Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិការប្រើកល ល្បិចតាម ក្បួនសឹកចិន (ភាគបញ្ចប់)

ការប្រើកល ល្បិចតាម ក្បួនសឹកចិន (ភាគបញ្ចប់)

ការប្រើកលល្បិចតាមក្បួនសឹកចិន

២៦. ការគោរពវិន័យ និងមិនឆេវឆាវក្នុងការ ទន្ទឹងរង់ចាំមើល អាការៈខាងក្រៅ នៃភាពចលាចល ឬជ្រួលច្របល់ របស់សត្រូវ គឺជាសិល្បៈនៅក្នុង ការរក្សា នូវភាពជាម្ចាស់ លើខ្លួនឯង។

២៧. ចូលទៅក្បែរ ឬខិតទៅជិតនិង ទិសដៅមួយខណៈ សត្រូវនៅតែស្ថិត នៅឆ្ងាយពី ទីនោះ រង់ចាំការ ធូររលុងខណៈ សត្រូវកំពុងដាក់អន្ទាក់ និងពុះពារ ចេញប្រយុទ្ធ ផ្គត់ ផ្គង់បំប៉នកងទ័ពឲ្យ បានល្អគ្រប់គ្រាន់ខណៈសត្រូវដាច់ស្បៀង។នេះគឺជាសិល្បៈនៃ ការគិតគូរល្អិតល្អន់ក្នុងការពង្រឹង ខ្លួនឬកងទ័ព។

 ២៨. គេចឬចៀសឲ្យផុត ពីការស្ទាក់ចាប់ របស់សត្រូវដែល លើកទង់ទ័ពស្រួច គឺជាកត្តាដ៏ល្អប្រសើរបំផុត គេចពីការ វាយប្រហាររបស់សត្រូវដែល អូសទាញ ចូលទៅក្នុង ការមិនឆេវឆាវនិង ការរៀប ចំកងទ័ពត្រៀមប្រយុទ្ធ ប្រកបដោយភាពជឿជាក់។នេះគឺជាសិល្បៈនៃ ការសិក្សា ពីកាលៈទេសៈ។

២៩. វាគឺជាសុចរិតភាព មួយនៅក្នុងផ្នែក យោធាដែលមេទ័ព មិនគួរបំលាស់ទីទាហាន របស់ខ្លួនរុល ទៅមុខឡើង លើទីទួលប្រឆាំងនិងខ្មាំងសត្រូវ ហើយ ក៏កុំព្យាយាម ប្រឈមមុខ និងសត្រូវនៅពេលពួកគេ សម្រុកចុះក្រោម។

៣០. កុំព្យាយាមដេញ តាមសត្រូវដែល ធ្វើពុតជាភៀសខ្លួន ចេញ កុំព្យាយាមវាយ ប្រហារកងទ័ព ដែលមានស្មារតី មិនច្រឡោតឬ ឆេវឆាវ ឬមួយមានមេទ័ព ដឹកនាំដ៏ឈ្លៀសវៃ។

៣១. កុំស៊ីនុយដែលត្រូវ បានបង្កៃពីសំណាក់សត្រូវ។ កុំព្យាយាមធ្វើអន្តរាគមន៍ ឬបង្អាក់ ដំណើរ ក៏ដូចជា សកម្មភាព របស់កងទ័ព ដែលកំពុងធ្វើមាតុ ភូមិនិវត្តន៍វិញ។

៣២. នៅពេលអ្នក ឡោមព័ទ្ធកងទ័ព ទុកច្រកចេញ ដោយគ្មានលក្ខខណ្ឌ។កុំព្យាយាមដេញប្រកិត ចំពោះសត្រូវ ដែលមើលទៅ ហាក់បីដូចជាអស់សង្ឃឹម និងស្ថិតក្នុងស្ថានការណ៍ យ៉ាប់យឺនបំផុត។

៣៣. ទាំងអស់នេះ គឺជាសិល្បៈនៃការធ្វើសឹកសង្គ្រាម។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

 

 

 

 

 

RELATED ARTICLES