ឈ្វេងយល់ពីការថែទាំងរថយន្ត
ខ្សែពាននៅក្នុងម៉ាស៊ីន រថយន្តជាអ្នកជំរុញ ឲ្យដំណើរការនូវ សមាសធាតុផ្សំ ដូចជាខំប្រេស័រ ម៉ាស៊ីនត្រជាក់ ថាមពល នៃចង្កូតរថយន្ត ឌីណាម៉ូនិង ទុយោទឹកជាដើម។ ខាងក្រោម នេះគឺជាវិធីពិនិត្យខ្សែពាន របស់រថយន្តឲ្យបាន ត្រឹមត្រូវពីគេហទំព័របរទេស៖
១/ ស្តាប់ការបន្លឺសំឡេងញ៉េកៗចេញពីម៉ាស៊ីន នៅពេលអ្នកបើកបរ។ សំឡេងទាំងនេះ ទំនងជាមានន័យ ថាមានខ្សែពាន មួយឬច្រើនបានសឹក ធូរលុងឬខូច។
២/ ពិនិត្យខ្សែពាន រកមើលសញ្ញាណា មួយដែលបង្ហាញថា វាមានសភាពសឹក រិចរិល។ អ្នកចាំបាច់ត្រូវតែអនុវត្ត ច្រើនជាងអ្វីដែលត្រឹមតែ ពិនិត្យនិងភ្នែកទៅ លើខ្សែពាននោះ។ ច្បិចឬចុច ច្របាច់និង មួលរឹតបន្តឹងវា និងរកមើល ស្នាមប្រេះ ស្នាមដាច់រសាត់ កន្លែងប្រេះធ្នេរនិងពុកផុយ។
៣/ ពិនិត្យខ្សែពានរ បស់អ្នកនៅត្រង់ កន្លែងដែលសាច់កៅស៊ូ ខាងក្រៅដែលឡើង រលោងឬអស់ក្រឡា។ ត្រង់ចំណុចនេះអាចបណ្តាលឲ្យខ្សែពាន រអិលហើយ អាចជាបុព្វហេតុដែលនាំឲ្យ ឡើងកំដៅនិង ការឭសូរ សំឡេងប្រឹបៗ។
៤/ ពិនិត្យទៅលើស្ពឺចក្រឬ ក្បាលមីញ៉ុងដែលថ្ពក់ ជាប់និងខ្សែពាន។ សង្កេត មើលកំទេចកៅស៊ូ ដែលដាច់ជាប់និង មីញ៉ុងនោះក៏ដូចជាភាពសឹកនៅត្រង់ ស្ពឺចក្រនៃក្បាល មីញ៉ុងព្រោះវាអាចខាំតាមតាមងាំ នៃចង្អូររបស់ខ្សែពាន និងបណ្តាលឲ្យដាច់។
៥/ ពិនិត្យមើលពីភាព តឹងរបស់ខ្សែពាន។ ពិនិត្យភាពតឹងនៅ លើបណ្តោយខ្សែរបស់ ខ្សែពានដែលវាគួរ តែមិនមានប្រវែងលើសពី១,២៥ទៅ២,៥សង់ទីម៉ែត្រ នោះឡើយ។
ចំណាំ៖ ចូរប្រាកដថារាល់ខ្សែ ពានដែល អ្នកផ្លាស់ថ្មីមួយចំនួន គឺមានប្រវែង បណ្តោយនិង ទទឹងដូចគ្នានិង ខ្សែចាស់។ យោងតាមក្រុមប្រឹក្សាឯកទេសថែទាំ រថយន្តរបស់ សហរដ្ឋអាមេរិក ខ្សែពាន រាងអក្សរ V គួរតែត្រូវផ្លាស់ ប្តូរជារៀងរាល់៤ឆ្នាំ ម្តងឬ៥៨.០០០គីឡូម៉ែត្រ។ តែយ៉ាង ណាជាគំនិត ល្អគួរពិនិត្យខ្សែពានរ ថយន្តរបស់លោក អ្នកឲ្យបានទៀងទាត់ ម្តងក្នុងមួយខែ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា