ព័ត៌មានទាន់ហេតុការណ៍បំផុត
អុីរ៉ាក់៖ មន្ត្រីជាន់ខ្ពស់បារាំង បានថ្លែងកាលពី ថ្ងៃអង្គារថាខ្លួនបាន និងកំពុងដាក់ពង្រាយ កាំភ្លើងធំនៅ ប្រទេសអ៊ីរ៉ាក់ និងកំពុងត្រៀមខ្លួនរួចជា ស្រេចនៅក្នុង ការបញ្ចេញនាវាដឹក យន្តហោះចម្បាំងរបស់ ខ្លួនក្នុងការពង្រឹង យោធាបរទេសជួយគាំទ្រ ដល់ក្តីរំពឹងរបស់កងទ័ព អ៊ីរ៉ាក់ដើម្បីវាយ ដណ្តើមយកក្រុងមូស៊ុល ដែលជារដ្ឋធានី របស់ក្រុមរដ្ឋអ៊ីស្លាម ក្នុងប្រទេសនេះ មកកាន់កាប់វិញ ។
កងទ័ពអ៊ីរ៉ាក់និង កងកម្លាំងពិសេស របស់ខ្លួនបាន កាន់កាប់បន្តិចម្តងៗ នៅទីតាំងមួយដែល ស្ថិតនៅបរិវេណ ជុំវិញក្រុងនេះ ប្រមាណជា ៤០០គីឡូម៉ែត្រនៃ ភាគខាង ជើងរដ្ឋធានីបាដាដ ស្របពេលដែលកង កម្លាំងសម្ព័ន្ធមិត្ត អន្តរជាតិ បានខ្នះខ្នែងទាញយក ប្រយោជន៍ នៃដែនដីដែល ពួកសកម្មប្រយុទ្ធចាញ់ សង្គ្រាមទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
រដ្ឋមន្ត្រីការពារជាតិបារាំងលោក Jean-Yves Le Drian បានថ្លែងប្រាប់ មន្ត្រីយោធា និងការពារជាតិ ក្នុងទីក្រុងប៉ារីស ថាយើង បានសម្រេច ចិត្តជំរុញ ការគាំទ្ររបស់ យើងដល់កង ទ័ពអ៊ីរ៉ាក់ក្នុង សរទេរដូវ (រដូវរំហើយកញ្ញា-ធ្នូ) នេះជាមួយ និងការកំណត់ទិស ដៅដណ្តើមយកក្រុង មូស៊ុលពីក្រុមរដ្ឋអ៊ីស្លាម មកវិញ។
លោក Le Drian បានថ្លែងថានៅ ក្នុងខណៈនេះ កាំភ្លើងធំកំពុ ងបញ្ជូនទៅដល់ តំបន់ដែលស្ថិត នៅកៀកនិង ខ្សែបន្ទាត់ជួរមុខ។ លោកថែម ទាំងបានឲ្យ ដឹងទៀតថានាវា ដឹកយន្តហោះ ចម្បាំងCharles de Gaulle នឹងចេញដំណើរទៅ កាន់តំបន់ មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ។
តែយ៉ាងណាមន្ត្រី ការពារជាតិ បារាំងបានបដិសេធ ក្នុងការផ្តល់នូវព័ត៌មា នលម្អិតជុំវិញសមត្ថភាព ប្រយុទ្ធរបស់កាំ ភ្លើងធំទាំងនោះ។
ចំណែកបារាំងជាប្រទេស ដំបូងទី១ហើយ ដែលចូលរួមក្នុងការវាយ ប្រហារពីលើ អាកាសដែល ដឹកនាំដោយ សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាការបង្កើនប្រតិបត្តិការប្រឆាំង និងក្រុមស កម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលរាប់បញ្ចូល ក្នុងប្រទេសស៊ីរី បន្ទាប់ពី ការវាយប្រហារ ប៉ុន្មាន លើកដោយ ក្រុមនេះ(IS) ក្នុង ប្រទេសបារាំងរួចមក។ ម្យ៉ាងទៀតទីក្រុងប៉ារីស ក៏មានកង កម្លាំង ពិសេសដែលប្រតិបត្តិការក្នុងប្រទេសទាំង ពីរនិងបានផ្តល់ នូវសព្វាវុធជា ច្រើនដល់ក្រុមឧទ្ទាម ស៊ីរីទៀតផង។