Wednesday, November 20, 2024
Homeតារាខ្មែរឡោម លក្ខិណា កើតកូនប្រុសតំណក់ឈាមក្មួយអតីតអភិបាលរាជធានីភ្នំពេញ

ឡោម លក្ខិណា កើតកូនប្រុសតំណក់ឈាមក្មួយអតីតអភិបាលរាជធានីភ្នំពេញ

តារាសម្តែងឡោម លក្ខិណា បានសម្រាលកូនប្រុសដោយជោគជ័យ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរពហុព្យាបាល និងសម្ភព Geronda រាជធានីភ្នំពេញ ខណៈដែលស្វាមីរបស់នាង លោកប៉ា ពិសិដ្ឋ បានសម្តែងការរីករាយក្រៃលែង នៅពេលដែលឃើញភរិយារបស់លោក សម្រាលកូនដំបូងមានសុខភាព។

អ្នកសិល្បៈដែលទៅសួរសុខទុក្ខ លក្ខិណា នៅមន្ទីរពេទ្យ បានឱ្យដឹងថា កូនប្រុសតារាសម្តែងរូបនេះ មានត្រេមុខដូចគ្នាទៅនឹងឪពុករបស់គេពិតៗតែម្តង ហើយគេឃើញទាំងឪពុកម្តាយទាំងសងខាង របស់ពួកគេរីករាយចិត្តខ្លាំងណាស់ដែលបានចៅព មុនពេលដែលឪពុកម្តាយរបស់ពួកគេរៀបការនេះ។

គួរបញ្ជាក់ថា ឡោម លក្ខិណា បានបង្កាត់ភ្លើងស្នេហាជាមួយតារាសម្តែង ប៉ា ពិសិដ្ឋ ដែលត្រូវគេស្គាល់ថា ជាក្មួយបង្កើតរបស់អតីតអភិបាលរាជធានីភ្នំពេញ លោក ៉ា សុជាតិវង្ស អំឡុងពេលដែលអ្នកទាំង២ បានថតសម្តែង MV ជាមួយគ្នានៅផលិតកម្មតោមាស រៃមាស។

លក្ខិណា បានរួមរស់ជាមួយពិសិដ្ឋ ទាំងមិនទាន់រៀបការឡើយ ប៉ុន្តែឪពុកទាំងសងខាងបានដឹងឮ និងគាំទ្រចំណងស្នេហ៍នេះដោយគ្មានអ្នកណារារាំងទេ បើទោះជាកន្លងមកលេចឮថា លក្ខិណា ជាអតីតសង្សាររបស់ Dj ក្តឹប ក្តី។

ប្រភពពីតារាដែលបានទៅមើលលក្ខិណា សម្រាលកូននៅមន្ទីរពេទ្យនោះ បានឱ្យដឹងថា លក្ខិណា នៅតែថតសម្តែងដូចមុនអ៊ីចឹង ពេល ដែលកូនប្រុសរបស់នាងធំធាត់បន្តិច តែនាងគ្មានគម្រោងដឹកដៃគូស្នេហ៍ចូលរោងការឆាប់ៗនេះទេ ពោលគឺអាចយកកូនថែមទៀត ទើបគិតគូររឿងរៀបការតាមក្រោយ៕

RELATED ARTICLES