Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិខ្សែជីវិត របស់មនុស្ស ទេព ជូ​ គ័រលៀង (១៨១-២៣៤) ភាគបញ្ចប់

ខ្សែជីវិត របស់មនុស្ស ទេព ជូ​ គ័រលៀង (១៨១-២៣៤) ភាគបញ្ចប់

ប្រវត្តិវីរៈជនល្បីៗក្នុងពិភពលោក

ជូ គ័រលៀង បានចាប់កំណើត ក្នុងសម័យកាល ដែលប្រទេសជាតិ កំពុងវឹកវរ គឺក្នុងអំឡុង ឆ្នាំ១៨១នៅខេត្ត សាន តុង ។ ក្រោយពីលោក ជូ គ័រលៀង ប្រសូតចេញ ពីផ្ទៃម្តាយមក ការបះបោរទ្រង់ទ្រាយធំ មួយ របស់កងទ័ពទង់លឿង និងទាហាន Five Pecks of Rice បានធ្វើឲ្យប្រទេស ធ្លាក់ចូលក្នុងភ្នក់ ភ្លើងសង្គ្រាម និងមានភាពចលាចល ថែមទៀតផង។

ក្រោយមកនៅពេលលោក (ជូ គ័រលៀង) មានអាយុ១៤ឆ្នាំ ឆាវ ឆាវ បានលុកលុយចូលសានតុង ។ ក្រុមគ្រួសាររបស់លោកក៏ ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញ ពីលំនៅឋានរបស់ខ្លួន។ នេះគឺជា ពេលវេលា មួយនៃគ្រោះមហន្តរាយ ធម្មជាតិ ជម្លោះក្នុងតំបន់ និងវិបត្តិនយោបាយ។

ម្យ៉ាងក៏ជាយុគ សម័យដែលមាន ជម្លោះនិងការកាប់ សម្លាប់ជារឿយៗ រវាងក្រុមដែល ជាគូប្រជែង អំណាចរបស់សែរាជវង្ស។ ចំណែកនៅ ហ៊ូ ប៉ី លោក ជូ គ័រលៀង បានធ្វើ កសិកម្មក្នុង អំឡុងពេល ថ្ងៃនិងឆ្លៀត ពេលសិក្សារៀន សូត្រនៅពេល យប់។ វាត្រូវបានគេលើក ឡើងថា ជូ គ័រលៀង បានអភិវឌ្ឍន៍ ចំណង មិត្តភាព ជាមួយនិងមនុស្សដែល បានរៀនសូត្រ ក្នុងស្រុក។

ភាពជាអ្នកដឹកនាំនិងអ្នកស្ទាត់ជំនាញខាងយុទ្ធសាស្ត្រ

ក្នុងឆ្នាំ២០៧ ជូ គ័រលៀងបានជួបជាមួយនិង លីវ ប៉ីលីវ ប៉ី ជាស្តេចត្រាញ់ មួយដែល មាន មូលដ្ឋានត្រួតត្រាអំណាច នៅតំបន់ភាគ និរតីជុំវិញ ស៊ី ឈួន ។

លីវ ប៉ី ត្រូវបានគំរាម កំហែងពីសំណាក់ ឆាវ ឆាវ ដែលជាអ្នក ក្តោបក្តាប់ អំណាចលើ ដែនដីមួយ ផ្នែកធំ នៃទន្លេយ៉ង់សេ។ លីវ ប៉ី និង ជូ គ័រលៀង បានរៀបចំ ផែនការណ៍ មួយដោយ ចងសម្ព័ន្ធមេត្រី ភាពរវាង លីវ ប៉ី និងស្តេចត្រាញ់ ម្នាក់ដែលមាន ឈ្មោះ ស៊ុន ឈៀន ជាអ្នកគ្រប់គ្រង ទឹកដីមួយ ផ្នែកធំក្នុងតំបន់ ភាគអាគ្នេយ៍។

