Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិតើប្រទេស ណា​​សរសេរ រដ្ឋធម្មនុញ្ញខ្លីជាងគេ បំផុតលើ ពិភពលោក?

តើប្រទេស ណា​​សរសេរ រដ្ឋធម្មនុញ្ញខ្លីជាងគេ បំផុតលើ ពិភពលោក?

ចំណេះដឹងទូទៅអន្តរជាតិ

ម៉ូណាកូជា ប្រជាជាតិតូចបំផុត ទី២នៅលើភព ផែនដី បន្ទាប់ពី Vatican City និងមាន តាក់តែង រដ្ឋធម្មនុញ្ញ ដែលជាច្បាប់ កំពូល របស់រដ្ឋខ្លីជាងគេ បំផុតលើ ពិភពលោក។

ឆ្នាំ១៩៦២ក្នុងអំឡុង រដ្ឋកាល ព្រះអង្គម្ចាស់ Rainier III ការគ្រប់គ្រង ឯកសារនាសម័យ នោះត្រូវបាន កំណត់ឬកាត់ តម្រឹមឲ្យមានត្រឹមតែ ៣.៨១៤ពាក្យ តែប៉ុណ្ណោះស្របទៅតាមរដ្ឋធម្មនុញ្ញ។

គោលការណ៍ បង្រួញនេះ មកដល់សព្វថ្ងៃ ធ្វើឲ្យមានភាព ល្បីរន្ទឺថាប្រទេស ម៉ូណាកូ ជាតំបន់កម្សាន្ត ដ៏រីករាយ មួយ សម្រាប់អ្នកមានប្រាក់ ហើយ ក៏ត្រូវបានផ្តល់ការ អនុញ្ញាតដោយ រដ្ឋធម្មនុញ្ញដំបូងគេរបស់ ខ្លួនក្នុងឆ្នាំ១៩១១ ពីសំណាក់ព្រះ អង្គម្ចាស់ Albert I ផងដែរ។

ទន្ទឹមនិងនេះ រដ្ឋធម្មនុញ្ញឥណ្ឌា ដែលមាន ១៤៦.៣៨៥ពាក្យ ជាអ្នកដែល មានតាក់តែងវែង ជាងគេបំផុត ក្នុងលោក។ រដ្ឋធម្មនុញ្ញនេះបានចូលជាធរមាន ក្នុងខែមករា ឆ្នាំ១៩៥០ គឺមិនដល់៣ឆ្នាំ ផងក្រោយពី ប្រទេសឥណ្ឌា ទទួលបាន ឯករាជ្យ របស់ខ្លួនពីចក្រភពអង់គ្លេសក្នុង ខែសីហាឆ្នាំ១៩៤៧។

ចំណែករដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិកមាន ៧.៧៦២ពាក្យ ដែលជាទូទៅ ត្រូវបានគេ ចាត់ចូលជា រដ្ឋធម្មនុញ្ញជាតិ ដែលបាន តាក់តែងដោយមានអាយុកាល ជំនាស់ជាងគេបំផុត លើពិភពលោកដែល នៅតែមានការ បន្តប្រើប្រាស់ ដដែល។ ពោលគឺ រដ្ឋធម្មនុញ្ញ នេះត្រូវបានពង្រាង ឬតាក់តែង ឡើងក្នុងអំឡុង ពេលសន្និបាត ក្នុងទីក្រុង Philadelphia ដែលបាន ប្រព្រឹត្តទៅ នៅថ្ងៃ២៥ ឧសភាឆ្នាំ១៧៨៧ និងបានសម្រេចសេចក្តី សន្និដ្ឋាន ផ្តល់សច្ចាប័ន ជាមួយនិងការ ចុះហត្ថលេខាលើ ឯកសារនេះនៅថ្ងៃ ១៧កញ្ញាក្នុងឆ្នាំដដែល។

ក្នុងចំណោម ប្រតិភូ៣៩នាក់ ដែលហត្ថលេខី លើឯកសារ នៃសេចក្តីព្រាង រដ្ឋធម្មនុញ្ញ នោះមានលោក Benjamin Franklin ដែលមានអាយុច្រើនជាងគេគឺ៨១ឆ្នាំ និងលោក Jonathan Dayton ជាអ្នក ក្មេងជាងគេ ដែលមាន អាយុ២៦ឆ្នាំ។ក្នុងខែមិថុនា ឆ្នាំ១៧៨៨ New Hampshire បានប្រែក្លាយ ជារដ្ឋទី៩និង ចុងក្រោយក្នុង ចំណោមរដ្ឋទាំង១៣ ដែលត្រូវការ ការផ្តល់ សច្ចាប័ន លើរដ្ឋធម្មនុញ្ញ។

រដ្ឋាភិបាល សហរដ្ឋអាមេរិក បានចាប់ផ្តើម ដំណើរការដោយ ជ្រកក្រោមដំបូល រដ្ឋធម្មនុញ្ញនៅ ថ្ងៃ៤មីនាឆ្នាំ ១៧៨៩ ។ក្នុងអំឡុង ពេលជាង១ឆ្នាំក្រោយ ក្នុងខែឧសភា ឆ្នាំ១៧៩០ កោះ Rhode Island បានប្រែក្លាយ ជារដ្ឋចុង ក្រោយក្នុង ការផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញនេះ។

រហូតមកដល់ ខែធ្នូឆ្នាំ២០១៤ មានសំណើរ ជាង១១.៦០០ ដើម្បីកែប្រែឬ វិសោធនកម្មរដ្ឋធម្មនុញ្ញដែល ត្រូវបានគេ លើកយក មកជជែកក្នុងរដ្ឋសភាចាប់ តាំងពីឆ្នាំ១៧៨៩។ តាំងពីពេល នោះមក ការវិសោធន កម្មរដ្ឋធម្មនុញ្ញ ចំនួន៣៣ត្រូវ បានអនុម័ត ដោយ សភានិងបញ្ជូនទៅកាន់ រដ្ឋនីមួយៗ ដើម្បីផ្តល់ សច្ចាប័ន តែយ៉ាងណាក្នុង នោះមាន៦ចំណុច ក្នុងចំណោម ៣៣ដែល គេពង្រាងធ្វើវិសោធនកម្មនោះ ត្រូវបានបរាជ័យឬ ពុំមានការផ្តល់សច្ចាប័ន។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES