ម៉ូដែល crossover ស៊េរីថ្មីលើកកម្ពស់ការរចនា ធ្វើឲ្យប្រសើរឡើងមុខងារសុវត្ថិភាព ថែមកំណែថ្មីម៉ាស៊ីន hybrid និងចេញលក់ចាប់ពីដើមឆ្នាំ២០១៧ ។
Nissan Rogue 2017 មានការរចនាកាត់ចង្កៀង កាងមុខ និងសំណាញ់រ៉ាឌីយ៉ាទ័រស្ទាយ V-motion ដូច Nissan Murano ។ ផ្នែកខាងក្រោយ ភ្លើងក្រោយមានសណ្ឋានថ្មីជាមួយភ្លើង LED ។ ភ្លើងអ័ព្ទទាំងសងខាងក្រូមេរលោងស្រិល អាស្រ័យលើការជ្រើសរើសយ៉ាន់ ១៧, ១៨ ឬ ១៩អ៊ីញ ។ ផ្ទៃខាងក្នុងមានការរចនាស្ព័រជាង ដៃចង្កូតមានសណ្ឋានបាតត្រង់ ដងថ្លឹងរបបបើកបរស្ព័រ ប្រអប់កុងទ័រមានការរចនាកាត់ អាស្រ័យលើការជ្រើសរើសកៅអីនីឡុង ឬស្រោបស្បែក ។
នៅស៊េរីឆ្នាំ២០១៧ Nissan Rogue បំពាក់បន្ថែមកំណែថ្មីម៉ាស៊ីន hybrid រួមមានម៉ាស៊ីនសាំង២លីត្រ ៤ស៊ីឡាំង កម្លាំង ១៤១សេះ កម្លាំងបង្វិលជុំ ១៩៥ញូវតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ៣០គីឡូវ៉ាត់ម៉ោង (ប្រើអាគុយ Lithium-ion) កម្លាំង៤០សេះ ផ្តល់កម្លាំងសរុប ១៧៦សេះ ។ អាស្រ័យលើការជ្រើសរើសប្រព័ន្ធបើកបរកង់មុខ ឬ៤កង់ព្រមគ្នា ផ្គួបជាមួយប្រអប់លេខ Stronic ។
តាមការប្រកាសរបស់ក្រុមហ៊ុនផលិត Rogue 2017 Hybrid ស៊េរីកាឡេមុខប្រើប្រាស់ប្រេងឥន្ធន: ៧,១លីត្រ/១០០គីឡូម៉ែត្រនៅផ្លូវក្នុងទីក្រុង ៦,៧លីត្រ/១០០គីឡូម៉ែត្រនៅផ្លូវល្បឿនលឿន និង៦,៩លីត្រ/១០០គីឡូម៉ែត្រនៅផ្លូវចម្រុះ ។ ក្នុងពេលនោះស៊េរីប្រព័ន្ធបើកបរ៤កង់ព្រមគ្នា គឺ៧,៥លីត្រ/១០០គីឡូម៉ែត្រនៅផ្លូវក្នុងទីក្រុង ៦,៩លីត្រ/១០០គីឡូម៉ែត្រនៅផ្លូវល្បឿនលឿន និង៧,១លីត្រ/១០០គីឡូម៉ែត្រនៅផ្លូវចម្រុះ ។
ប្រសិនបើមិនចូលចិត្តស៊េរី hybrid អតិថិជនអាមេរិកមានបន្ថែមអាស្រ័យលើការជ្រើសរើស Rogue 2017 នូវម៉ាស៊ីន ២,៥លីត្រ ៤ស៊ីលឡាំង កម្លាំង១៧០សេះ កម្លាំងបង្វិលជុំអតិបរមា ២៣៧ញូវតុនម៉ែត្រ ៕
Rogue 2017 បំពាក់បន្ថែមមុខងារសុវត្ថិភាព ដូចជាការព្រមានការខុសគន្លងផ្លូវ LDW ប្រព័ន្ធកំហិតការរអិល (Lane Departure Prevention) ការត្រួតពិនិត្យដំណើរការបើកបរ ហ្វ្រាំងបន្ទាន់ (Forward Emergency Braking) ជាមួយមុខងាររកឃើញអ្នកថ្មើរជើង ។
តាមផែនការ Nissan Rogue 2017 នឹងចេញលក់ចាប់ពីដើមឆ្នាំ ២០១៧ ៕
ដោយ: តូច រំលឹក
Nissan Rogue 2017- រចនាកាត់ប្រកួតប្រជែង Honda CR-V
RELATED ARTICLES