Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិញ័ររញ្ជួយផែន ដីក្នុងប្រទេស សង្ស័យកូរ៉េខាងជើង ​សាក​នុយក្លេអ៊ែរគ្រាប់ទី៥

ញ័ររញ្ជួយផែន ដីក្នុងប្រទេស សង្ស័យកូរ៉េខាងជើង ​សាក​នុយក្លេអ៊ែរគ្រាប់ទី៥

កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌ មានយ៉ុងហាប់របស់ កូរ៉េខាងត្បូងបាន ឲ្យដឹងថាកាល ពីថ្ងៃសុក្រមាន ដំណើរញ័រ រញ្ជួយមួយ បានកើតឡើងក្នុង តំបន់បរិវេណ ទីតាំងនុយក្លេអ៊ែរ មួយរបស់កូរ៉េខាង ជើងដែលគេបាន ដាក់ការសង្ស័យថា អាចជាការធ្វើ តេស្តនុយ ក្លេអ៊ែរលើកទី៥របស់ ប្រជាជាតិមួយ នេះក៏ថាបាន។

បណ្តាទីភ្នាក់ងារ សិក្សាពីវិទ្យា សាស្ត្រភូមិសាស្ត្រ នៃគ្រោះរញ្ជួយផែន ដីចិន អឺរ៉ុបនិងសហរដ្ឋអាមេរិក បានរាយការណ៍ ថាដំណើរញ័រ រញ្ជួយ នេះត្រូវបានគេ រាយការណ៍ថា កើតឡើងកាល ពីព្រឹកថ្ងៃសុក្រ នៅកម្រិត នៃផ្ទៃខាង ក្រៅផែនដី។

ចំណែកមន្ត្រីរដ្ឋា ភិបាលកូរ៉េខាងត្បូង បានថ្លែងថាករណី នេះត្រូវបានគេ សង្ស័យថាជា ការធ្វើតេស្តនុយ ក្លេអ៊ែរ របស់កូរ៉េខាង ជើង ហើយរដ្ឋាភិបាល ក្រុងសេអ៊ូល បានអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កោះប្រជុំ ជាបន្ទាន់។

រីឯមជ្ឈមណ្ឌល គ្រប់គ្រង បណ្តាញរញ្ជួយ ផែនដីរបស់ ចិនបានថ្លែងថាដំណើរញ័ររញ្ជួយនេះត្រូវបាន គេសង្ស័យថាជាការ បំផ្ទុះអ្វីមួយ។

អ្នកនាំពាក្យរបស់រដ្ឋា ភិបាលជប៉ុន វិញក៏បានលើក ឡើងថាផងដែរ ថាករណីនេះ វាអាចទៅរួច ច្រើនថាជាព្រឹត្តការណ៍ រញ្ជួយដែលបង្ហាញឲ្យឃើញ ថាកូរ៉េខាងជើង បានដឹកនាំធ្វើ តេស្តនុយក្លេ អ៊ែរដែលចំពេល ដែលបណ្តាក្រសួង ពាក់ព័ន្ធបាន ណែនាំអំពី ការប្រមូលព័ត៌មានពីការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង។ រយៈពេល២ខែ មកហើយដែល គម្រោងត្រួតពិនិត្យ កូរ៉េខាង 38 North មូលដ្ឋាន អាមេរិក បានឲ្យដឹងថារូបភាព ផ្កាយរណប បង្ហាញពីកម្រិតខ្ពស់ នៃសកម្មភាព ក្នុងការធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាង ជើងដែលគេឲ្យ ឈ្មោះថា Punggye-ri ។

តាមការស្ទង់មើលបាន បង្ហាញឲ្យកាន់តែ ច្បាស់ថាកូរ៉េខាង ជើងអាចដឹកនាំ ធ្វើតេស្តនុយក្លេ អ៊ែរលើកទី៥ បន្ទាប់ពីសហរដ្ឋ អាមេរិក បានចុះឈ្មោះ មេដឹកនាំរបស់ ខ្លួនលោក គីម ជុងអ៊ុន ក្នុងបញ្ជីខ្មៅកាល ពីថ្ងៃ៦កក្កដាអំពីការ រំលោភសិទ្ធិមនុស្ស។

គួរបញ្ជាក់ថាកូរ៉េខាង ជើងបានដឹកការ ធ្វើតេស្តនុយក្លេអ៊ែរ គ្រាប់ទី៤របស់ ខ្លួនកាលពីខែមករា ដែលនាំឲ្យមាន ការដាក់ ទណ្ឌកម្មថ្មីមួយពីអង្គការ សហប្រជាជាតិ។

 

RELATED ARTICLES