Friday, September 20, 2024
Homeព័ត៌មានជាតិមេបក្ស​ខ្មែរ​-​អាមេរិក បន្ទោស​សមា​ជិក សភា​អា​មេ​រិក និង​អ្នក​គាំទ្រ​លោក​កឹម សុខា

មេបក្ស​ខ្មែរ​-​អាមេរិក បន្ទោស​សមា​ជិក សភា​អា​មេ​រិក និង​អ្នក​គាំទ្រ​លោក​កឹម សុខា

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានចេញសារលិខិតចំហ មួយបន្ទោសសមាជិកសភាអាមេរិក និងអ្នកគាំទ្រ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលមានរឿងអាស្រូវផ្លូវភេទ បាត់តម្លៃ គ្រួសារ និងភាពថ្លៃថ្នូរនៃអ្នកនយោបាយ។

សារលិខិតចំហរបស់លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចុះថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំងស្រុង ថា ខ្ញុំគ្មានការបន្ទោសលើពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស និងដែលទទួលរងនូវផ្នត់គំនិត មួយធ្លាប់តែឃើញស្តេច មេដឹកនាំ មេទ័ព ឬ មន្ត្រីអ្នកធំ អ្នកមានអំណាច មានស្រីស្នំ ស្រីកំដរ ប្រពន្ធចុង ឬស្រីកំណាន់លួចលាក់រាប់មិនអស់ នោះទេ។ ហើយទោះមកដល់សម័យនេះ ហើយ ក៏ពលរដ្ឋខ្មែរភាគច្រើនដែលរស់ក្រោមផ្នត់គំនិត អាក្រក់មួយនេះ នៅតែគិតថា វាជារឿងធម្មតា សម្រាប់អ្នកធំ អ្នកនយោបាយ មានស្រីញី ស្រីកំណាន់លួចលាក់នៅក្រៅផ្ទះ។ តែខ្ញុំពិតជា បន្ទោសទៅលើពលរដ្ឋខ្មែរ ដែលបានចេញទៅ រស់នៅប្រទេសទី៣ ដូចជាអាមេរិក កាណាដា និងអឺរ៉ុប ដែលបានទៅរស់នៅដល់ទីនោះហើយ បានមើលឃើញសង្គមអ្នកនយោបាយអ្នកដឹកនាំ នៅក្នុងប្រទេស៊ីវិល័យទាំងអស់នោះហើយ តែ មិនព្រមនាំយកនូវអ្វីដែលល្អពីគំរូអ្នកនយោបាយនៅស្រុកគេ មកបង្រៀនពលរដ្ឋខ្មែរនៅក្នុង ស្រុក។ តើមេបក្ស ឬអ្នកនយោបាយដែលប្រព្រឹត្ត រឿងអាស្រូវផ្លូវភេទ បែកធ្លាយមានស្រីញីលួចលាក់ មានកូនក្រៅចំណងអាពាហ៍ពិពាហ៍នៅក្រៅផ្ទះ ប្រព្រឹត្តរឿងកាម គ្មានតម្លៃគ្រួសារបែបកឹម សុខា អាចបន្តធ្វើនយោបាយ បានទៀតទេ នៅប្រទេស អាមេរិក កាណាដា និងអឺរ៉ុប?

ក្នុងនាមខ្ញុំក៏ជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ ផងនោះ ខ្ញុំក៏មិនខ្លាចបន្ទោសអ្នកនយោបាយ អាមេរិកាំង សមាជិកសភាអាមេរិកាំងខ្លះ និង មន្ត្រីតំណាងរដ្ឋាភិបាលអាមេរិកាំងមួយចំនួន  ដែលចេញមុខគាំទ្រនូវបុគ្គលអ្នកនយោបាយ អនាចារផ្លូវភេទដែលកំពុងបែកធ្លាយរឿងអាស្រូវ ស្រីញីយ៉ាងថោកទាបនៅក្នុងស្រុកខ្មែរ។ ខ្ញុំសូម រំលឹកថា នៅសហរដ្ឋអាមរិក ក៏សង្គមអាមេរិកាំង មិនបានអប់រំពលរដ្ឋអាមេរិកាំង ឱ្យគាំទ្រ មេដឹកនាំ ឬអ្នកនយោបាយណាដែលល្មោភស្រី  និងមានរឿងអាស្រូវស្រីញី គ្មានតម្លៃគ្រួសារ 9ណៀ ធាមិលយ៌ស ល៉្វាបេ តួយ៉ាងដូចកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅស្រុកខ្មែរ នេះដែរ។

