ឱក សុគន្ធកញ្ញា៖ទោះមិន​ទាន់មានបទផ្ទុះខ្លាំងដូច​មុន​តែនៅតែថ្លៃ

0
103

ភ្នំពេញ៖បើទោះជាក្រោយមានស្វាមីនិងកូន១ឱក សុគន្ធកញ្ញា មិនសូវល្បីល្បាញរន្ទឺ​កេរ្តិ៍ឈ្មោះ​ខ្លាំង​​ដូចកាលនៅក្រមុំក្ដី ប៉ុន្ដែ​អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីតាមប៉ុស្ដិ៍ទូរ​ទស្សន៍ថាសុគន្ធ​កញ្ញា ស្ងាត់យ៉ាងណាក៍នាងនៅតែមានតម្លៃខ្លួនថ្លៃដូចមុនដដែល​ទេ។ប្រភពនោះបានឲ្យដឹងថា​ការ​មិន​ព្រម​ទម្លាក់តម្លៃនោះដោយសារតែសុគន្ធកញ្ញា ត្រូវបានថៅកែចង់ចងជើងឲ្យច្រៀងតែ​ប៉ុស្ដិ៍​ហង្ស​មាស​មួយ ប្រសិនបើស្ថានីយ៍ណាមិនហ៊ានជួលក៍អត់បញ្ហារដែរ ហេតុនេះហើយបាន​ជា​តម្លៃខ្លួននាង​នៅតែ​រក្សារ​ដូចកាល​នៅលីវ​ដដែល។អ្វីដែលគូរឲ្យចាប់អារម្មណ៍​ទោះជាសុគន្ធ​កញ្ញា មិនទាន់មាន​បទផ្ទុះខ្លាំងដូចមុនមែន ប៉ុន្ដែនាងនៅតែជាតារា​ហង្សមាស​ដែលត្រដុំ​ត្រសងជាមួយរ៉េត ស៊ូ​ហ្សា​ណា ក្នុងការក្ដាប់ស្ពតពាណិជ្ជកម្មធំៗ​ជាងតារាផ្សេងៗ​ទៀត​របស់ហង្សមាស។

 ឱក សុគន្ធកញ្ញា បានចេញសម្រុកមួយប្រាវមុននេះតាមរយៈការ​ចេញបទថ្មី”រស់ជា​ខ្លួន​ឯង” ​និងបទ”Bad Boy អែបកៀន​”ជា​ដើម ប៉ុន្ដែការគាំទ្រត្រឹមមធ្យមប៉ុណ្ណោះ មិនភ្លូកទឹកភ្លូកដី​កាល​នាង​នៅលីវឡើយ។ទោះជាយ៉ាងណាសុគន្ធកញ្ញា កំពុងរស់នៅ​យ៉ាង​មានក្ដីសុខ​បំផុត​ក្នុងជីវិតក្រោយមានស្វាមីនិងកូន១នេះព្រោះនាងទទួលបាននូវអ្វីៗគ្រប់យ៉ាងដែលបានប៉ងពីមុន ពិសេស​គឺស្វាមីនាងលោកសុខលី ដែលធ្លាប់តែលេចឭថាមានស្រីស្នេហ៍ជាតារា​ស្រីស្អាត​ៗមុនរៀបការនោះ ពេលនេះប្អូនថៅកែ​ហង្ស​មាសរូប​នេះស្រលាញ់តែសុគន្ធកញ្ញា ម្នាក់គត់​ដោយហៅនាងថាជាឧត្តមភរិយាៗគ្រប់ពេលទៀតផង​ទើបធ្វើឲ្យតារាកូន១តែង​តែបញ្ចេញនូវស្នាមញញឹមនិងសុភមង្គលក្នុងគ្រួសារជាញឹកញាប់ធ្វើឲ្យមិត្តរួមអាជីពមិនតិចទេ ដែល​ច្រ​ណែន​​នាង​ព្រោះតែប្អូន​ថ្លៃថៅកែហង្សមាសរូបនេះ​ជោគជ័យទាំងអាជីព​ចម្រៀងនិងស្នេហា​ព្រមគ្នាតែម្ដង។

អ្នកជំនាញសិល្បៈបានលើកឡើងថាថ្វីត្បិតតែឱក សុគន្ធកញ្ញា នៅតែមានតម្លៃខ្លួនក្នុង​ការច្រៀង​សម្ដែងនិងស្ពតពាណិជ្ជកម្ម​ថ្លៃមែន តែក៍មិនខ្ពស់ដូចអតីតកូន​ក្រុមរបស់នាងស្រី​ស្រស់​តន់ ច័ន្ទសីម៉ា ដែរព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈ​មួយចំនួនថ្ងូរដូច​ព្រាប ដោយសារតែ​គ្មាន​លទ្ធ​ភាព​​ជួល​​រឿងស៊ីថ្លៃជ្រុលពេក។ចំពោះឱក សុគន្ធកញ្ញា វិញតាមព័តមានថា​ក្រោយ​មានកូន​១នាង​កាន់តែ​មានក្ដីសុខ ហេតុនេះនាងនឹងរៀបគម្រោង​យក​កូន២ថែមទៀតនា​ពេលខាងមុខជាមិនខានព្រោះគេចាំបានថានៅថ្ងៃនាង​រៀបការកាលពីថ្ងៃ​ទី១៦ខែ​ឧសភា​​ឆ្នាំ២០១៩នោះកញ្ញា ប្រាប់​នាយក្រឹម ថានាងចង់បានកូន៣៕