បើទោះជាគេមិនទាន់បានឃើញខេមរៈ សិរីមន្ត មានពាក់ស័ក្តិនៅលើស្មា ដូចព្រាប សុវត្ថិ ក្តី តែតាមព័ត៌មានថា ម្ចាស់បទ “ស្ទឹងត្រែងបងអើយ” រូបនេះ ក៏ជាមន្ត្រីយោធាម្នាក់ ដែលមានស័ក្តិមិនចាញ់ព្រាប សុវត្ថិ ឡើយ នេះបើតាមអ្នកដែលស្និទ្ធសិរីមន្ត បានបង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។
ការធ្លាយរឿងខេមរៈ សិរីមន្ត ក៏មានតួនាទីជាយោធានេះ នៅពេលដែលសិរីមន្ត បានធ្វើពិធីបុណ្យសពប្អូនស្រីខេមរៈ ស្រីពៅ ហើយមានអង្គរក្សជាច្រើន ត្រូវបានដាក់ការពារនៅជុំវិញវីឡាខេមរៈ សិរីមន្ត…។
ខេមរៈ សិរីមន្ត មិនទាន់បង្ហាញស័ក្តិ5 លើស្មា ដូចលោកព្រាប សុវត្ថិ ឡើយ ប៉ុន្តែតាមព័ត៌មានថា តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ក៏មានឋានន្តរស័ក្តិក្នុងជួរយោធា ពាក់ស័ក្តិមិនក្រោមព្រាប សុវត្ថិ ឡើយ គ្រាន់តែមិនទាន់ដល់ពេលដែលសិរីមន្ត ត្រូវបានបញ្ចោញប៉ុណ្ណោះ។
ការធ្លាយរឿងខេមរៈ សិរីមន្ត ក្លាយទៅជាអ្នកធំនេះ នៅពេលដែលសិរីមន្ត រៀបចំបុណ្យសពខេមរៈ ស្រីពៅ កាលពីថ្ងៃទី28 ខែមករា នៅវីឡារបស់តារាចម្រៀងរូបនេះ ទល់មុខសួនសុបិនចម្ការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនៅជុំវិញពិធីបុណ្យសពនោះ ត្រូវបានដាក់ពង្រាយសុទ្ធតែកងអង្គរក្ស គឺដូចពិធីបុណ្យសពរបស់មន្ត្រីធំៗដែរ។
ម៉្យាងទៀត មុនពេលដែលសពខេមរៈ ស្រីពៅ ត្រូវដឹកចេញពីប្រទេសឥណ្ឌានោះ ខេមរៈ សិរីមន្ត បានថ្លែងសារអរគុណដល់នាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង ដោយបានហៅមេបញ្ជាការកងអង្គរក្សសម្តេចហ៊ុន សែន ថាជា “ប៉ា” ទៀតផង។
ការបង្ហាញសារទាំងនេះ បញ្ជាក់ថា ខេមរ³ សិរីមន្ត មានភាពជិតស្និទ្ធយ៉ាងខ្លាំងជាមួយមន្ត្រីធំៗក្នុងជួរកងទ័ព ហេតុនេះហើយ ដំណឹងថា សិរីមន្ត មានស័ក្តិពាក់លើស្មា គ្រាន់តែមិនទាន់បញ្ចោញនោះ មិនមានអ្វីប្លែកឡើយ ព្រោះមានតារាជាច្រើននាក់មកហើយ ដែលមានស័ក្តិពាក់ព្រោងព្រាត មានដូចជា នាយក្រឹម, នាយកុយ , នាយក្រិន , ចាបចៀន ជាដើម ខណៈដែលអតីតតារាល្បីៗដែលឡើងជាមន្ត្រីធំ² មានដូចជា លោក សម តារា , ទេព វាសនា ជាដើម មានកងអង្គរក្សការពារឆ្វេងស្តាំទៅហើយ។
