Thursday, November 21, 2024
Homeតារាខ្មែរកុល ដាវី បញ្ចប់ស្នេហ៍៧ឆ្នាំ ឥតខាន់ស្លា ត្រឹមថ្ងៃនេះ

កុល ដាវី បញ្ចប់ស្នេហ៍៧ឆ្នាំ ឥតខាន់ស្លា ត្រឹមថ្ងៃនេះ

តារាសិចស៊ីដើមទ្រូងទ្រលុកទ្រលន់ កុល ដាវី និងអ្នកចម្រៀងសម្បុរខ្មៅស្រអែម សុខ រក្សា បានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នេះ ហើយដែលចំនឹងថ្ងៃទិវានារីអន្តរជាតិ តែម្តង។

ពិធីមង្គលការរបស់កុល ដាវី និងអ្នកចម្រៀងផលិតកម្មសាន់ដេ សុខ រក្សា បានរៀបចំតាមប្រពៃណីខ្មែរនៅផ្ទះរបស់នាង បុរីជីបម៉ុង ខណ្ឌសែនសុខ និងបន្តទៅធ្វើពិធីជប់លៀងធំនៅមជ្ឈមណ្ឌលកោះពេជ្រ អគារ ជ ដែលមានភ្ញៀវប្រមាណ៥០០នាក់ត្រូវ បានហៅឱ្យចូលរួមពិសាភោជនាហារ និងផឹកស៊ី សប្បាយរីករាយនៅរាត្រីនេះ។

កុល ដាវី បានថ្លែងថា “ខ្ញុំធ្វើពិធីតាម ប្រពៃណីទាំងអស់ហ្នឹងនៅផ្ទះខ្ញុំបុរីជីបម៉ុងលែនជិតផ្សារអ៊ីអន២។ អ្នកកាសែតអាចទៅយក ព័ត៌មានបានដោយរីករាយ។ ចំណែកពេលល្ងាច វិញ ខ្ញុំធ្វើពិធីជប់លៀងនៅកោះពេជ្រ អគារ C ហៅភ្ញៀវ៥០តុ (៥០០នាក់) ក្នុងនោះ មានអ្នកសិល្បៈពាក់កណ្តាល និងអ្នករកស៊ី ស្គាល់គ្នា រាប់អានគ្នាពាក់កណ្តាល។ ល្ងាចហ្នឹង អ្នកកាសែតក៏អាចមកបានដែរស្វាគមន៍ទាំងអស់”។

មុនថ្ងៃក្រាបផ្ទឹមនេះ កុល ដាវី និងសុខ រក្សា ក៏ទទួលបានចំណងដៃទឹកប្រាក់ចំនួន ៥ពាន់ដុល្លារ ពីសម្តេចតេជោហ៊ុន សែន និងលោកជំទាវ ផងដែរ ដែលធ្វើឱ្យទាំង ដាវី និងរក្សា រំភើបរីករាយចិត្តយ៉ាងខ្លាំង។

កុល ដាវី-សុខ រក្សា បានបង្កាត់ភ្លើងស្នេហាជាមួយគ្នា អំឡុងពេលដែលពួកគេបានចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា គឺប្រៀបដូចជាលេងល្បែងស្នេហាជាមួយគ្នានោះ។

ប្រភពបានឱ្យដឹងថា នាងដាវី បានផ្តាច់ស្នេហ៍មន្ត្រីធំនៅខេត្តរតនគិរី ហើយប្រគល់បេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាងឱ្យទៅសុខ រក្សា ដែលបានចែកផ្លូវគ្នាជាមួយគូដណ្តឹងកូនថៅកែលក់បាយកាហ្វេ នៅចោមចៅ។

តាំងពីដាវី ភ្ជាប់ស្នេហ៍ជាមួយរក្សា មក តារារួមអាជីពមួយចំនួនបានស្រងាកចិត្ត ព្រោះរក្សា ប្រចណ្ឌហួងហែងដាវី ខ្លាំងពេក ព្រោះសូម្បីតែដាវី និយាយទូរស័ព្ទក៏លួចស្តាប់ដែរ។

ទោះជាយ៉ាងណា អ្នកសិល្បៈខ្លះបានសរសើរថា ដាវី និងរក្សា ពូកែរកលុយណាស់ គឺមុនរៀបការពួកគេបានទិញផ្ទះបាន២​ តម្លៃជាង២០ម៉ឺនដុល្លារ និងរថយន្តទំនើប២គ្រឿង ហើយពួកគេមានដីធ្លីមួយចំនួនទៀតផង។

ព័ត៌មានបានឱ្យដឹងថា ដាវី បានទាត់ចោលសំណើមន្ត្រីធំៗតាមស្នេហ៍ ព្រោះនាងស្រលាញ់រក្សា ខ្លាំងណាស់ ហើយការក្រាបផ្ទឹមនៅពេលនេះ ដើម្បីបញ្ចប់ការរិះគន់ទាំងឡាយថា ពួកគេសាងស្នេហ៍ឥតខាន់ស្លា៧ឆ្នាំកន្លងមក។

កុល ដាវី និង សុខ រក្សា ធ្លាប់អះអាងថា ពួកគេនៅតែបន្តប្រឡូកសិល្បៈដូចមុនដដែល ក្រោយក្លាយជាប្តីប្រពន្ធគ្នាស្របច្បាប់នេះ។ ដោយឡែក គម្រោងដឹកដៃគ្នាចេញទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នោះ ត្រូវបានដាវី លាក់សិន ព្រោះមិនចង់ឱ្យគេដឹងរឿងយប់ ព្រលប់ឡើយ។ ប៉ុន្តែរក្សា វិញ បានប្រាប់មិត្តភក្តិថា ការហើយត្រូវតែយកកូនង៉ែតបីប្រលែងលេងភ្លាមៗឱ្យខាងតែបាន៕

RELATED ARTICLES