Saturday, October 19, 2024
Homeបច្ចេកវិទ្យារថយន្តលិច ជ្រាបប្រេង ប្រអប់លេខជួស ជុលដូចម្តេច?

រថយន្តលិច ជ្រាបប្រេង ប្រអប់លេខជួស ជុលដូចម្តេច?

ឈ្វេងយល់ពីការថែទាំរថយន្ត

ចំពោះរថយន្តទាំង ឡាយដែលបើកបរ បានរយៈចម្ងាយ៧៥.០០០ម៉ាយ (១២ម៉ឺនគីឡូម៉ែត្រ) ឬ លើសពីនេះ លទ្ធភាព នៃដំណើរប្រេះបែកឬ ខូចក្នុងហ្វឺត នៅជុំវិញប្រអប់លេខ គឺទំនងជាកើតមាន។ បន្ទាប់ពីបែកឬ ខូចហ្វឺតនេះ គេនឹង សង្កេតឃើញនូវភាពលិចជ្រាប ប្រេងរំអិល ឬ ប្រេងប្រអប់លេខ បន្តិចម្តងៗ (ជាពណ៌ក្រហមនិងពណ៌ត្នោត) នឹងធ្លាក់មកលើដី។

ខាងក្រោមនេះគឺជាវិធីសាស្ត្រជួសជុលការលិចជ្រាបនៃប្រេងប្រអប់លេខ៖

១/កំណត់ថាប្រសិន ជារថយន្តអ្នក មានលិចជ្រាប ប្រេងមកពីប្រអប់លេខ។ សញ្ញាជាក់ស្តែង ដែលមើលឃើញ នឹងភ្នែកច្រើនជាងគេបំផុត នៃដំណើរលិចជ្រាប នោះគឺវត្ថុធាតុរាវ (ប្រេងម៉ាស៊ីន) ធ្លាក់ចុះមកលើដីដក់ ឡើងជាគ្រលុក។

២/ចតរថយន្តរបស់អ្នកលើ ផ្ទៃដីដែលរាប ស្មើបន្ទាប់ពីបញ្ឆេះ ម៉ាស៊ីនឲ្យដំណើរការ រហូតដល់កម្តៅវាឡើងក្តៅល្មម។

៣/ប្រសិនជា រថយន្តអ្នកលិចជ្រាប ប្រេងប្រអប់លេខ នឹងធ្លាក់ចុះមកលើដីគឺលិច ចេញពីផ្នែកខាង មុខប្រអប់លេខឬ ផ្នែកខាងក្រោយ (ទីតាំងហ្វឺត)។

៤/ជាទូទៅប្រអប់លេខ មានទីតាំងស្ថិត នៅចំណុចកណ្តាល នៃផ្នែកខាងមុខរបស់រ ថយន្ត។ ប្រសិនជាអ្នកឈរ នៅទ្វារចំហៀងកន្លែងអ្នកបើកបរ ហើយខំសម្លឹង មើលផ្នែកខាង ក្រោមរថយន្ត អ្នកនឹងសង្កេត ឃើញការលេច ជ្រាបប្រេងធ្លាក់ មកលើដីជាមិនខានឡើយ។ ប្រេងនោះអាច ពេលខ្លះមានពណ៌ត្នោត និងពណ៌ក្រហមក៏មាន ដែរ វាអាស្រ័យទៅ តាមផលិតផលឬម៉ូដែលរបស់រថយន្តអ្នក។

៥/ចូរកំណត់ ពីសភាពធ្ងន់ធ្ងរនៃដំណើរ លិចជ្រាបវត្ថុធាតុរាវ ចេញមកនោះ។ បរិមាណនៃប្រេង ដែលបាត់បង់នឹ ងកំណត់ បាននូវសកម្មភាពដែលអ្នកត្រូវតែ ធ្វើឬអនុវត្តចំ ពោះរថយន្តអ្នក។

៦/បើជាកម្រិតនៃភាព លិចជ្រាបនោះ តិចតួច(តំណក់ស្រក់មក តិចតួចនៅតំបន់ មួយចំនួន) វាអាចជួសជុលឬ ទប់ស្កាត់បានយ៉ាងងាយ។ តែបើជាលិចខ្លាំង វិញ(លិចច្រើននៅ កន្លែងតែមួយ) អ្នកអាចព្យាយាម បិទឬទប់ស្កាត់ នៅកន្លែង ដែលលិចធំ ប៉ុន្តែយ៉ាងណាអ្នក នឹងចាំបាច់ត្រូវយក ប្រអប់លេខរថយន្តអ្នក ទៅសួរសុខទុកជា ងនៅយានដ្ឋានដើម្បី ពិនិត្យនិង ជួសជុលវាតាមដែលអាចទៅរួចជាការស្រេច។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES