Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំអុីរ៉ាក់និង​អាមេរិក ​សច្ចាដណ្តើម យកក្រុង មូស៊ុលពី ISIS វិញ

មេដឹកនាំអុីរ៉ាក់និង​អាមេរិក ​សច្ចាដណ្តើម យកក្រុង មូស៊ុលពី ISIS វិញ

ព័ត៌មានទាន់ហេតុការណ៍បំផុត

អុីរ៉ាក់៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា និង នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានជួបពិភាក្សា កាលពីថ្ងៃច័ន្ទពីគម្រោង ការដណ្តើម យកក្រុងមូស៊ុល របស់អ៊ីរ៉ាក់ពីកណ្តាប់ ដៃរបស់ក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម មកកាន់កាប់វិញក្នុង ការប្រយុទ្ធទ្រង់ ទ្រាយធំមួយប្រឆាំងនិងក្រុមនេះ។

លោកអូបាម៉ាបាន ថ្លែងថាថ្វីបើការពិតនោះ ក្រុមរដ្ឋអ៊ីស្លាមបង្កប់ខ្លួន យ៉ាងជ្រៅក្នុងទីក្រុងមូស៊ុល យ៉ាងណាក្តី ក៏លោកនិងលោក Abadi មានអារម្មណ៍ជឿជាក់ថាកា រប្រយុទ្ធនេះនឹងធ្វើឲ្យកងទ័ព រុលឆ្ពោះទៅមុខយ៉ាងលឿនតាមការគួរ។

លោក អូបាម៉ា បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំជា មួយនិងលោក Abadi ក្នុងក្របខ័ណ្ឌ នៃសភាអង្គការ សហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កថា ជាក្តីរំពឹងនោះគឺថា នៅចុងឆ្នាំនេះ យើងនឹងបានមើលឃើញ ពីការវិវឌ្ឍបន្ថែមទៀត ជាមួយនិងមធ្យោបាយ ផ្សេងៗក្នុងការវាយដណ្តើម យកក្រុងមូស៊ុល មកកាន់ កាប់វិញ។

ចំណែកលោក អាបាឌី បានសម្តែង នូវភាពសុទិដ្ឋិនិយម ថាថាមេដឹកនាំទាំងពីរ មានការជឿជាក់ថា ក្រុមអាយស៊ីស នឹងត្រូវបាន វាយបណ្តេញ ចេញពីក្រុង មូស៊ុលក្នុង រយៈពេលប៉ុន្មាន សប្តាហ៍ក្រោយនេះ។

ទោះជាយ៉ាងណា លោក អូបាម៉ាក៏បានឲ្យដឹងផង ដែរថាវានឹងមាន ការប្រយុទ្ធយ៉ាង ខ្លាំងក្លាមួយដើម្បីរំដោះ យកឬដណ្តើម ទីតាំងដែល ក្រុមសកម្ម ប្រយុទ្ធរដ្ឋបាន កាន់កាប់មកវិញ។ លោកបានបន្តថាលោក នឹងស្វែងរកកា រគាំទ្របន្ថែមពី សភាក៏ដូចជា បណ្តាប្រជាជាតិដទៃ។

លោក អូបាម៉ាក៏ បានគូសបញ្ជាក់ផង ដែរថាកិច្ចការដ៏ សំខាន់បន្ទាប់ពីក្រុម រដ្ឋអ៊ីស្លាមត្រូវបាន វាយបណ្តេញ ចេញពីក្រុងហើយ នោះគឺការផ្តល់ជំនួយ មនុស្សធម៌ ឲ្យបានឆាប់ដល់ ប្រជាជនក្នុងទីក្រុងមូស៊ុល។

គួរបញ្ជាក់ថា កាលពីខែមុន កងកម្លាំងសន្តិសុខរបស់ អ៊ីរ៉ាក់បានចាប់ផ្តើម ប្រតិបត្តិការវាយ បណ្តេញ ពួកសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមចេញពីក្រុង Qayyara ដែលស្ថិត នៅភាគ ខាងត្បូងក្រុង មូស៊ុល ផ្អែកតាមជ័យជំនះ កាលពីខែកក្កដា ក្នុងការដណ្តើមមូល ដ្ឋានទ័ពអាកាស យុទ្ធសាស្ត្រមួយ ក្បែរក្រុង នេះ(Qayyara)។ មូស៊ុលជា ទីក្រុងធំជាងគេ បំផុតទី២ក្នុងប្រទេស អ៊ីរ៉ាក់បានស្ថិត ក្រោមការគ្រប់ គ្រងរបស់ក្រុម រដ្ឋអ៊ីស្លាមចាប់តាំង ពីខែមិថុនាឆ្នាំ២០១៤ នៅពេល ដែលកងកម្លាំង រដ្ឋាភិបាលអ៊ីរ៉ាក់ បានបះបង់ អាវុធ និងភៀសខ្លួនចេញផ្តល់ ឱកាសឲ្យក្រុម នេះដណ្តើមយក គ្រប់គ្រងតែម្តង។

 

 

RELATED ARTICLES