ក្នុងឆ្នាំ២០៨ ដែលជា ចម្បាំងនៅជ្រលង ភ្នំក្រហមទាហាន សម្ព័ន្ធមិត្ត លីវ ប៉ី និង ស៊ុន ឈៀន បានវាយបង្ក្រាបនិងយកឈ្នះ លើកងទ័ពរបស់ ឆាវ ឆាវ

ផ្អែកតាម ជ័យជំនះនេះ(ច្បាំងឈ្នះកងទ័ព ឆាវ ឆាវ) ក្នុងចំណោម តំបន់ភាគខាង ត្បូងដែល សម្ព័ន្ធមិត្ត ទាំងពីរ (លីវ ប៉ីនិងស៊ុនឈៀន) តាំងនៅបាន ប្រែក្លាយជា ព្រះរាជាណាចក្រ ឬនគររៀងៗ ខ្លួននៅពេល ដែលរជ្ជកាលរាជវង្សហាន ខាងកើតបាន បញ្ចប់។

ក្នុងឆ្នាំ២២០ អាណាចក្រហាន ទាំងមូលត្រូវបាន បំបែកជា៣កំណាត់ ដែលមានមេដឹកនាំ ឬស្តេចត្រាញ់ កាន់កាប់តំបន់រៀងៗខ្លួនដែលគេ ហៅថា នគរទាំង៣ ។ ឆាវ ឆាវ (ក្នុងសករាជឆ្នាំ១៥៥-២២០) បានត្រួតត្រា តំបន់តំបន់ភាគខាងជើង នៃទន្លេយ៉ង់សេ ចំណែក លីវ ប៉ី (ឆ្នាំ១៦១-២២៣) បានគ្រប់គ្រង តំបន់ដែល នៅឆ្ងាយ ពីសមុទ្រដែលរាប់បញ្ចូល ស៊ីឈួន ក្នុងភាគនិរតី និង ស៊ុន ឈៀន (១៨២- ២២៣) បានគ្រប់គ្រង តំបន់ភាគ អាគ្នេយ៍។

តំបន់ភាគ ខាងជើង ត្រូវបានគេហៅថា ឆាវ វៃ (曹魏) ភាគនិរតី ស៊ូ ហាន (蜀漢) និងតំបន់ភាគអាគ្នេយ៍ត្រូវបានគេឲ្យឈ្មោះថា តុង អ៊ូ (東吳) ដែលមានន័យថាអ៊ូ ខាងកើត ។

អាណាចក្រហាន បានប្រែក្លាយ ជាតំបន់ភូមិសាស្ត្រ សេដ្ឋកិច្ចចំនួន៣ ដែលត្រូវបាន បែងចែកដាច់ ដោយឡែកដោយព្រំដែន ធម្មជាតិ នៃទន្លេយ៉ង់សេ និងតំបន់ខ្ពស់រាប ភូមិភាគ កណ្តាល ដែលសម្បូរដោយ ភ្នំនិងជ្រោះ។

រីឯនៅភាគនិរតីវិញ ស៊ូ ហាន មានអត្រា ប្រជាជនតិច គឺត្រឹមតែ១លាន នាក់ប៉ុណ្ណោះ។ ប៉ុន្តែនគរ មួយនេះ មានរបាំងការពារ ពីធម្មជាតិស្រាប់ ដោយសារ តែតំបន់នោះធ្វើ ដំណើរដោយ ទូកតាមដង ស្ទឹងនៅក្នុង តំបន់ជ្រោះក៏ដូចជា ជ្រលង ភ្នំបីដែលមា នភូមិសាស្ត្រ ស្មុគស្មាញ លំបាកក្នុង ការធ្វើដំណើរ។

