Wednesday, November 20, 2024
Homeតារាខ្មែរនាយចឺម ថា មនុស្សដូចម៉ៃ សុគន្ធ មិនសមលូកមាត់ចូល

នាយចឺម ថា មនុស្សដូចម៉ៃ សុគន្ធ មិនសមលូកមាត់ចូល

តារាចម្រៀងសាន់ដេ នាយចឺម ឬសុខ មេសា ត្រូវគេរិះគន់លើបណ្តាញសង្គម ស្ពឹកមុខ រឿងច្រៀងកាឡៃបទដើមរបស់អ្នកស្រីរស់ សេរីសុទ្ធា “នឹកភូមិភ្នំធំ” ដែលជាស្នាដៃនិពន្ធដោយលោកគង្គ ប៊ុនឈឿន ត្រូវផលិតកម្មសាន់ដេ ធ្វើបទភ្លេងកែច្នៃថ្មីឱ្យនាយចឺម ច្រៀង “អូនជាអ្នកមាន សមនិងអ្នកមានដូចគ្នា” នោះ ព្រោះមហាជនយល់ថា នាយចឺម ច្រៀងអាឡេអាឡូខូចបទមរតកដើមអស់។

លោកចឺម

ចំពោះអ្នកដែលសកម្មជាងគេក្នុងការដាស់តឿននាយចឺម នោះ គឺតារាកំពូលទើស មៃ សុគន្ធ ដែលបង្ហោះសារវាយប្រហារចំៗ និងត្រូវបានគេគាំទ្រលោកសុគន្ធ ផងដែរថា និយាយត្រូវ  ព្រោះមិនគួរណាយកបទមរតកមកកាឡៃខូចគុណភាពអស់យ៉ាងនេះទេ។

ប៉ុន្តែអ្នកខ្លះទៀត មានការសង្ស័យថា នាយចឺម និងលោកមៃ សុគន្ធ ដូចជាមើលទៅពួកគេមានទំនាស់ជាមួយគ្នាកាច់កុងគ្នាខ្លាំងណាស់ បានជាតារាកំពូលទើសនោះ ជាន់នាយចឺម ចង់លៀនអណ្តាតតែម្តងនៅពេលនេះ។

នាយចឺម ថ្លែងតាមទូរស័ព្ទថា “ខ្ញុំមិនដែលមានរឿងអីជាមួយបងម៉ៃ សុគន្ធ ទេបង ! ខ្ញុំសូមនិយាយរាងធ្ងន់បន្តិចហើយ មនុស្សដូចគាត់ (សុគន្ធ) អ៊ីចឹង មិនសមខ្ញុំលូកមាត់ទៅគាត់ទេ។ សូម្បីតែបងខេមរៈ សិរីមន្ត ជាកំពូលតារាចម្រៀង គាត់ហ៊ានរិះគន់រហូតទៅហើយ  អ៊ីចឹងទម្រាំខ្ញុំ រឿងអីគាត់មិនរំលងខ្ញុំ”។

លោកម៉ៃ សុគន្ធ

នាយចឺម អះអាងថា នាយធ្លាប់ច្រៀងបទដែលចម្លងពីបទចម្រៀងមរតកដើមច្រើនបទ ហើយមិនដែលមានបញ្ហាធំទេ ព្រោះនាយ យល់ថា ការច្រៀងបទកែច្នៃបទរបស់ខ្មែរមិនធ្ងន់ធ្ងរ ឬត្រូវអាម៉ាសមុខដូចការលួចចម្លងពីប្រទេសជិតខាងនោះទេ។

នាយចឺម ថែមទាំងថា នឹងលើកយកបទ “អូនជាអ្នកមាន សមនិងអ្នកមានដូចគ្នា” នោះ ច្រៀងតាមឆាក Concert ធំៗ បើសិនជាសាន់ដេ តម្រូវ។ ប៉ុន្តែចំពោះការស្នើសុំលុបបទនេះចេញពីយូធូប ពីសំណាក់លោកមុត ថារី ដែលជាកូនប្រសារបស់លោកគង្គ ប៊ុនឈឿន ដើម្បីបញ្ចៀសពីការប្តឹងនាយចឺម និងសាន់ដេ ពីសំណាក់គ្រួសារលោកគង្គ ប៊ុនឈឿន នោះ នាយចឺម ថា រូបគេជាតារាចម្រៀង គឺធ្វើទៅតាមផលិតកម្មតម្រូវប៉ុណ្ណោះ ហេតុនេះហើយអ្នកសម្រេចថា លុបចេញ ឬទុក គឺមានតែសាន់ដេ ទើបអាចសម្រេចបាន។ ប៉ុន្តែ នាយចឺម ជឿជាក់ថា បទនោះនឹងមិនលុបចេញច្រើនជាង ព្រោះថា សាន់ដេ បានកែដាក់ថាបទភ្លេងមរតកដើមទៅហើយ៕

RELATED ARTICLES