ព័ត៌មានទាន់ហេតុការណ៍បំផុត
មីយ៉ាន់ម៉ា៖ បណ្តាញព័ត៌ មានផ្លូវការមួយបាន រាយការណ៍នៅថ្ងៃ សៅរ៍នេះថាយោធា មីយ៉ាន់ម៉ាបានចាប់ផ្តើមបើកប្រតិ បត្តិការ វាយប្រហារ ប្រឆាំងនិងក្រុមជន ជាតិភាគតិច បំបែកខ្លួនរបស់ អង្គការ Klo Htoo Baw Karen Organization (KKO) ក្នុងតំបន់ ពីរនៃរដ្ឋ Kayin ដែលស្ថិត នៅភាគអាគ្នេយ៍ ប្រទេសចាប់តាំ ងពីសប្តាហ៍មុន ដែលជំរុញ ឲ្យមានការប៉ះទ ង្គិចគ្នាចំនួន១៣ លើករវាង ភាគីទាំងពីររហូតមកដល់ថ្ងៃ ព្រហស្បត្តិ៍នេះ។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្ត ដោយកងកម្លាំង យោធានៅតំបន់ Wah Boh Taung-Kyonhtaw និងតំបន់ Mehawaw ជាការ វាយបកនឹងការបាញ់កាំភ្លើង ត្បាល់របស់ក្រុម KKO សំដៅមក លើទីតាំងយោធា នៅលើផ្លូវម៉ូតូ Myaing Gyi Ngu-Methawaw កាលពី ថ្ងៃ៣កញ្ញានៅពេលសន្និសិទ ស្តីពីសន្តិភាព Panglong បានបញ្ចប់។
របាយការណ៍ក៏បាន បន្ថែមថាក្រុម KKO ក៏បានបំផ្ទុះ គ្រាប់មីននៅស្ថានីយ៍ ពន្លត់អគ្គីភ័យ Kawkareik កាលពីថ្ងៃ៤ កញ្ញារហូត ដល់ថ្ងៃ៨កញ្ញា។ ដែល មានមនុស្សក្នុង ស្រុកជាង ៣.៨០០នាក់ភៀស ខ្លួនចេញពីតំបន់ ដែលមានការ ប៉ះទង្គិចគ្នា ដែលបាន និងកំពុងសង្រ្គោះដោយ យោធាក្នុង តំបន់ Myaing Gyi Ngu ។
យោធាបានបានអះអាងថាខ្លួន បានប្រកាន់ខ្ជា ប់យ៉ាងតឹងរឹងទៅ នឹងកិច្ចព្រមព្រៀង នៃបទឈប់បាញ់ នៅទូទាំងប្រទេស។
គួរបញ្ជាក់ថាក្រុម បំបែកខ្លួន KKO ត្រូវបានគេលើកឡើងថាបា ននិងកំពុងគំរាមកំហែង ដល់ប្រជាពលរដ្ឋ ដែលធ្វើ ដំណើរនៅផ្លូវម៉ូតូ Mayawaddy-Thinganyinaung Kawkareik និងបាន រុកកួននៅពេល រថយន្តរបស់ រដ្ឋមន្ត្រីដែលជា ប្រធានរដ្ឋ Kayin និង រថយន្តមេបញ្ជា យោធាធ្វើដំណើរមក។