សុវត្តិភាពនិងការបើករថយន្ត
ការបើកបរគឺជា សកម្មភាពខុសធម្មតា មួយស្របពេល ដែលសារពាង្គកាយ របស់យើង ខ្វាល់ខ្វាយ អំពីវា។ តំណែងរបស់ អ្នកបើកបរគឺមិនមែន ជាធម្មជាតិមួយ នោះឡើយ ហើយអ្នកបើកបរ ដែលក្នុងរយៈ ចម្ងាយផ្លូវវែង ឆ្ងាយគឺទំនងជា រាងកាយរបស់ គាត់នឹងមានភាព តានតឹងដែល បណ្តាលឲ្យឈឺចុក រោយជាមិនខាន។ សូមណែនាំវិធីចៀស វាងកើតភាពតាន តឹងពេលបើកបរ ដោយដូចតទៅ៖
- សម្រួលកៅអី ដែលជាកន្លែង បង្អែករបស់អ្នកបើកបរ។ ទីតាំងកៅអី របស់អ្នកបើកបរ នាំឲ្យរាងកាយរបស់ អ្នកអង្គុយបត់ខ្លួនក្នុងមុមមួយ ដែលមានជំហ ក្នុងឥរិយាបថមិន ប្រក្រតីឬមិនស្រួល។
- សារេខ្នើយ កៅអីឲ្យសមស្រប និងប្រកបដោយ ផាសុកភាព។ វាគឺជារឿង សំខាន់ក្នុងការ សារេខ្នើយកៅអី ឲ្យមានផាសុកភាពព្រោះវានឹងជួយធ្វើឲ្យ មានការចុករើយ ខ្នងរបស់អ្នក កាន់តែស្ថិតក្នុង កម្រិតអប្បបរិមា។
- ការអង្គុយផ្អែកនិងខ្នើយកៅអី វានឹងធ្វើឲ្យអ្នកមិន ផ្អៀងឬទម្រេតក្បាល ក្នុងការមើលកញ្ចក់ ក្រោយឡើយ។ ប្រសិន ជាអ្នកផ្អៀងផ្អងជា រឿយៗ នឹងនាំឲ្យមានភាពតាន តឹងនៃចង្កេះរបស់អ្នក។
- អនុវត្តនូវការ សម្រាកបន្ធូរអារម្មណ៍ផ្សេងៗ។
- រក្សាការសម្លឹងដោយ ភ្នែករបស់អ្នកក្នុងកម្រិតដូចគ្នា។
- សារេកៅអីនៅពេល លទ្ធភាពមើល ឃើញនៅផ្ទៃខាង មុខនិងក្រោយរបស់ អ្នកមានកម្រិតខ្សោយ។
- រក្សាភាពស្ងប់មិនឆេវឆាវ។កុំក្រោធខឹង ឬក្តៅចិត្តនឹងអ្នក បើកបរដទៃព្រោះវា មិនត្រឹមតែខ្ជះខ្ជាយ ពេលវេលាប៉ុណ្ណោះទេ វាថែមទាំង ជាមធ្យោបាយមួយ ក្នុងការបង្កើននូវ ភាពតានតឹងនៃ សាច់ដុំដែលនាំ ឲ្យឈឺចុករាយ ពេលបើកបរ ទៀតផង។
- រក្សាសីតុណ្ហភាពថេរក្នុងរថយន្ត។ ភាពតានតឹងអាចបណ្តាល មកពីអាកាស ធាតុត្រជាក់ ខ្លាំងពេកនិងក្តៅ ខ្លាំងពេក ស្របពេលដែលសាច់ដុំ របស់អ្នកព្យាយាម ឆ្លើយតបនឹងចំពោះ ការបាត់់បង់ឬកើនឡើង នៃកំដៅពោល គឺវាអាចប៉ះ ពាល់ដល់សមត្ថភាព របស់អ្នកក្នុង ការប្រុងស្មារតីដែល ធ្វើឲ្យអារម្មណ៍អ្នកតានតឹង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា