ចៅខ្មែរ និងគូស្នេហ៍ឡើងផ្ទះថ្មីតម្លៃ៣២ម៉ឺនដុល្លារ ផ្គួបខួបអាពាហ៍ពិពាហ៍៣ឆ្នាំ

ភ្នំពេញ៖តារាសម្ដែងចៅខ្មែរ(Mr Photo City) និងគូស្នេហ៍លោកខេមរិន បានធ្វើពិធីឡើង​ផ្ទះថ្មី២ល្វែងជាប់គ្នា​នៅសង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ដោយមានតារារួមអាជីពជា​ច្រើនបាន​ចូល​រួម​អប​អរសាទ។ផ្ទះដែលចៅខ្មែរ និងលោកខេមរិន ទិញបង់ផ្ដាច់រួមគ្នានោះមានតម្លៃដល់​ទៅ៣២ម៉ឺនដុល្លារ​ទំហ៊ុំទទឹង​៨,២ម៉ែត្រ និង​បណ្ដោយ១៩ម៉ែត្រដោយមានការតុបតែងយ៉ាងប្រណិត ហើយអ្វីដែលគេចាប់អារម្មណ៍នៅ​ពីមុខរោងពិធីនោះក៍មានដាក់​តាំង​រថយន្ដLand CruiserV8 ព័ណខ្មៅដ៍ថ្មីសន្លាងដែលមានតម្លៃជាង១៤ម៉ឺនដុល្លារផងដែរធ្វើឲ្យភ្ញៀវដែលចូលរួមសរសើរចៅខ្មែរ និងប្ដីថាពិតជាពូកែរកស៊ីមែនព្រោះចាប់ដៃគ្នាទើបតែ៣ឆ្នាំសោះអ្នកទាំង២សល់ទ្រព្យគិតទាំងផ្ទះនិងរថយន្ដមានតម្លៃជិតកន្លះលាន​ដុល្លារទៅហើយ។

អ្វីដែលគូរឲ្យកត់សម្គាល់នោះទាំងចៅខ្មែរនិងលោកខេមរិន ទោះជាធ្លាប់មាន​ការវាយប្រហារ​ពីសំ​ណាក់​អ្នកមិនពេញ​ចិត្តការ​ស្រលាញ់ភេទដូចគ្នាយ៉ាងណាក៍ប្ដីប្រពន្ធ១គូនេះបានជម្នះរាល់ឧបស័គ្គទាំងឡាយហើយប្រឹងរកស៊ីតាមOnline  រហូតសល់​លុយ,ផ្ទះ និងរថយន្ដទំនើបដូចពេលនេះ។ចំណែករឿងដែលកាន់តែទាក់ទាញថែមទៀតនោះចៅខ្មែរ និងលោក​ខេមរិន ក៍មាន​កូនប្រុសម្នាក់សម្រាប់បន្ដពូជផងដែរ។

 សូមបញ្ជាក់ថាចៅខ្មែរ និងលោកខេមរិន ក្រៅពីធ្វើពិធីឡើងផ្ទះផ្គួបខួបអាពាហ៍ពិាពហ៍គម្រប់៣ឆ្នាំនោះ​អ្នកទាំង២ក៍បាននាំចូល​នូវផលិតផលថ្មីផងដែរសម្រាប់ក្រុមហ៊ុនCK MAGIC Co.Ltd  ក្រោយពីអាជីវកម្មរបស់ពួកគេកាន់តែកាប់​កបពិសេសគឺបន្ទាប់​ពី​អ្នកទាំង២ក្លាយជាប្ដីប្រពន្ធគ្នាមក។ចំណែកនៅលើហ្វេសបុករបស់ចៅខ្មែរមានបង្ហោះរូបលោកថើបគ្នាជាមួយលោខេមរិន ភ្ជាប់​ជា​មួយសារថា”ក្ដីសុខរបស់ខ្ញុំ ខ្ញុំរស់ក្នុងភាពជាខ្លួនឯង និងការពិត មានបុរសល្អ និងកូនដ៍សែនឆ្លាត ចូលមកជីវិតខ្ញុំ។សូម​កុំ​បង្គាប់ ឬទើស ហើយបង្ខំឲ្យខ្ញុំធ្វើតាម យល់ឃើញពីក្បាលរបស់នាក់ ព្រោះខ្ញុំអាចនឹងមានក្ដីសុខជាងនាក់ផង ក៍ថាបាន​ពេល​នេះ”៕