Wednesday, November 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ហ៊ានហៅរ៉េតធី ដូណា ញុាំការទេ?

ឱក សុគន្ធកញ្ញា ហ៊ានហៅរ៉េតធី ដូណា ញុាំការទេ?

នៅទីបំផុត ឱក សុគន្ធកញ្ញា បានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ក្នុងពេលឆាប់ៗនេះហើយ ដោយនាងនឹងដឹកដៃម្ចាស់ចិត្តថ្មី លោកអ៊ឹង សុខលី ចូលក្រាបផ្ទឹមនៅខែឧសភា ឆ្នាំ២០១៩ នេះហើយ។

សំណួរដែលតារាប្រុសស្រីជាច្រើនកំពុងតែនាំគ្នាខ្សឹបខ្សៀវនោះ គឺ “តើកញ្ញា ហ៊ានហៅអតីតសង្សារ លោករ៉េតធី ដូណា ញ៉ាំការដែរទេ?”។

លោករ៉េតធី ដូណា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងច្បាស់ៗ ប៉ុន្មានថ្ងៃមុនឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ភ្ជាប់ពាក្យថា លោកនឹងទៅចូលរួមញ៉ាំការសុគន្ធកញ្ញា ដោយរីករាយ ប្រសិនបើនាងហៅលោកដែរនោះ គឺគ្មានការឈឺចាប់ណាដូចគេសង្ស័យឡើយ។

ប៉ុន្តែក្រោយអះអាងបែបនេះរបស់លោកដូណា ដែលតាំងចិត្តធ្វើជាអ្នកក្លាហានមិនស្រក់ទឹកភ្នែក ដោយសារស្នេហាជាដាច់ខាតនោះ ហើយស្រាប់តែតន្ត្រីករល្បីឈ្មោះរូបនេះ ច្រៀងបទកម្សត់ៗបែបខូចចិត្ត ធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈជាច្រើន សម្តែងការអាណិតអាសូរចំពោះតន្ត្រីកររូបនេះជាខ្លាំង ព្រោះថា ពេលនេះ លោកដូណា បានយកដបស្រាធ្វើជាមិត្ត ដើម្បីបន្លប់ទុក្ខស្នេហ៍ទៅហើយ។

ទោះជាយ៉ាងណា ឱក សុគន្ធកញ្ញា ហាក់មិនខ្វល់ខ្វាយពីលោករ៉េតធី ដូណា ទៀតឡើយ គឺនាងគិតតែពីនាំសង្សារថ្មី លោកអ៊ឹង សុខលី ដើរលេងយ៉ាងសប្បាយរីករាយនៅក្រៅស្រុក ដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀត។ ថ្មីៗនេះដែរ សុគន្ធកញ្ញា ថែមទាំងបានដឹកដៃលោកអ៊ឹង សុខលី ទៅថតរូបសម្រាប់ដាក់តាំងរោងការ (Pre-Wedding) ដល់ប្រទេសចិន ថែមទៀតផង ព្រោះថ្ងៃក្រាបផ្ទឹមនៅសល់តែ៤ខែទៀតប៉ុណ្ណោះ ។

ប្រភពបានឱ្យដឹងថា ពេលនេះ ឱក សុគន្ធកញ្ញា កំពុងសម្រិតសម្រាំងឈ្មោះភ្ញៀវជាតារាល្បី និងអ្នកនៅក្នុងរង្វង់សិល្បៈស្ទើរតែទាំងអស់ ចូលរួមមង្គលការរបស់នាង ដែលនឹងប្រារឰនៅខែឧសភា ខាងមុខ។ ប៉ុន្តែចំពោះលោករ៉េតធី ដូណា ដែលគ្រប់គ្នាដឹងថា ជាសង្សារចាស់របស់នាង អំឡុងពេលដែលពួកគេធ្វើការនៅផលិតកម្ម និងក្លឹបកម្សាន្ត U2 ជាមួយគ្នានោះ អាចនឹងមិនត្រូវបានអញ្ជើញឡើយ។

ការមើលរំលងលោកដូណា ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួននោះ គឺដើម្បីកុំឱ្យសង្សារថ្មីប្រចណ្ឌ ហើយសកម្មភាពបែបនេះ កន្លងមក សុគន្ធ និសា ដែលបានរៀបការជាមួយលោកពៅ សម្បត្តិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នោះ ក៏ធ្លាប់ធ្វើបែបនេះដែរ គឺនាងមិនបានហៅអតីតសង្សារ លោកសុខ ជំនោរ ចូលរួមមង្គលការរបស់នាងឡើយ។

ចំណែកពេលនេះ ឱក សុគន្ធកញ្ញា វិញ មិនត្រឹមតែមិនហៅលោកដូណា មករៀបការនាងនោះទេ គឺតារាល្បីល្បាញដែលនឹងក្លាយទៅជាប្អូនថៅកែហង្សមាស ឆាប់ៗនេះ ថែមទាំងសុំកប់ស្នេហ៍ចាស់ តាំងពីនាងបានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ម៉្លេះ៕

RELATED ARTICLES