សៀវភៅសឹកកំពូលមេទ័ពចិន
១. ប៉ុន្តែប្រសិន ជាពុំមានការយល់ ដឹងទាំងពីរយ៉ាង (ទីកន្លែងនិងពេលវេលា) នោះទ័ពស្លាប ឆ្វេងនឹងគ្មាន កម្លាំងឬ ឥទ្ធិពល ក្នុងការជួយដល់ស្លាប ខាងស្តាំនោះឡើយ ។
២. ថ្វីបើយោងតាម ការប៉ាន់ប្រមាណនៅក្នុង ជួរកងទ័ពរបស់សត្រូវ លើសចំនួនទ័ព របស់យើងក្តីក៏គុណ សម្បត្តិរបស់ ពួកគេគ្មានអ្វីជាបញ្ហាចោទ នៅក្នុងការដណ្តើមជ័យ ជំនះនោះឡើយ។
៣. ថ្វីបើសត្រូវ ហាក់ដូចជាខ្លាំង ក្លាជាងក្នុងផ្នែក ចំនួនកងទ័ព យើងអាចការ ពារពួកវាពីការ វាយឆ្មក់ឬ វាយលុកទ័ពយើង។
៤. ការដាស់ សតិអារម្មណ៍ របស់សត្រូវហើយសិក្សា ពីគោលការណ៍ នៃសកម្មភាព ឬការនៅស្ងៀម ព្រងើយ កណ្តើយរបស់ពួកវា។បង្ខំសត្រូវឲ្យ បង្ហាញពីសតិអារម្មណ៍ មួយនោះដោយខ្លួនឯង ធ្វើបែបនេះនឹង ធ្វើឲ្យអ្នកស្វែងរក ពីចំណុចខ្សោយ របស់សត្រូវ។
៥. ធ្វើការប្រៀបធៀប កងទ័ពសត្រូវដោយប្រុង ប្រយ័ត្នដោយខ្លួន ឯងផ្ទាល់ ធ្វើដូច្នេះអ្នកអាច ដឹងថាត្រូវពង្រឹង ខ្លួនយ៉ាងម៉េចនិងចំណុចខ្សោយ នៅត្រង់ណា។
៦. នៅក្នុងការ បង្កើតនូវការរៀបចំក្បួន កលយុទ្ធ គឺនៅទីទួលខ្ពស់បំផុត អ្នកអាចទទួល បានឬមានប្រៀប ក្នុងការបង្គាប់ ទានហាន លាក់បំបាំង សត្រូវបាន តាមរយៈការ លាក់បំបាំងកងទ័ព អ្នកនឹងមានសុវត្ថិភាព ពីការរំកិលចូលមក នៃចារកម្មដ៏ប៉ិន ប្រសប់ពីខួរ ក្បាលរបស់ ក្បាលម៉ា ស៊ីនកងទ័ព។
៧. តើជ័យជំនះ អាចនឹងត្រូវបានបង្កើត ឡើងសម្រាប់ ពួកគេរបៀបណា ក្រៅអំពីកលយុទ្ធផ្ទាល់ខ្លួនរបស់ សត្រូវដែលជាអ្វីដែល កងទ័ពទូទៅ មិនអាចយល់ ច្បាស់បាននោះ។
៨. កងទ័ពគ្រប់គ្នា អាចសម្លឹង ឃើញនូវកលយុទ្ធផ្សេងៗ តាមរយៈ ការពិច័យ សង្គ្រាមរបស់អ្នក ប៉ុន្តែអ្វីដែលពួកគេ មើលមិន ឃើញគឺ យុទ្ធសាស្ត្រក្រៅ អំពីការសម្រេច បានជ័យជំនះត្រូវ បានផុសចេញមកឬ លេចចេញរូបរាង។ (សូមរង់ចាំតាមដានភាគបញ្ចប់)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា