ឥណ្ឌូណេស៊ី៖ ប្រភពផ្លូវការ មួយបានឲ្យ ដឹងនៅថ្ងៃសុក្រនេះថា មានមនុស្ស១២ នាក់បានស្លាប់ បាត់បង់ជីវិតក្នុងអំឡុងពេលកកស្ទះ ចរាចរណ៍យ៉ាងតានតាប់រយៈ ពេលបីថ្ងៃក្នុងប្រទេស ឥណ្ឌូណេស៊ីដែល លាតសន្ធឹងក្នុងចម្ងាយផ្លូវ ២០គីឡូម៉ែត្រនិងបាននាំ ឲ្យអ្នកដើរលេងកម្សាន្តតថ្ងៃបុណ្យ ឈប់សម្រាករាប់ ពាន់នាក់ឈប់ នៅស្ងៀម មួយកន្លែងមិនអាច បន្តដំណើរទៅមុខទៀតបាន។
បញ្ហាកកស្ទះចរា ចរណ៍ដ៏គួរឲ្យរន្ធត់ នេះកើតឡើង នៅលើចំណុច ប្រសព្វនៃផ្លូវហាយវេ ដ៏ធំមួយនៅទីក្រុង Brebes កោះ Java ប្រទេសឥណ្ឌូណេស៊ី។ បណ្តាញផ្លូវរបស់ប្រទេស ដែលមានជនមូស្លីមច្រើនជាង គេបំផុតលើពិភព លោកនេះ គឺមានការកកស្ទះជារៀង រាល់ឆ្នាំនៅក្នុងថ្ងៃ បញ្ចប់នៃរដូវបុណ្យសាសនារ៉ាម៉ាដាន់ ស្របពេល ដែលមាន មនុស្សរាប់លាននាក់ បាននាំគ្នាទៅភូមិកំណើត ដើម្បីប្រារព្ធពិធី Eid ដែលប្រព្រឹត្តទៅ កាលពីថ្ងៃពុធ។
អ្នកនាំពាក្យក្រសួងដឹក ជញ្ជូនលោក Hemi Pramuraharjo បានប្រាប់AFP ថាភាពវឹកវរនៅ ចំណុចប្រសព្វនៃផ្លូវខាងលើក្នុង ឆ្នាំនេះគឺមានសភាព ធ្ងន់ធ្ងរបំផុតក្នុងរយៈ ពេលបីថ្ងៃមុន នឹងពិធីបុណ្យ Eid ស្របពេល ដែលមានរថយន្ត១ម៉ឺន គ្រឿងបានស្ទះជាប់កក កុញនៅលើផ្លូវ ហាយវេនោះ។ ជាលទ្ធផលនៃការកកស្ទះចរាចរណ៍ ដ៏តានតាប់នេះ បានបណ្តាលឲ្យមនុស្ស សរុបចំនួន១២នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្ងៃខុសគ្នា។ តាមរបាយការណ៍ព័ត៌មាន ក្នុងស្រុកបង្ហាញថាមានកុមារអាយុមួយឆ្នាំ ម្នាក់បានរងគ្រោះ ពីការពុលនូ វបរិយាកាសនៃការកកស្ទះនោះហើយក៏ស្ថិត ក្នុងចំណោមអ្នកស្លាប់ផងដែរ។
លោក Pramuraharjo បានថ្លែងថាមានអ្នកបើកបរ រថយន្តជាង៤០០នាក់បាន ស្លាប់បាត់បង់ជីវិតលើផ្លូវជាតិរបស់ឥណ្ឌូណេស៊ីផងដែររហូតមកដល់នឹងពេលនេះ(ថ្ងៃបុណ្យឈប់សម្រាកនេះ)រាប់ទាំងអ្នកស្លាប់លើផ្លូវកកស្ទះចរាចរណ៍។
ដោយឡែកក្រសួ ងសាមីបាន លើកឡើងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការប្រើប្រាស់យ៉ាងច្រើនលើសលុប នៃម៉ាស៊ីនត្រជាក់ ក៏អាចនាំឲ្យកើនឡើងនៅក្នុង កាបូនឌីអុក ស៊ីតនៅក្នុងការបង្ខាំងទុកក្នុងរថយន្តនៅ ពេលកកស្ទះចរាចរណ៍។