Thursday, November 21, 2024
Homeតារាខ្មែរពេជ្រ សូលីកា គ្រាន់តែថតភាពយន្ត មិនបានចូលច្រៀងនៅហង្សមាស

ពេជ្រ សូលីកា គ្រាន់តែថតភាពយន្ត មិនបានចូលច្រៀងនៅហង្សមាស

ស្រីស្អាត ពេជ្រ សូលីកា បានអះអាងប្រាប់អ្នកយកព័ត៌មានយើងថា នាងគ្មានការកុងត្រាជាមួយផលិតកម្មហង្សមាស ឡើយ គឺគ្រាន់តែថតភាពយន្តឱ្យផលិតកម្មនេះប៉ុណ្ណោះ។ ការថ្លែងបែបនេះបញ្ជាក់ថា សូលីកា គ្មានសិទ្ធិធ្វើជាតារាចម្រៀងផលិតកម្មនេះជាលើកទី២ឡើយ គឺគ្រាន់តែជាតារាសម្តែងភាពយន្តម្នាក់ប៉ុណ្ណោះ ។

ពេជ្រ សូលីកា បញ្ជាក់ថា “អត់ទេ ! ខ្ញុំអត់មានកុងត្រាអីជាមួយហង្សមាស ឯណា ? ខ្ញុំគ្មានកុងត្រាជាមួយខាងណាទេ”។

ពេជ្រ សូលីកា ឆក់បានតំណែងជាតួឯកក្នុងរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” របស់ទូរទស្សន៍ហង្សមាស ដែលស្រីស្អាតរូបនេះចាប់ដៃគូជាមួយនីកូ។ សូលីកា ដែលបាត់ខ្លួនជាង៥ឆ្នាំនោះ ស្រាប់តែវិលត្រឡប់មករកអាជីពចាស់វិញកាលពីឆ្នាំ២០១៨ ហើយនាងតូចច្រឡឹងរូបនេះនៅតែមានរូបសម្រស់ស្អាតគួរឱ្យក្នក់ក្នាញ់ដដែល។

អ្វីដែលគូរឱ្យភ្ញាក់ផ្អើលនោះ សូលីកា ស្រាប់តែលេចមុខធ្វើជាអ្នកកំដរឱ្យកុល ដាវី រៀបការជាមួយសុខ រក្សា កាលពីថ្ងៃទី៨ ខែមីនា ទៀតផង ទើបធ្វើឱ្យភ្ញៀវដែលចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា អ្នកកំដរសម្រស់ស៊ីដាច់កូនក្រមុំ។

ពេជ្រ សូលីកា បញ្ជាក់ថា “មូលហេតុដែលខ្ញុំមកធ្វើជាអ្នកកំដរឱ្យបងកុល ដាវី ហ្នឹង ព្រោះថ្មីៗនេះ ទើបថតរឿងជួបគ្នា។ គាត់និងខ្ញុំបាននិយាយគ្នារឿងនេះ ហើយខ្ញុំក៏ព្រមធ្វើជាអ្នកកំដរ ជួយគាត់តែម្តងទៅ”៕

RELATED ARTICLES