តារាចម្រៀងស្រីប្រចាំផលិតកម្មថោន ពេជ្រ សោភា ក្នុងឆ្នាំនេះផងដែរ នាងបាននិពន្ធបទចម្រៀងបែកកន្ទ្រឹម ដែលមានចំណងជើងថា “ឈឺចិត្ត” ដែលតម្រូវតាមចិត្តយុវវ័យដែលចង់ឮនាងច្រៀងបទនេះ ជាងបទចង្វាក់បែកស្លុយ។
បទចម្រៀង “ឈឺចិត្ត” នេះផងដែរ ត្រូវបាន Page ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បង្ហោះកាលពីជាង២ម៉ោងមុននេះ គឺមានទស្សនា (Views) រហូតដល់ជាង29k និងអ្នកចែករំលែក (Share) ជិត1kកន្លះ។
ដោយឡែក Page ផ្លូវការរបស់អ្នកនាងពេជ្រ សោភា ក៏បានចែករំលែក ហើយបានសរសេរថា “បទកន្ទ្រឹមចេញហើយ ចុះអ្នកអ្នកខ្លះថាចូលចិត្តរាំចង្វាក់កន្ទ្រឹម កុំនិយាយបានតាមាត់ណា សង្ឃឹមថាពេញចិត្ត”។
គួរបញ្ជាក់ថា អ្នកនាងពេជ្រ សោភា ទទួលបានការគាំទ្រខ្លាំង ក្នុងការនិពន្ធបទចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយកាលពីឆ្នាំ២០១៧ អ្នកនាងបាននិពន្ធបទ “ឆ្កែរត់បុកប៉ោត” ទទួលបានគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ រហូតដល់សម្តេចតេជោហ៊ុន សែន សម្រេចយកបទនេះ ទៅរាំក្នុងកម្មវិធីអង្គរសង្ក្រាន្ត ខេត្តសៀមរាប ចំណែកនៅឆ្នាំ២០១៨ អ្នកនាងទទួលការគាំទ្រខ្លាំងម្តងទៀត គឺបទ “បីឆ្កែចូលរាំ”។
មហាជនរង់ចាំមើលថា តើបទចម្រៀងកន្ទ្រឹម “ឈឺចិត្ត” នេះ នឹងផ្ទុះខ្លាំងដូច បទ “ឆ្កែរត់បុកប៉ោត” និង “បីឆ្កែចូលរាំ” ទៀតឬយ៉ាងណា?៕