លោកអែន ឌី ៖ទៅដើរកម្សាន្ដនៅអាមេរិកលើកទី៣

អាមេរិក៖លោកអែន ឌី ដែលធ្លាប់បានVisa ពីស្ថានទូតអាមេរិកកាលពីឆ្នាំ២០២០ តែត្រូវអាក​ខាន​​​​ចេញដំណើរ​ព្រោះ​​តែកូវីដ នោះស្រាប់តែកាលពីថ្ងៃទី៩ខែឧសភា លោកបានហោះទៅ​អាមេរិកដោយរួមតំណើរ​ជាមួយ​លោក​ឧកញ៉ាគិត ម៉េង ទៀតផង។តាមសកម្មភាពរបស់លោក​អែន ឌី លើដីអាមេរិកលើកនេះមិនមែនជាការ​ច្រៀង​សម្ដែ​ង​សិល្បៈនោះទេ ព្រោះលោកបាន​បញ្ចេញ​រូបភាពដើរកម្សាន្ដជាច្រើនកន្លែងជាមួយបងប្អូនខ្មែរនៅទីនោះ។

លោកអែន ឌី បានថ្លែងប្រាប់តាមឆាតហ្វេសបុកថាលោកមកអាមេរិកជើង​នេះគឺ​មាន​រយៈពេល​៩ថ្ងៃ ហើយ​ពិត​ណាស់មិនពាក់ព័ន្ធការច្រៀងសម្ដែងនោះទេ  ព្រោះលោកដើរ​កម្សា​ន្ដ​សុទ្ធសាធ​។លោក​ថា​ដោយសារតែមកចំ​ពេល​ដែលសម្ដេចតេជោហ៊ុន សែន មកទស្សន​កិច្ចនៅ​អា​មេរិក​ដែរទើប​លោក​បានចូលរួមជាមួយបងប្អូនខ្មែរ​ជា​ច្រើនទទួល​ស្វា​គមន៍​សម្ដេចនៅរដ្ឋវ៉ាស៊ីន​តោន​ឌីស៊ី ហើយ​តាមគម្រោងលោកនឹងទៅដល់ខ្មែរវិញនៅថ្ងៃទី១៧ខែ​ឧសភាឆ្នាំ​២០​២២ ខាងមុខ​នេះ​។លោក​អែន ឌី ក៍បានឲ្យដឹងដែរថាការមកអាមេរិកជើងនេះគឺជាលើកទី៣​ហើយ​សម្រាប់​លោក​ព្រោះ​កាល​ពីឆ្នាំ​២០១៣ និង២០១៧ លោកធ្លាប់បានមកច្រៀងសម្ដែងនៅទីនេះ​ផងដែរ។​ប៉ុ​ន្ដែ​​លោក​បាន​ខានមកអា​មេរិក​៥ឆ្នាំមកហើយ ដែលលើកចុងក្រោយគឺនៅឆ្នាំ២០២០ ដែលកាលនោះ​បានVisa ហើយតែ​ត្រវ​ខកខាន​ដោយ​សារ​តែកូវីដ។

  គេកត់សម្គាល់ថាមុនផ្ទុះកូវីដលោកអែន ឌី តែងតែងផ្ដោតលើការច្រៀងសម្ដែងនៅ​បរ​ទេសច្រើនជាងនៅខ្មែរ​ដែល​ពេលខ្លះលោកបាត់មុខនៅខ្មែរដល់ទៅកន្លះឆ្នាំក៍មានដែរ។តែសម្រាប់ការទៅអាមេរិក​លើកនេះ​លោក​អែន ឌី ថាគ្មានផែនការបង្ហួសទៅប្រទេសជិតខាង​អា​មេរិក​ឡើយ គឺនឹងវិលវិញតាមការកំណត់ ខណៈដែល​លោក​ក៍​មិនទាន់មានផែន​ការណ៍ចេញ​ទៅ​ច្រៀង​សម្ដែងនៅបរទេសជាថ្មីដែរ។ប៉ុន្ដែអំឡុងដែលលោកអែន ឌី នៅក្នុង​ស្រុក​​គេឃើញ​ម្ចាស់បទ”នឹកបង៥០%ផង”រូបនេះក៍នៅតែបន្ដចេញបទចម្រៀងដោយCover បទពី​បទមរតក​ដើម​ជាបន្ដបន្ទាប់ផងដែរ។តែអ្វីដែលគូរឲ្យកត់សម្គាល់ទោះជាលោកអែន ឌី ចេញចូលក្រៅ​ស្រុក​យ៉ាង​ណាក៍លោក​នៅតែវិលមកខ្មែរវិញតាមកាល​កំណត់ដោយគ្មានបំណងរស់នៅ​បរ​ទេស ឬភ្ជាប់ស្នេហ៍ជា​មួយនារីនៅទីនោះ​ជា​ថ្នូរការបន្ដនៅស្រុកគេជាអចិនត្រេយ៍ឡើយ៕