ផ្លូវឆ្លងរបស់ ទន្លេនេះអាច ជារបាំងការពារ មួយប្រឆាំង និងការឈ្លាន ពានរបស់ខ្មាំង សត្រូវបាន។ ម្យ៉ាងទឹកដីរបស់ស៊ូ ហាន ក៏ជាស្ថានដី ដែលមាន អំណោយផល ខ្ពស់ក្នុងការ ដាំដុះឬដីមាន ជីវជាតិបំផុត ទៀត។ តែទោះជាយ៉ាងណារដ្ឋដទៃដូចជា តុង អ៊ូ និងឆាវ វៃ គឺមានផ្ទៃដីធំ ជាងហើយ ថែមទាំងមា នប្រជាជន ច្រើនជាងទៀតផង។ ជាក់ស្តែងគឺតុង អ៊ូ មានប្រជាជនច្រើនជាង ស៊ូ ហាន ដល់ទៅពីរដង ចំណែក ឆាវ វៃ លើស៤ដងឯណោះ។

ក្នុងឆ្នាំ២២១ លីវ ប៉ី នៅស៊ូ ហាន បានតែងតាំងខ្លួន ឯងជាស្តេចនៃ អាណាចក្រហាន។

ក្នុងឆ្នាំតែមួយនេះ ស៊ុន ឈៀន បានតាំងខ្លួនជាំស្តេច អ៊ូ ។ លីវ ប៉ី បានប្រកាស សង្គ្រាមជា មួយតុង អ៊ូ (នគរអ៊ូ) ។ នៅក្នុងសមរភូមិ យីលីង លីវ ប៉ី បានច្បាំងចាញ់ កងទ័ព របស់ ស៊ុន ឈៀន ហើយ លោកត្រូវ បាន បង្ខំចិត្តដកថយត្រឡប់ មកកាន់ ស៊ូ ហាន វិញហើយក៏ឈឺ ស្លាប់តែម្តង។

ក្រោយពីមរណភាព លីវ ប៉ី  កូនប្រុសរបស់ លីវ ប៉ី គឺលីវ សាន បានឡើង សោយរាជ្យ ជាស្តេចនៃ នគរ ស៊ូ ហាន ។ ចំណែក ជូ គ័រលៀង បានប្រែក្លាយជាអ្នកគ្រប់គ្រងកិច្ចការធំជាងគេបង្អស់តាមបណ្តាំរបស់ លីវ ប៉ី ។ ពួកគេបានបង្កើតសន្តិភាពជាមួយនិងស៊ុន ឈៀន ដែលការ ធ្វើបែបនេះ គឺបានរក្សា នូវស្ថិរភាព នៃស្ថានការណ៍នយោ បាយរវាង នគរទាំងពីរ (ស៊ូនិងអ៊ូ) ។

ដើម្បីធានាបាន ថាប្រជាជន ណាមិន ដែលរស់ នៅភូមិភាគ ខាងត្បូងនឹង មិនមកវាយ ប្រហារពួកគេ ជូ គ័រលៀង និង លីវ សាន បានចេញទ័ពវាយលុកណានមិន.

នៅពេលដែល ទ័ពនៅណា មិនចុះចាញ់ ពួកគេ(ជូ គ័រលៀងនិងលីវ សាន) បានបញ្ចូលកង ទ័ពរបស់ ខ្លួនទៅកាន់ការក្នុងណាមិន។ ក្រោយមកស៊ូ ហាន បានត្រៀម កម្លាំងចេញទៅ វាយភូមិភាគ ខាងជើង។

ក្នុងឆ្នាំ២២៧ ជូ គ័រលៀង បានបញ្ជូនទាហាន មួយកង ទៅវាយ ឆាវ វៃ បើទុកជានគរវៃ មានកម្លាំង និងប្រជាជនច្រើនជាងយ៉ាង ណាក្តី។ ការចេញទ័ពវាយប្រាំដងរបស់ លោកបានបរាជ័យ ហើយក្នុងឆ្នាំ ២៣៤ លោកបានដឹកនាំការ ប្រយុទ្ធចុងក្រោយ នៅភូមិភាគ ខាងជើង។ក្នុងអំឡុង ពេលនោះ លោកបានស្លាប់ ដោយសារ តែជំងឺក្នុងអាយុ៥៤ឆ្នាំ។ ចប់

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

 

RELATED ARTICLES