ដូចនះ អ្នកនយោបាយអាមេរិកាំង សមាជិក សភាអាមេរិកាំង មន្ត្រីតំណាងរដ្ឋាភិបាលអាមេរិកាំង ព្រមទាំងពលរដ្ឋខ្មែរអាមេរិកាំង គួរ តែបង្រៀន អប់រំពលរដ្ឋខ្មែរ ក្នុងប្រទេសខ្មែរ ឱ្យចេះរើស និងរើសឱ្យបានមេដឹកនាំល្អ មាន គុណតម្លៃត្រឹមត្រូវស័ក្តិសមជាមេដឹកនាំមាន តម្លៃគ្រួសារ ថ្លៃថ្នូរ មានភាពជាអ្នកនយោបាយ  ដឹកនាំចលនានយោបាយមួយមានគុណធម៌ សីលធម៌ និងសច្ចធម៌ ដើម្បីទៅជំនួសមេដឹកនាំ ខូច និងផ្តាច់ការ ទើបអាចជួយរំដោះទុក្ខពលរដ្ឋ ខ្មែរបាន។ ពោលគឺមិនមែនជួយបញ្ជោរឱ្យពលរដ្ឋ ខ្មែរ ទៅគាំទ្រអាខូច ដើម្បីលើកអាខូច ទៅដាក់ ជំនួសអាខូច បែបដូចរាល់ថ្ងៃនេះទេ

ទាក់ទងនឹងការប្រកាសធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ លោកសួន សេរីរដ្ឋា ក៏បានអំពាវនាវទៅប្រជាពលរដ្ឋគិតឱ្យច្បាស់ ផងដែរ ដោយលោកបានដាក់ជាសំណួរថា តើ ស្លាប់ដើម្បីជាតិ ដើម្បីទឹកដី ដើម្បីសេរីភាព ឬ ដើម្បីការពារមេដឹកនាំល្មោភស្រី?

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៦ ថា តើពលរដ្ឋខ្មែរ ជាទាសករ នយោបាយ និងជាឧបករណ៍របស់ពួកអ្នកនយោបាយ ប្រមូលមកប្រើឱ្យធ្វើបាតុកម្ម ដើម្បីដាក់ សម្ពាធសុំចរចាដោះដូរប្រយោជន៍បុគ្គលអ្នកនយោបាយឬ?

ពលរដ្ឋ និងយុវជនអ្នកស្នេហាជាតិ តោង គិតពិចារណាឱ្យច្បាស់បែងចែកឱ្យច្បាស់រវាង ប្រយោជន៍ជាតិ និងប្រយោជន៍បុគ្គល។ បើធ្វើ បាតុកម្ម ដើម្បីជាតិដើម្បីដេញជនផ្តាច់ការចេញ ពីអំណាច ដើម្បីរំដោះទុក្ខជនរួមជាតិឱ្យមាន សេរីភាព និងដើម្បីដេញយួនឈ្លានពានចេញ ពីប្រទេសនោះ ពិតជាត្រឹមត្រូវណាស់ ដែល ទាំងអស់គ្នាត្រូវតែក្រោកឡើងធ្វើទាំងអស់គ្នា ពលិកម្មទាំងអស់គ្នា។ តែបើមកចូលរួមបាតុកម្ម ដើម្បីការពារបុគ្គលល្មោភកាមម្នាក់ ដែលធ្វើ ខុសហើយ កំសាកមិនហ៊ានទទួលកំហុស បែរជាកេណ្ឌអ្នកគាំទ្រមកធ្វើបាតុកម្ម ដើម្បីយក កម្លាំងពលរដ្ឋប្រើដាក់សម្ពាធសុំចរចា សម្រាប់ ឱ្យបុគ្គលខ្លួនឯងរួចផុតពីទោសដ៏លាមករឿង ស្រីញីបែបនេះ សួរថា ៖ តើបងប្អូនដែលជា អ្នកស្អប់ខ្ពើមនូវអំពើថោកទាបរបស់មេដឹកនាំ  ដែលល្មោភស្រីបែបនេះ គួរមកចូលរួមលះបង់ ពេលវេលា ធនធាន និងអាយុជីវិត មកការពារ បុគ្គលបែបនេះទេ? ស្លាប់ដើម្បីជាតិ ដើម្បីទឹកដី ដើម្បីសេរីភាព ឬសុខចិត្តស្លាប់ ដើម្បីការពារ មេដឹកនាំល្មោភស្រី ?

បើស្អប់អាខូច ត្រូវរើសឱ្យបានអ្នកល្អមក ជំនួសអាខូច ! កុំរើសយកអាខូច មកជំនួសអាខូច ដដែលៗ

ដោយ ៖ កុលបុត្រ

RELATED ARTICLES