធិធ្វើអាជីវកម្ម(License)រួចរាល់ជាមួយក្រសួងពាក់ព័ន្ធរួចរាល់អស់ហើយក្ដី។ក្រៅពីនឹករលឹកស្រុកកំណើតនីហ្សា ថានាងអាចនឹងចុះមកភ្នំពេញក្នុងពេលឆាប់ៗនេះដើម្បីរៀបចំមុខជំនួញឲ្យតំណើរការ ព្រោះតែពេលនេះស្ថានភាពកូវីដនៅស្រុកខ្មែរមានភាពធូស្រាលច្រើនហើយរដ្ឋាភិបាលមិនតម្រូវឲ្យអ្នកចាក់វ៉ាក់សាំងគ្រប់ដូសដូចនាងធ្វើតត្តាឡីស័ក ប៉ុន្ដែនាងក៍ត្រូវតាមដានដោយយកចិត្តទុកដាក់ពីVirus បំលែងថ្មីឈ្មោះOmicron នោះដែរ។



យ៉ាងណាមុនចុះមកដល់ខ្មែរនេះនីហ្សា ថាដើម្បីឲ្យគេស្គាល់ផលិតផលរបស់នាងឈ្មោះGGNG នោះឲ្យច្បាស់ជាមុនទើបនាងនឹងធ្វើការLive ពីបាំងដោយចាប់ផ្ដើមលក់នៅចុងខែធ្នូឆ្នាំ២០២១ នេះហើយ។អតីតតារាសម្ដែងដែលមានរូបសម្រស់នៅតែផូផង់ទោះជាមានកូន២ទៅហើយរូបនេះថានាងនឹងចុះឡើងឲ្យបានញឹកញាប់ពីបារាំងមកខ្មែរក្រោយរៀបចំហាងរួចនាពេលដ៍ខ្លីខាងមុខនេះ ហើយរំពឹងថាកូវីដនឹងកាន់តែថយចុះធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញជាមិនខាន។



សូមរំលឹកថាឈាន នីហ្សា បានចេញទៅរស់នៅបារាំងជាង៧ឆ្នាំមកហើយដែលពេលនេះនាងមានកូនប្រុសស្រី២នាក់គូឲ្យស្រលាញ់គឺកូនប្រុសច្បងឈ្មោះRichard អាយុជាង៦ឆ្នាំ និងកូនទី២ស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។នីហ្សា ថានាងមិនទាន់មានគម្រោងយកកូនទី៣ឡើយ ព្រោះនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២២ នេះនាងចង់សម្រេចគោលដៅធ្វើឲ្យអាជីវកម្មរបស់នាងឲ្យចេញជារូបរាងច្រើនជាងគិតលើរឿងផ្សេង។ដោយឡែកទាក់ទងរឿងអាជីពសិល្បៈវិញនីហ្សា ថានាងនៅតែស្រលាញ់និងនឹករលឹកដល់មិត្តរួមអាជីព ប៉ុន្ដែនាងមិនទាន់មានបំណងវិលវិញឡើយ៕



