ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យក្រសួងព័ត៌មានលុបចោលនូវសេចក្ដីបំរាមស្ដីពីការប្រើប្រាស់ “គោរមងារ” ចេញវិញ ក្រោយក្រសួងចេញសេចក្ដីព្រមានចុងក្រោយ ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឲ្យដឹងនៅមុននេះបន្ដិច ។
ការប្រកាសរបស់សម្តេច ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅវិមានសន្ដិភាព ៕