Wednesday, November 20, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា យកកូនមុនរៀបការ?

ម៉ាក សែនសូនីតា យកកូនមុនរៀបការ?

ស្រីស្អាតម៉ាក សែនសូនីតា ហៅតូតា ហាក់អៀនយ៉ាងខ្លាំង នៅពេលដែលត្រូវមិត្តភក្តិអ្នកសិល្បៈបង្អាប់ថា មិនបាច់ចាំរៀបការជាមួយលោកនីត ទេ គឺយកកូនមុនរៀបការតែម្តងទៅ។

តូតា ហាក់មិនច្បាស់ថ្ងៃក្រាបផ្ទឹមជាមួយលោកប៉ុល វិបូរ ហៅនីត ឡើយ តែនាងថា ការភ្ជាប់ស្នេហ៍ជាមួយលោកថៅកែផលិតកម្មនេះ គឺគ្មានអ្វីដែលត្រូវស្តាយស្រណោះនឹងការបោះបង់ងារជំទាវចោលឡើយ…។

ម៉ាក សែនសូនីតា ញញឹមបែបអៀនៗនៅពេលដែលនាងបណ្តើរគូស្នេហ៍ថ្មី លោកប៉ុល វិបូរ ហៅនីត ចូលរួមខួបកំណើតកូនស្រីលី ច័ន្ទសីហា ហើយស្រាប់តែត្រូវមិត្តភក្តិនៅជុំវិញខ្លួននិយាយយ៉ាងស្រុះគ្នាថា “នែ៎! តូតា ឯងយកកូនសិន ចាំការតាមក្រោយ…”។

តូតា សើចកាច់ក និងសួរច្រាសទៅគេវិញថា “ម៉េចបាននិយាយផ្តេសផ្តាសអ៊ីចឹង?”។

ដោយឡែក សង្សារថ្មីរបស់តូតា គឺពោះម៉ាយប៉ុល វិបូរ ហៅនីត អឹមអៀមដូចតូតា ដែរ តែថៅកែផលិតកម្ម Angkor Picture នេះ គ្មាននិយាយអ្វីមួយម៉ាត់ឡើយ គ្រាន់តែបង្ហាញទឹកមុខរីករាយខ្លាំងណាស់ នៅពេលដែលត្រូវមិត្តភក្តិតូតា បង្ខំឱ្យស្រីស្អាតយកកូនជាលើកដំបូងជាមួយលោក។

ម៉ាក សែនសូនីតា ទាត់ចោលសំណើស្នេហ៍ប្រុសមិនក្រោម៥នាក់ឡើយ ដើម្បីមកភ្ជាប់ស្នេហ៍លោកថៅកែផលិតកម្ម និងជាអតីតអគ្គនាយករងទូរទស្សន៍ CTN រូបនេះ។ បុរសដែលខកស្នេហ៍តូតា ព្រោះមិនអាចប្រជែងជាមួយលោកនីត បាននោះ មានដូចជា លោកឧកញ៉ាមេធាវី , ផ្កាយ៤ , ថៅកែផលិតកម្មមួយផ្សេងទៀត និងប្រុសក្មេង ទឹម នីដា ប្អូនប្រុសតារាសម្តែងទឹម រដ្ឋា ជាដើម។

តូតា អះអាងថា តំណែងជំទាវដែលប្រុសមួយចំនួនចង់ហុចឱ្យនាងនោះ គ្មានអ្វីគួរឱ្យនាងរំភើបឡើយ ព្រោះថា ពេលនេះនាងរកបានម្ចាស់បេះដូងពិតហើយ នោះគឺបុរសកំពូលស្នេហ៍របស់នាង លោកនីត។

តូតា បានរួមរស់ក្រោមដំបូលស្នេហ៍តែមួយជាមួយលោកនីត ដោយពួកគេបានទិញវីឡាយ៉ាងស្កឹមស្កៃ និងបោះទុនរួមគ្នាជិត៤លានដុល្លារ បើកហាងផែសមុទ្រ មុនពេលដែលពួកគេត្រូវដឹកដៃគ្នាក្រាបផ្ទឹម នាពេលខាងមុខដ៏ខ្លីនេះ។

ដោយឡែក រឿងរៀបការវិញ តូតា ធ្លាប់អះអាងថា នាងនឹងធ្វើជាចំហ ហើយអ្នកកាសែតគ្រប់ស្ថាប័នទាំងអស់ អាចចូលរួមមង្គលការរបស់នាង និងអាច Live បានតាមចិត្តទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះ ថ្ងៃជាក់លាក់នៃការក្រាបផ្ទឹមនោះ នៅតែមិនទាន់ត្រូវបានកំណត់នៅឡើយ៕

RELATED ARTICLES