ភ្នំពេញ៖តារាសម្ដែងចៅខ្មែរ(Mr Photo City) និងគូស្នេហ៍លោកខេមរិន បានធ្វើពិធីឡើងផ្ទះថ្មី២ល្វែងជាប់គ្នានៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ដោយមានតារារួមអាជីពជាច្រើនបានចូលរួមអបអរសាទ។ផ្ទះដែលចៅខ្មែរ និងលោកខេមរិន ទិញបង់ផ្ដាច់រួមគ្នានោះមានតម្លៃដល់ទៅ៣២ម៉ឺនដុល្លារទំហ៊ុំទទឹង៨,២ម៉ែត្រ និងបណ្ដោយ១៩ម៉ែត្រដោយមានការតុបតែងយ៉ាងប្រណិត ហើយអ្វីដែលគេចាប់អារម្មណ៍នៅពីមុខរោងពិធីនោះក៍មានដាក់តាំងរថយន្ដLand CruiserV8 ព័ណខ្មៅដ៍ថ្មីសន្លាងដែលមានតម្លៃជាង១៤ម៉ឺនដុល្លារផងដែរធ្វើឲ្យភ្ញៀវដែលចូលរួមសរសើរចៅខ្មែរ និងប្ដីថាពិតជាពូកែរកស៊ីមែនព្រោះចាប់ដៃគ្នាទើបតែ៣ឆ្នាំសោះអ្នកទាំង២សល់ទ្រព្យគិតទាំងផ្ទះនិងរថយន្ដមានតម្លៃជិតកន្លះលានដុល្លារទៅហើយ។
អ្វីដែលគូរឲ្យកត់សម្គាល់នោះទាំងចៅខ្មែរនិងលោកខេមរិន ទោះជាធ្លាប់មានការវាយប្រហារពីសំណាក់អ្នកមិនពេញចិត្តការស្រលាញ់ភេទដូចគ្នាយ៉ាងណាក៍ប្ដីប្រពន្ធ១គូនេះបានជម្នះរាល់ឧបស័គ្គទាំងឡាយហើយប្រឹងរកស៊ីតាមOnline រហូតសល់លុយ,ផ្ទះ និងរថយន្ដទំនើបដូចពេលនេះ។ចំណែករឿងដែលកាន់តែទាក់ទាញថែមទៀតនោះចៅខ្មែរ និងលោកខេមរិន ក៍មានកូនប្រុសម្នាក់សម្រាប់បន្ដពូជផងដែរ។
សូមបញ្ជាក់ថាចៅខ្មែរ និងលោកខេមរិន ក្រៅពីធ្វើពិធីឡើងផ្ទះផ្គួបខួបអាពាហ៍ពិាពហ៍គម្រប់៣ឆ្នាំនោះអ្នកទាំង២ក៍បាននាំចូលនូវផលិតផលថ្មីផងដែរសម្រាប់ក្រុមហ៊ុនCK MAGIC Co.Ltd ក្រោយពីអាជីវកម្មរបស់ពួកគេកាន់តែកាប់កបពិសេសគឺបន្ទាប់ពីអ្នកទាំង២ក្លាយជាប្ដីប្រពន្ធគ្នាមក។ចំណែកនៅលើហ្វេសបុករបស់ចៅខ្មែរមានបង្ហោះរូបលោកថើបគ្នាជាមួយលោខេមរិន ភ្ជាប់ជាមួយសារថា”ក្ដីសុខរបស់ខ្ញុំ ខ្ញុំរស់ក្នុងភាពជាខ្លួនឯង និងការពិត មានបុរសល្អ និងកូនដ៍សែនឆ្លាត ចូលមកជីវិតខ្ញុំ។សូមកុំបង្គាប់ ឬទើស ហើយបង្ខំឲ្យខ្ញុំធ្វើតាម យល់ឃើញពីក្បាលរបស់នាក់ ព្រោះខ្ញុំអាចនឹងមានក្ដីសុខជាងនាក់ផង ក៍ថាបានពេលនេះ”៕