Friday, September 20, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនម៉ែយ៉ែមម្នាក់ រំដោះនារីរងគ្រោះ៣នាក់ នៅផ្ទះម៉ាស្សាកោសជប់៧៧៧៧

ឃាត់ខ្លួនម៉ែយ៉ែមម្នាក់ រំដោះនារីរងគ្រោះ៣នាក់ នៅផ្ទះម៉ាស្សាកោសជប់៧៧៧៧

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចុះបង្ក្រាបទីតាំងបញ្ចាកម្មជ្រកក្រោមស្លាកយីហាកោសជប់ម៉ាស្សា៧៧៧៧ ឃាត់ខ្លួនបានម៉ែយ៉ែមម្នាក់និងរំដោះនារីរងគ្រោះបាន៣នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា នៅចំណុចខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្ទះលេខ៣៥ផ្លូវ៤៣០ ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

sdfgdfs

លោក ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ថា ព្រឹត្តិការណ៍នេះមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ យ៉ ធីង៉ោ ភេទស្រី អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម និងជាអ្នកគ្រប់គ្រងនៅកន្លែងកោសជប់ម៉ាស្សា ៧៧៧៧ បានម្នាក់និងរំដោះនារីរងគ្រោះ៣នាក់យកទៅការិយាល័យដើម្បីសាកសួរនាំ ។

dfgdsfdf

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលើជ្រកក្រោមស្លាកយីហោម៉ាស្សាកោសជប់ ៧៧៧៧ ត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្រាវជ្រាវដឹង ថាមានបើកសញ្ចាកម្ម ទើបចុះទៅឃាត់ខ្លួនម៉ែយ៉ែមបានម្នាក់ និងនាំស្រ្តីរងគ្រោះ៣នាក់ទៅសួរនាំ ។

dsgsdffd
ស្រ្ដីជាម្ចាស់ទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ

លោកនាយរងការិយាល័យបន្តទៀតថា ក្រោយពីការសាកសួរនាំធ្វើកំណត់ហេតុនិងប្រមូលវត្ថុតាងនិងបិទផ្ទះទីតាំងខាងលើ ជាបណ្ដោះអាសន្នសិនរងចាំការឯកភាពពីព្រះរាជអាជ្ញាទើបអាចបើកបាន ៕

គួន ចំរើន

RELATED ARTICLES