ព្រាប សុវត្ថិ ៖នៅតែមិនទាន់រកបានដៃគូទី២

ភ្នំពេញ៖ព្រាប សុវត្ថិ នៅឆ្នាំ២០២២ ​​​​​​​​អាចនឹងប្រឈមទីផ្សារចម្រៀងមិនប្រែប្រួល​ខ្លាំងនោះទេ​ដោយសារតែដៃគូរបស់លោក​គឺ​នៅតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ដដែលបើទោះជាGalaxy ជា​ផលិតកម្មត្រូវបានគេចាត់ទុកថាហ៊ានចាយលុយធំក្ដី ប៉ុន្ដែ​ពេល​នេះ​មិនទាន់ឃើញទិញតារា​ស្រី​ណាមកធ្វើជាដៃគូសាកសមជាមួយព្រាប សុវត្ថិ ទាំងអាយុនិងសម្ថភាព​នោះទេ​ក្រោយ​មាស សុខ​សោភា និងពេជ្រ សោភា បានមើលរំលងផលិតកមម្មជើងថ្មីនេះ ។យ៉ាងណាអ្នក​ជំនាញ​​សិល្បៈ​ធ្លាប់លើកឡើង​ថាការចាប់​ដៃ​គូខុសអាយុរបស់ព្រាប សុវត្ថិ មិនជាបញ្ហារ​ចោទ​នោះទេ ព្រោះថាអតីតតារាហង្សមាសរូបនេះធ្លាប់ច្រៀង​សម្ដែងជាមួយ​អ្នកស្រី​ហ៊ឹម ស៊ីវន មាន​អាយុ​បង​លោកនោះក៍ជោគជ័យច្រើនដែរ ហេតុនេះហើយការប៉ៈតន់ ច័ន្ទសីម៉ា ដែលប្រៀប​បាន​ជាកូននោះ​មិន​ធ្វើឲ្យព្រាប សុវត្ថិ ធ្លាក់កូដឡើយ។

 លោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាព្រាប សុវត្ថិ ច្រៀងជាមួយដៃគូតន់ ច័ន្ទសីម៉ា មិនអីទេព្រោះតារាវ័យ​ក្មេងនា​យុគ​សម័យ​ថ្មីនេះមានសម្ថភាពល្អៗច្រើន។តែតារា​ជើងចាស់រូបនេះថាអ្នកដែលចំណេញពីការចាប់ដៃគូនោះគឺច័ន្ទសីម៉ា ។

   ព្រាប សុវត្ថិ បានរក្សារតំណែងជាតារាចម្រៀងលំដាប់ឈានមុខ​គេរយៈពេល២៥ឆ្នាំ​(១៩៩៧-២០២២)​មក​ហើយដែលទោះ​ជា​ឆ្នាំនេះលោកមានអាយុដល់ទៅ៤៧ឆ្នាំក្ដី តែលោក​ស្នាយ នៅតែជាតារាស៊ីថ្លៃខ្ពស់ទាំងច្រៀងសម្ដែងនិង​ថតស្ពតពាណិជ្ជកម្ម។យ៉ាងណា​ការ​អស់​និស្ស័យពីហង្សមាសហើយព្រមជ្រកនៅGalaxy នៅពេលនេះរបស់ព្រាប សុវត្ថិ ធ្វើឲ្យតារា​ចម្រៀង​សំនៀង​ស្អកលោកខេម ហាក់ចាញ់ក្រាបលោក បើទោះជាមជ្ឈដ្ឋានមហាជន​មើល​ឃើញថាព្រាប សុវត្ថិ តាំងពីចេញ​ពីហង្សមាស​លោក​មិនសូវមាន​បទល្បីល្បាញខ្លាំង​ដូច​នៅ​ហង្សមាស ហើយអ្នកគាំទ្រព្រាប សុវត្ថិ ភាគច្រើនស្ដាប់និងច្រៀងតែបទលោក នៅហង្ស​មាស​ក្ដី។អ្នកជំនាញសិល្បៈបានលើកឡើងដែរថាប្រសិនបើឆ្នាំ២០២២ នេះព្រាប សុវត្ថិ នៅ​តែ​បន្ដច្រៀងជាមួយដៃគូតែ​ម្នាក់គត់​គឺតន់ ច័ន្ទសីម៉ា នោះបញ្ជាក់ថាអ្នកគ្រប់គ្រងផលិតកម្ម​នេះ​ចង់ឲ្យព្រាប សុវត្ថិ ផ្ដល់ជំនួយឲ្យសីម៉ា បន្ថែមទៀតដើម្បីឲ្យ​ស្រីក្មេង​រូបនេះ​ឡើងដល់ចំណុច​កំពូល។ប៉ុន្ដែទស្សនិកជនចង់ឃើញព្រាប សុវត្ថិ មានដៃគូច្រើនដើម្បីឲ្យប្លែក​គឺដូចអំឡុង​ពេល​លោក​ឈ​​​ជើងនៅហង្សមាសដែលលោកស្នាយ មានដៃគូប្រជុំទៅដោយ​បុប្ផាចម្រុះព័ណ​ទើប​ព្រាប សុវត្ថិ រីក​បានគ្រប់​រដូវរហូត​មក​ដល់​​ពេលនេះ៕