ខេមរៈ សិរីមន្ត នៅតែអាឡោះអាល័យចំពោះមរណភាពខេមរៈ ស្រីពៅ ជាប្អូនស្រី ដែលស្លាប់នៅប្រទេសឥណ្ឌា ក្នុងអាយុ28ឆ្នាំ កាលពីថ្ងៃទី25 ខែមករា ឆ្នាំ2019 ដោយការប្រើប្រាស់ថ្នាំខុស បង្កទៅជាជំងឺសួត និងក្រលៀន។ សិរីមន្ត បានកាន់ទុក្ខស្រីពៅ ដោយសម្រេចចិត្តផ្អាកការច្រៀង សម្តែងលើឆាកតន្ត្រី រយៈពេល100ថ្ងៃ ពោលគឺ នៅដើមខែមេសា ទើបខេមរៈ សិរីមន្ត វិលរកការច្រៀងរាំដូចដើមវិញ។
អ្នករៀបចំកម្មវិធីប្រគំតន្ត្រី បានឱ្យដឹងថា សិរីមន្ត មិនឡើងច្រៀង3ខែ តារាហង្សមាស រូបនេះ បានបាត់ប្រាក់ចំណូលក្បែរ20ម៉ឺនដុល្លារ ព្រោះនៅរដូវក្តៅនេះ សិរីមន្ត ច្រៀង Concert មិនក្រោម 20កម្មវិធីឡើយ ហើយក្នុង1កម្មវិធី ស៊ីថ្លៃចាប់ពី3ពាន់ដុល្លារឡើង។
ប៉ុន្តែសកម្មភាពរបស់សិរីមន្ត នៅពេលនេះ ត្រូវបានមហាជន និងតារាសិល្បៈជាច្រើន បានសម្តែងនូវការកោតសរសើរថា តារារូបនេះ ពិតជាស្រលាញ់ និងគោរពវិញ្ញាណក្ខន្ធប្អូនស្រី ដោយមិនខ្លាចបាត់ប្រាក់ចំណូល3ខែនោះឡើយ ព្រោះថា នៅពេលដែលសិរីមន្ត កំពុងតែអាឡោះអាល័យស្រីពៅ ខ្លាំងពេក ទោះជាច្រៀងរាំលើឆាក ទាំងពេលកំពុងកាន់ទុក្ខនេះ ក៏មិនមានអារម្មណ៍ល្អ ហេតុនេះហើយ ការកាន់ទុក្ខ100ថ្ងៃ គឺសមល្មមដែលអ្នកចម្រៀងហង្សមាស រូបនេះ អាចកាត់ចិត្តបានខ្លះៗ ពីការបាត់បង់ប្អូនស្រីនោះ ហើយបាត់មុខលើឆាក3ខែ សិរីមន្ត វិលវិញ ក៏ប្រាកដជាមានបទចម្រៀង ឬការសម្តែងថ្មី ប្លែកជាងមុនជាមិនខានឡើយ។
មជ្ឈដ្ឋានមហាជន នៅតែយល់ថា តាំងពីសិរីមន្ត ដើរចេញពីផលិតកម្មសាន់ដេ ចូលហង្សមាស នោះ កេរ្តិ៍ឈ្មោះរបស់សិរីមន្ត ចុះខ្សោយជាងមុន ព្រោះមិនសូវមានបទចម្រៀង ដែលល្បីផ្ទុះខ្លាំងដូចកាលនៅសាន់ដេ ឡើយ ស្របពេលដែលលោក ព្រាប សុវត្ថិ នៅតែនាំមុខគេ ដដែល។
ប៉ុន្តែគេជឿថា ក្រោយ សិរីមន្ត កាន់ទុក្ខស្រីពៅ គម្រប់ 100ថ្ងៃ ហើយដល់ពេលវិលរកឆាកតន្ត្រីនោះ គឺតារាកូន3 រូបនេះ ច្បាស់ជាមានបទចម្រៀងថ្មីៗ ត្រៀមចេញពញ្ញាក់អារម្មណ៍មហាជនជាមិនខាន?ខេមរៈ សិរីមន្ត ពាក់ស័ក្តិប៉ុន្មាន?ខេមរៈ សិរីមន្ត ពាក់ស័ក្តិប៉ុន្មាន?