ឈាន នីហ្សា ៖សម្លឹងឃើញទីផ្សារCosmetic នៅខ្មែរ មិនទាន់ចង្អៀត

បារាំង៖ក្រោយទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងអស់រយៈពេលជាង៨ឆ្នាំ អតីតតារាសម្ដែង​និងចម្រៀង​ឈាន នីហ្សា តែងតែចុះមកលេងនៅខ្មែរជាញឹកញាប់ដើម្បីជួបជុំគ្រួសារ និងសម្លឹងមើលឱកាស​ក្នុងការធ្វើ​អា​ជីវកម្ម។ប៉ុន្ដែដោយសារតែកូវីដអុកឡុកជិត៣ឆ្នាំមកនេះធ្វើឲ្យនីហ្សា បានខកខានមកលេងស្រុក​រយៈពេល​ជាច្រើន​ខែមកហើយទើបធ្វើឲ្យអាជីវកម្មដែលនាងគ្រោងបង្កើតឡើងឲ្យចេញជារូបរាងតាំងពីដើមឆ្នាំ២០២០ នោះ​បាន​អូសបន្លាយអស់មួយអន្លើ ព្រោះរងចាំពេលវេលាអំណោយផល។យ៉ាងណានីហ្សា មិនបោះបង់ផែន​ការដែល​នាងស្រលាញ់នោះទេ នោះគឺការបើកហាង១លក់គ្រឿងសម្អាង(Cosmetic)​នៅភ្នំពេញ​សម្រាប់ស្ដុកអ៊ឺវ៉ាន់ និង អតិ​ថិជនទៅទទួលការកុម្មង់ទាំងឡាយតាមOnline។នីហ្សា មិនប្រាប់ពីទំហ៊ុំទឹក​ប្រាក់ដែល​នាងបង្កើត​មុខ​របរ​នេះ​ឡើ​ង​​ថាចាយអស់ប៉ុន្មានឡើយ តែនាងថាសម្រាប់ទីផ្សារនៅកម្ពុជានៅតែ​ទួលាយ​ទើបនាង​សម្រេច​ចិត្ត​បង្កើត​មុខ​ជំនួ​ញនេះឡើង។

តារាដែលមានកូន២នាក់(ស្រី១)ហើយនៅតែរក្សាររូប​សម្រស់បានផូផង់​ដូច​អំ​ឡុង​លេងសិល្បៈនោះបាន​លើក​ឡើង​ថាផលិតផលដែលនាងយកមកលក់ឲ្យភ្ញៀវរបស់នាងនោះគឺឈ្មោះGGNG ដែលផលិតនៅរោងចក្រថៃ​ហើយការប្រើប្រេនផ្ទាល់ខ្លួននោះគឺចំណាយទុនអស់ច្រើនគូសម។នាងថាដើម្បីឲ្យអតិថិជនរបស់នាង​ទាំងអស់​កាន់តែមានទំនុកចិត្តថែមទៀតនោះនាងបានចុះបញ្ចីការ(license)នៅក្រសួងពាក់ព័ពន្ធទាំងអស់ ហើយពេល​នេះ​ទោះជានាងកំពុងរស់នៅបារាំងមែន តែផលិតផលទាំងនោះបានតំណើរការលក់ជាធម្មតានៅខ្មែរ ព្រោះនាងមាន​ក្រុម​ការងារធ្វើការងារនោះជំនួស។

ឈាន នីហ្សា ថានាងមានការនឹករលឹកដល់មិត្តរួមអាជីព​ជាខ្លាំងក្រោយចាកចេញពីអាជីពសិល្បៈ​ជាច្រើនឆ្នាំ​មក​នេះ។យ៉ាងណានាងថានឹងមកលេងស្រុកក្នុងពេលឆាប់ៗដើម្បីសម្ពោធហាងក្នុងក្តីស្រម៉ៃ ហើយពេលផលិត​ផលតំណើរការល្អហើយនាងនឹងចុះមកខ្មែរឲ្យបានកាន់តែញឹកញាប់ជាងមុន។តារារូបស្រស់នីហ្សា មិនមាន​គម្រោ​​ង​វិលចូលសិល្បៈសារជាថ្មីវិញទេ ប៉ុន្ដែនាងថាអាចនឹងមករស់នៅខ្មែរវិញនៅថ្ងៃអនាគត តែកូនៗជាទីស្រ​លាញ់​របស់នាងពួកគេបន្ដរស់នៅនិងរៀនសូត្រនៅបារាំងជាធម្មតា។ ក្រៅពីឈាន នីហ្សា តារាដែលទៅរស់​នៅ​បរ​ទេសហើយវិលមករកស៊ីផ្នែកCosmetic មានដូចជាអ្នកនាងដាញ់ ម៉ូនីកា និងគឹម លីហ្សា ជាដើម៕