Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិក្រុម​ហ៊ុន CBL ប្រកាស​បើក​កម្ម វិធី ប្រូម៉ូ​សិន​ថ្មី​សម្រាប់​រដូវ​កាល​អា​ពាហ៍​ពិពាហ៍

ក្រុម​ហ៊ុន CBL ប្រកាស​បើក​កម្ម វិធី ប្រូម៉ូ​សិន​ថ្មី​សម្រាប់​រដូវ​កាល​អា​ពាហ៍​ពិពាហ៍

កាលពីថ្ងៃចន្ទទី១៩ ខែសីហា ក្រុមហ៊ុន Cambodia Brewery Limited (CBL)  បាន រៀបចំកម្មវិធីពិសេសមួយនៅមជ្ឈមណ្ឌលកោះ ពេជ្រ ដើម្បីប្រកាសបើកដំណើរការលេខទូរស័ព្ទ ទំនាក់ទំនងសេវាបម្រើអតិថិជន និងកម្មវិធីប្រូម៉ូ សិនថ្មី សម្រាប់ពិធីអាពាហ៍ពិពាហ៍ជាមួយស្រា ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown។

អ្នកចូលរួមជាង៣០០នាក់  មកពីទូទាំង ប្រទេសកម្ពុជា រួមមានម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) និងម្ចាស់ដេប៉ូចែកចាយនានា បានអញ្ជើញមក ចូលរួមនៅក្នុងកម្មវិធីពិសេសនេះ ដែលមាន ការប្រកាសពីការផ្តល់ជូនប្រូម៉ូសិនថ្មីសម្រាប់ អាពាហ៍ពិពាហ៍ និងកញ្ចប់លើកទឹកចិត្តសម្រាប់ ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន CBL។

cbl1

ក្នុងអំឡុងពេលធ្វើបទបង្ហាញយ៉ាងលម្អិត គេសង្កេតឃើញអ្នកចូលរួមមានចំណាប់អារម្មណ៍ ខ្លាំងលើការគាំទ្រ ដែលក្រុមហ៊ុន CBL កំពុង ផ្តល់ជូនដៃគូអាជីវកម្មរបស់ខ្លួន ដូចជាការរៀបចំ ឱ្យមានក្រុមការងារផ្តល់ជំនួយតាមទូរស័ព្ទសម្រាប់ អតិថិជនធ្វើការទំនាក់ទំនងក្នុងកម្មវិធីប្រូម៉ូសិន សម្រាប់អាពាហ៍ពិពាហ៍ជាដើម។ លេខទូរស័ព្ទ ថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការជាពិសេស សម្រាប់ដៃគូអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន CBL ដើម្បីសាកសួរព័ត៌មាន និងបញ្ជាទិញ ស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown ។ កត្តា ទាំងនេះ នឹងធ្វើឱ្យប្រតិបត្តិការកាន់តែមានភាព ងាយស្រួល ការគ្រប់គ្រង និងល្បឿនកាន់តែ ប្រសើរ ក្នុងការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញា របស់ក្រុមហ៊ុន CBL ជាពិសេសស្រាបៀរ Heineken ដែលជាស្រាបៀរប្រកបដោយគុណ ភាពខ្ពស់លំដាប់អន្តរជាតិជាប់ចំណាត់ថ្នាក់លេខ មួយ ទូទាំងពិភពលោក ឱ្យដល់គ្រប់កម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗនៅប្រទេស កម្ពុជា។

កម្មវិធីនេះ ក៏មានផ្តល់នូវព័ត៌មានថ្មីៗអំពី ការពង្រីករោងចក្រថ្មីសន្លាងរបស់ក្រុមហ៊ុន CBL រួមទាំងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់លើ ការគ្រប់គ្រងគុណភាព ការពង្រីកសមត្ថភាព ផលិត ការប្តេជ្ញាចិត្តរបស់បុគ្គលិកផ្នែកលក់ ព្រមទាំងការដឹកជញ្ជូន និងការចែកចាយប្រកប ដោយវិជ្ជាជីវៈ ដើម្បីធានាថា អតិថិជនទាំងអស់ ទទួលបានការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញា របស់ក្រុមហ៊ុន CBL គ្រប់គ្រាន់ក្នុងអំឡុងរដូវ កាលអាពាហ៍ពិពាហ៍នេះ។

cbl2

លើសពីនេះទៅទៀត ចាប់ពីពេលនេះ តទៅ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ (ចុងភៅ)និងម្ចាស់ហាងលក់ភេសជ្ជៈទាំងអស់ អាចចុះឈ្មោះជាអ្នកផ្គត់ផ្គង់ស្រាបៀរសម្រាប់ រដូវកាលអាពាហ៍ពិពាហ៍ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ជាច្រើនពីកញ្ចប់លើកទឹកចិត្ត ពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍ និងកម្ម វិធីជប់លៀងផ្សេងៗ។

កញ្ចប់លើកទឹកចិត្តថ្មីនេះ នឹងបង្កលក្ខណៈ កាន់តែងាយស្រួលសម្រាប់អ្នកដែលមានបំណង រៀបចំពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ ក្នុង ការស្វែងរកអ្នកផ្គត់ផ្គង់ស្រាបៀរ ABC Extra Stout, Tiger, Anchor និង Gold Crown នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដែលអាច នឹងធានាបានគុណភាពខ្ពស់ និងការផ្គត់ផ្គង់គ្រប់ គ្រាន់ សម្រាប់កម្មវិធីរបស់ពួកគាត់៕

អត្ថបទក្រុមហ៊ុន

 

 

RELATED ARTICLES