ភ្ន្នំពេញ៖ កាលពីថ្ងៃទី១៩ កុម្ភៈ នេះ មិត្តហ្វូនបានប្រារព្វពិធីគំរប់ខួប១០ឆ្នាំដែលមានឈ្មោះថា “Metfone Intelligent City” នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ ហើយក៍មានការប្រារព្វពិធីតាំងពិពណ៌ នឹងរៀបចំសិក្ខាសិលាជាមូយគ្នាផងដែរ។
ចំពោះការតាំងពិព័រណ៍ ក៍មានការបង្ហាញពីបច្ចេកវិជ្ជា គំនិតច្នៃប្រឌិតចុងក្រោយនៅក្នុងទូរសព្ទចល័តដោយផ្តោតជាពិសេសទៅលើ Intelligent Connectivity ដែលជាដំណោះស្រាយដ៍មានប្រយោជន៍ ពីការរួមបញ្ចូលគ្នានៃប្រព័ន្ធទូរស័ព្ទ ជាមូយទំរង់ដ៍វៃឆ្លាត AI នឹងទិន្នន័យពីឧបករណ៍ IoTជាច្រើនប្រភេទ។ ដើម្បីផ្ញើរសារអំពីទីក្រុងឆ្លាត “Intelligent City” MIC 2019 នឹងយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាពត៌មាន ដើម្បីពង្រីកនូវសក្តានុពលនៃឧបករណ៍ នឹងសេវាកម្មអោយកាន់តែប្រសើរឡើងដើម្បីបំរើនូវសុខុមាលភាពប្រជាពលរដ្ឋ អ្នកជំនួញ នឹងភ្ញៀវទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
ការរៀបចំពិធី MIC បានទាក់ទាញអ្នកបច្ចេកវិជ្ជា អ្នកជំនួញ ICT អ្នកជំនួញអន្តរជាតិ គ្រប់ស្រទាប់ និងអ្នករៀនសូត្រគ្រប់កំរិតផងដែរ។ ការប្រារព្វពិធីជាលើកដំបូង នឹងបង្កើតនូវទំរង់ចុងក្រោយសំរាប់ការផ្លាស់ប្តូរនូវបទពិសោធន៍ ជាមូយនឹងការអនុវត្តន៍ជាលក្ខណៈអន្តរជាតិដ៍ល្អបំផុតរវាងការកែប្រែកម្មវិធីទីក្រុងស្អាត យុទ្ធសាស្រ្តការអភិវឌ្ឃន៍ ហើយក៍ជាដើមគំនិត ដោយមានការចូលរូមពីសហគមន៍ស្រាវជ្រាវទូទាំងពិភពលោកផងដែរ។
កម្មវិធីនេះនឹងជូយបង្ហាញនូវទីតាំង ដែលជាប្រយោជន៍សាធារណៈ សំរាប់ការអនុវត្តន៍នឹងភាពជាដៃគូរនាពេលអនាគត។ ចូលរួមការតាំងបង្ហាញនេះផងដែរ ឧបនាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ខ្មុំពិតជាអរគុណយ៉ាងស្មោះ ចំពោះការរួមចំណែករបស់ក្រុមហ៊ុនមិត្តហ្វូន ចំពោះប្រទេសកម្ពុជា: មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបំផុត ដែលបានរួមចំណែកក្នុងការអភិវឌ្ឃន៍សេដ្ឋកិច្ច ក៍ជាគុណសម្បត្តិនៃសង្គមរបស់កម្ពុជាផងដែរ។
មិត្តហ្វូន បានជួយបង្កើតការងារអោយនិយោជិកដែលធ្វើការពេញម៉ោងច្រើនជាង ២.០០០នាក់ ហើយនិយោជិកដែលធ្វើការក្រៅម៉ោងប្រមាណ ១០.០០០នាក់ សំរាប់ប្រជាជនកម្ពុជា។ ម្យ៉ាងទៀតមិត្តហ្វូន បានចូលរួមចំណែកនៅក្នុងការជូយសង្គម និងកម្មវិធីមនុស្សធម៌ ហើយបានបរិច្ចាគច្រើនជាង៧៧លានដុល្លារ។
ម្យ៉ាងវិញទៀតនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក៍បានថ្លែងផងដែរថា មិត្តហ្វូនជានិច្ចកាល ជាដៃគូសហការណ៍ ជាមួយរដ្ឋាភិបាលក្នុងការបំរែបំរួលផ្នែកចក្ខុវិស័យព័ត៌មានបច្ចេកវិជ្ជានៅកម្ពុជា។ ចូលរួម MIC 2019 ផងដែរ លោក Le Dang Dung – CEO ViettelGroup ជឿជាក់ថា នៅឆ្នាំបន្តបន្ទាប់ មិត្តហ្វូននឹងបញ្ចប់កិច្ចខំប្រឹងប្រែងរបស់ខ្លូន ចំពោះបំរែបំរួលចក្ខុវិស័យពត៌មានបច្ចេកវិជ្ជា ដើម្បីនៅឈរជាក្រុមហ៊ុនលេខ១ ផ្នែកទូរគមនាគមន៍ និងបច្ចេកវិជ្ជាព័ត៌មាន។ បច្ចុប្បន្ន មិត្តហ្វូន បានបង្ហាញសមត្ថភាពក្នុងការផ្តត់ផ្គង់នូវ សេវា 5G, Narrowband IoT, Big Data, AI ជាដើម៕