កិច្ចការជំនួញពាក់ព័ន្ធនិងរថយន្ត
គន្លឹះជំនួញ៖ តាមធម្មតាអ្នក មួយចំនួនដែលមាន រថយន្តមួយទឺក ប្រើជាមធ្យោបាយ ដឹកជញ្ជូនប្រចាំថ្ងៃ ប្រាកដជាត្រូវ ការជម្រុះវា ចេញឬ ផ្លាស់ប្តូរ ស៊េរីថ្មីជាមិនខាន តែអ្វីដែល ជាឆ្អឹងទទឹងករបស់ ពួកគាត់គឺវិធី លៃលកលក់ អាចាស់ឲ្យឆាប់ ដាច់ដើម្បី បង្រ្គប់ប្រាក់ដោះដូរថ្មី។ដូចនេះនគរធំសូមចែករំលែកបទពិសោធន៍ នៃតិចនិកលក់ រថយន្តជជុះ តាមអនឡាញ ពីគេហទំព័របរទេស ដូចតទៅ៖
- កំណត់តម្លៃរថយន្តរបស់ អ្នកស្របតាមហាង ឆេងទីផ្សារ។វានឹងផ្តល់ ឲ្យអ្នកនូវគំនិតមួយ ចំពោះការដាក់ តម្លៃលក់ចេញ រថយន្តប្រើហើយ មួយទឹករបស់អ្នក។
- ថតរូបរថយន្តរបស់ អ្នកហើយបិទបាំង រូបថតណាដែល ផ្តិចជាប់ចាំ កន្លែងកោសឬ ឆ្កូតនិងខូចកុំឲ្យ គេឃើញ។នេះគឺជា ជម្រើស មួយប៉ុន្តែការផ្សព្វផ្សាយ រូបថតច្រើននឹង មានទំនោរទៅ រកការទាក់ទាញ ដល់អ្នកទិញ កាន់តែច្រើន។
- សរសេរពិពណ៌នា អំពីរថយន្តរបស់ អ្នក។កត់សម្គាល់នូវគ្រឿង បន្លាស់បន្ទាប់ បន្សំគ្រប់ប្រភេទ ដែលរថយន្ត នោះអាចមាន និងគ្រប់រោង ចក្រទាំងអស់បានដំឡើង នូវជម្រើសដូចជា កៅអីឬបង្អួចថាមពល ក៏ដូចជាទំហំម៉ាស៊ីន និងអ្វីៗដែលអ្នកយល់ ថាសមហេតុផល។អ្នកក៏ចង់ កត់សម្គាល់ពីអត្រាស៊ីប្រេងឥន្ធនៈ របស់រថយន្តអ្នក សម្រេចបានកាលពី ពេលថ្មីៗនេះ។កុំភ្លេចបញ្ចូលព័ត៌មាន ដែលពាក់ព័ន្ធ។
- ផ្សព្វផ្សាយពាណិជ្ជកម្ម លក់នៅកន្លែងមួយឬ លើគេហទំព័រមួយ ចំនួនដែលអ្នកយល់ថា អាចទទួលបានជោគជ័យ។
- ពិនិត្យមើលអំពីភាពត្រឹមត្រូវ នៃព័ត៌មានទាំងអស់ ក្នុងការផ្សាយរបស់អ្នក មុនដាក់បង្ហាញលក់ លើបណ្តាអនឡាញ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា