Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយផែនដីនៅទុយណេស៊ីស្លាប់១១នាក់

រញ្ជួយផែនដីនៅទុយណេស៊ីស្លាប់១១នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

ទុយណេស៊ី៖ មន្ត្រីប៉ូលិសឲ្យដឹង ថាគ្រោះរញ្ជួយ ផែនដីទំហំ៥,៧វ៉ិចទ័រ បានធ្វើឲ្យញ័រ កក្រើកតំបន់ Lake Victoria នៃភាគ ខាងកើតអា ហ្វ្រិកកាលពី ថ្ងៃសៅរ៍ម្សិលមិញ នេះបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ ក្នុងប្រទេស ទុយណេស៊ី។ លោក ប្រធានាធិបតីទុយ ណេស៊ីបានថ្លែងថានេះជាតួលេខ នៃអ្នកស្លាប់ច្រើន។

រញ្ជួយផែនដីត្រូវ បានគេសង្កេតឃើញ ថាស្ថិតនៅឆ្ងាយពីភាគ ខាងលិចកេនយ៉ា និងផ្នែកជាច្រើន នៃរបស់អ៊ូហ្គង់ដា ដែលបានបែងចែកនៅក្នុង ដែនទឹករបស់តំបន់ Lake Victoria របស់ប្រទេស ទុយណេស៊ី។ ដំណើររំញ័រនេះ ក៏បានកើតឡើង ក្នុងតំបន់ Kigali របស់ ប្រទេសរវ៉ាន់ដាផងដែរ។

តាមសេចក្តីថ្លែង ការណ៍របស់មេប៉ូលិស ក្នុងតំបន់កើតហេតុ លោក Augustine Olomi បានថ្លែង ថាគ្រោះរញ្ជួយផែនដីនេះបានបណ្តាលឲ្យមានមនុស្ស ស្លាប់និងរបួសជា ច្រើនហើយថែម ទាំងខូចខាតឬ បំផ្លិចបំផ្លាញដល់ អចលនទ្រព្យ ជាច្រើនទៀតផង។ វាបានកើតឡើងក្នុងជម្រៅទឹក១០គីឡូម៉ែត្រ ហើយក៏ជាកម្រិត ខ្ពស់ជាងឆ្នាំមុនដែលពោលគឺកាលពីឆ្នាំ ២០០៤ប្រទេសនេះ ធ្លាប់រងគ្រោះរញ្ជួយ ផែនត្រឹមតែ ទំហំ៤,៧វ៉ិចទ័រតែប៉ុណ្ណោះ។

 

 

RELATED ARTICLES