Wednesday, November 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ឆ្នាំថ្មី យីអ៊ុននៅតែដាក់

ទេព បូព្រឹក្ស ឆ្នាំថ្មី យីអ៊ុននៅតែដាក់

ទេព បូព្រឹក្ស ធ្លាប់ជួបរឿងអាម៉ាស់ដែលតារាចម្រៀងសួស វីសា ចាត់ទុកថា ៦០ឆ្នាំ ទើបមានម្តងនោះ គឺត្រូវគេជះស្រាបៀរដាក់កណ្តាលមុខ អំឡុងពេលនាងច្រៀងនៅហាងសមុទ្រ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ធ្វើឱ្យបូព្រឹក្ស យំផ្អើលពេញផ្ទៃប្រទេសនោះ ហាក់ស្ងប់ស្ងាត់ទៅវិញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលជនបង្កឈ្មោះ ឆេង រស្មី បានព្រមបង់សំណង១ម៉ឺនដុល្លារទៅ បូព្រឹក្ស ទើបគេថា ស្រាបៀរដែលថ្លៃជាងគេលើលោក ១កំប៉ុង ១ម៉ឺនដុល្លារ គឺ Hite។

យ៉ាងណា ក្រោយបញ្ចប់ជម្លោះនោះ ទេព បូព្រឹក្ស ស្រស់ថ្លាបានតែមួយរយៈខ្លី ស្រាប់តែពេលនេះប៉ះរឿងឈឺក្បាលត្រូវគេរិះគន់ពេញបណ្តាញសង្គម រឿងលួចក្បាច់រាំបែកស្លុយពីបរទេស មកត្រាប់តាម ដែលអ្នកខ្លះថា នាងមិនសមជាតារាខ្មែរឡើយ។

ទេព បូព្រឹក្ស បានសម្តែងការអាក់អន់ចិត្តចំពោះអ្នកដែលរិះគន់នាងជាសាធារណៈ មិនព្រមឆាតទៅនាងផ្ទាល់ ព្រោះនាងមិនចង់ឱ្យរឿងមួយមិនទាន់ស្ងប់ ចូលរឿងថ្មីមួយទៀតឡើយ។

ថ្វីត្បិតតែទេព បូព្រឹក្ស មិនសប្បាយចិត្តរឿងគេដៀលនាងថា រាំបែបអាសអាភាសហួសហេតុក្តី តែបូព្រឹក្ស មិនបានខឹងដូចគេជះស្រាបៀរដាក់ ដោយយំផ្អើលមេឃទៀតឡើយ ហើយតាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ គេឃើញបូព្រឹក្ស តែងខ្លួនសិចស៊ីចប្លែកទៅៗ ពេលខ្លះចេញដើមទ្រូងទ្រលុកទ្រលន់ ដែលធ្វើឱ្យគេសង្ស័យថា នាងកែសុដន់ទៀតផង។

មហាជនបានលើកឡើងថា ទេព បូព្រឹក្ស នៅឆ្នាំថ្មីនេះ នៅតែមិនទាន់បាត់ស៊យ ជួបរឿងយីអ៊ុនដាក់អារក្សជាន់ទៀត ហើយបើនាងមិនព្រមកែក្បាច់រាំទេ ច្បាស់ជាពិបាកប្រឈមជាមួយអ្នករិះគន់ថែមទៀតជាមិនខានឡើយ។

ទោះជាយ៉ាងណា តារាចម្រៀងវ័យក្មេងទេព បូព្រឹក្ស ដែលមានទ្រព្យមិនចាញ់ជំទាវ រស់នៅវីឡា១៤ម៉ឺនដុល្លារ និងជិះរថយន្តទំនើប Landcruiser V8 តម្លៃជិត១០ម៉ឺនដុល្លារនេះ មានគូស្នេហ៍ងួន ចាន់ដេវីត ចាំថ្នាក់ថ្នមចិន្តា និងការពារនាងទាំងយប់ថ្ងៃ  បើទោះជាគេសង្ស័យថា ពួកគេបានសាងស្នេហ៍ក្លែងក្លាយក្តី៕

RELATED ARTICLES