Saturday, September 21, 2024
Homeសន្ដិសុខសង្គមបុរសប្រតិកម្មថ្នាំ ដេកបែកពពុះមាត់ស្លាប់លើសាលាឆទាន

បុរសប្រតិកម្មថ្នាំ ដេកបែកពពុះមាត់ស្លាប់លើសាលាឆទាន

ខេត្តកណ្តាល៖ បុរសមានសតិមិនប្រក្រតីម្នាក់ ត្រូវបានគេប្រទះឃើញដេកបែកពពុះមាត់ ស្លាប់យ៉ាងអាណោចអាធ័ម នៅលើសាលាឆទាន មួយ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពី ប្រតិកម្មថ្នាំ (រ៉េអាស្យុង) បង្កឱ្យមានការភ្ញាក់- ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសាលាឆទាន វត្តពោធិ៍មង្គល ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូល ។

បុរសរងគ្រោះ ដែលដេកបែកពពុះមាត់ ស្លាប់នោះ មានឈ្មោះអ៊ុំ អៀង អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សមានសតិ មិនប្រក្រតី មានលំនៅក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។fddsdd

តាមសម្តីបុរសឈ្មោះអ៊ិន សុខហៀង មាន លំនៅក្នុងភូមិកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១២ថ្ងៃ ត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ បានបណ្តើរកង់របស់ខ្លួនគ្មានចង្អើរក្រោយ តែ មានដាក់ឥវ៉ាន់ពេញកន្ត្រកមុខ ចូលមកក្នុងផ្ទះ របស់គាត់ រួចក៏បានយកពងទារបស់គាត់មួយ គ្រាប់ និងបាននិយាយថា “ខ្ញុំចង់ហុតពងទានេះ ទើបគាត់បានប្រាប់ថា ពងទានៅឆៅទេ បើ ហុត ក៏ហុតទៅ តែជនរងគ្រោះ បាននិយាយថា ខ្ញុំអត់ហុតទេ គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ បន្ទាប់មក ជនរងគ្រោះក៏បានបណ្តើរកង់ចេញ ពីផ្ទះរបស់គាត់ ដោយប្រាប់ថា គេទៅវត្តពោធិ៍ មង្គល។ ស្រាប់តែស្អែកឡើង ក៏មានដំណឹងថា មានគេប្រទះឃើញជនរងគ្រោះដេកស្លាប់ លើសាលាឆទាន តែម្តង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ អ្នកភូមិបានប្រទះ ឃើញជនរងគ្រោះ ដេកនៅលើសាលាឆទាន ដោយទុកកង់នៅក្រោម លុះដល់ម៉ោង៥និង ២០នាទីល្ងាច មានអ្នកភូមិម្នាក់ទៀតបានឃើញ ជនរងគ្រោះដេកដាក់ដៃលើដើមទ្រូង តែក៏ មិនបានចាប់អារម្មណ៍ចូលទៅមើលអ្វីដែរ រហូត ដល់ម៉ោង៦ព្រលប់ថ្ងៃដដែល ក៏មានគេប្រទះ ឃើញជនរងគ្រោះ ដេកបែកពពុះមាត់ស្លាប់ ក៏ រាយការណ៍ប្រាប់មេភូមិ ហើយមេភូមិក៏បន្តសុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ។ddfsfds

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា សពដេកស្លាប់លើសាលាឆទាន បែរក្បាល ទៅទិសខាងត្បូង និងមានវត្ថុរាវ ពណ៌សខាប់ៗ លាយឈាម ហូរចេញតាមមាត់ ច្រមុះ តែពុំ មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នៅលើដង  ខ្លួនសពនោះឡើយ។ ចំណែកនៅក្បែរសព មានក្តាមប្រៃមួយថង់តូច ពោតដុតឆ្អិន១ផ្លែ ស្បែកជើងផ្ទាត់ពណ៌ខ្មៅ ខ្សែពណ៌លឿង១គូ ទឹកសុទ្ធ១ដប។ ដោយឡែកនៅលើកន្ត្រកកង់ របស់ជនរងគ្រោះ មានភួយ មុង កន្សែង ក្រមា ខោអាវ និងថ្នាំពេទ្យ ក្នុងនោះថ្នាំប្រភេទអំប៉េ- នីសាលីនចំនួន២៦គ្រាប់ ថ្នាំប្រភេទប៉ារ៉ាសេតាម៉ុល២បន្ទះ ស្មើនឹង២២គ្រាប់ ប្រើអស់១៩គ្រាប់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារតែប្រតិកម្មថ្នាំ (រ៉េអាស្យុង) ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES