Wednesday, November 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ប្រពន្ធថ្នមចិត្ត ពេលកំពុងកាន់ទុក្ខប្អូន

ខេមរៈ សិរីមន្ត ប្រពន្ធថ្នមចិត្ត ពេលកំពុងកាន់ទុក្ខប្អូន

ខេមរៈ សិរីមន្ត ដែលកាន់ទុក្ខប្អូនស្រីរបស់ខ្លួន កញ្ញាខេមរៈ ស្រីពៅ ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩  រយៈពេល១០០ថ្ងៃ មិនទទួលច្រៀងរាំនោះ ត្រូវបានក្រុមហ៊ុនរៀបចំការប្រគំតន្ត្រីទាំងឡាយ បានចាប់ផ្តើមបង្វិលងាកទៅប្តូរតារាចម្រៀងរូបនេះ ដោយដាក់តារាផ្សេងជំនួសវិញម្តង។

ជាក់ស្តែង ដូចជាការប្រគំតន្ត្រីបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ ដែលបើកឆាកនៅថ្ងៃទី២២ ខែកុម្ភៈ នេះ សិរីមន្ត ដែលជាអ្នកឃោសនាក្នុងស្ពតធំនៃប្រគំតន្ត្រីនោះ បានអាកខានបង្ហាញខ្លួន ព្រោះរូបគេស្ថិតនៅកាន់ទុក្ខប្អូនស្រីនៅឡើយ ទើបអ្នករៀបចំកម្មវិធីបង្ខំចិត្តហៅតារាផ្សេងវិញ។

តាមព័ត៌មានថា ខេមរៈ សិរីមន្ត បានសងលុយកក់ទៅក្រុមហ៊ុនទាំងឡាយដែលបានកុងត្រាច្រៀងកម្មវិធីច្រៀងនោះ មិនក្រោម២ម៉ឺនដុល្លារនោះទេ ប៉ុន្តែ ក្រុមហ៊ុនទាំងអស់បានយល់សិរីមន្ត ក្នុងការជួបទុក្ខធំបាត់បង់ប្អូនស្រី ជាទីស្រលាញ់នេះ ហេតុនេះហើយពួកគេមិនទាមទារសំណងឡើយ គឺយកតែប្រាក់កក់វិញប៉ុណ្ណោះ។

លោកខេម ប៊ុនថន បងប្រុសខេមរៈ សិរីមន្ត បានឱ្យដឹងនៅថ្ងៃលោកចាំទទួលសពខេមរៈ ស្រីពៅ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី២៧ ខែមករា នោះថា សិរីមន្ត បានសងលុយកក់វិញទៅក្រុមហ៊ុនទាំងឡាយ ដែលហៅច្រៀងនោះ តែលោកមិនដឹងថា ចំនួនប៉ុន្មានឡើយ។

ដោយឡែកសិរីរីមន្ត  ផ្ទាល់ក៏បានថ្លែងអំណរគុណចំពោះបណ្តាក្រុមហ៊ុនទាំងឡាយ ដែលមានការយោគយល់ចំពោះលោក ដែលកាន់ទុក្ខប្អូនស្រីមិនបានទៅច្រៀងនេះដែរ។

តាមគម្រោង ខេមរៈ សិរីមន្ត នឹងឡើងឆាកតន្ត្រីកាន់ក្បាលមីក្រូជាថ្មីនៅដើមខែមេសា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលការផ្អាកច្រៀង៣ខែនេះ ត្រូវបានអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រី បានឱ្យដឹងថា សិរីមន្ត បាត់ប្រាក់ចំណូលមិនក្រោម២០ម៉ឺនដុល្លារឡើយ ព្រោះថា សិរីមន្ត ច្រៀង១កម្មវិធី ស៊ីថ្លៃចាប់ពី៣០០០ដុល្លារឡើងហើយ  ក្នុង១ខែ តារាចម្រៀងហង្សមាស រូបនេះ រកប្រាក់ចំណូលបានមិនក្រោម៦ម៉ឺនដុល្លារនោះទេ។

ទោះជាខេមរៈ សិរីមន្ត មិនទាន់ឡើងឆាកវិញក្តី តែថ្មីៗនេះ សិរីមន្ត បានបណ្តើរភរិយា អ្នកនាងផល្លី ទៅចូលរួមមង្គលការសាច់ញាតិនៅហាងសេវេនប្រាយ ហើយគេឃើញតារាចម្រៀងរូបនេះ មានទឹកមុខស្រស់ថ្លាឡើងវិញ ដោយមានអ្នកគាំទ្រសុំថតរូបជាហូរហែទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ សិរីមន្ត បានបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាកូន៣ អ្នកនាងផល្លី  ធ្វើឱ្យភ្ញៀវមួយចំនួននិយាយថា ច្រណែនអ្នកនាងផល្លី ដែលមានស្វាមីជាតារាចម្រៀងល្បី និងចេះថ្នាក់ថ្នមចិត្តភរិយាទៀតផង”

RELATED ARTICLES