Sunday, September 22, 2024
Homeព័ត៌មានជាតិឡើងតខ្សែកាបិ៍លើបង្គោលភ្លើងខ្វះការប្រុងប្រយ័ត្ន ឆក់ធ្លាក់ស្លាប់

ឡើងតខ្សែកាបិ៍លើបង្គោលភ្លើងខ្វះការប្រុងប្រយ័ត្ន ឆក់ធ្លាក់ស្លាប់

ខេត្ដកណ្តាលៈ បុរសម្នាក់ក្នុងចំណោមគ្នា៥នាក់ ឡើងទៅតភ្ជាប់ខ្សែកាបិ៍ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ពីលើបង្គោលកម្ពស់ប្រមាណ៥ម៉ែត្រ ស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី១៩ កញ្ញា ២០១៦ ត្រង់ចំណុចបង្គោលភ្លើងលេខ៣៨០ តាមបណ្តោយផ្លូវជាតិលខ២១បេ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុយ ណាត ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតបណ្តាញខ្សែកាបិ៍ទូរស័ព្ទក្រុមហ៊ុនមិត្តហ្វូន មានទីលំនៅភូមិ កណ្តាល ឃុំ ច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

dfgfdsd

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្ត្រមានគ្នា៤នាក់ទៀត ប្រើប្រាស់មធ្យោបាយរថយន្ត០១គ្រឿងម៉ាកកាម៉ារី សេរី៨៧ ពណ៌ស ពាក់ផ្លាកលេខ ច.៥៧៣៣ ភព២ ដើម្បីនាំគ្នាម៉ៅការតបណ្តាញខ្សែកាបិ៍ពីក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ក្នុង០១គីឡូម៉ែត្រតម្លៃ៥០ដុល្លារ ពីបង្គោលអង្គតែនក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ស្ថិតនៅផ្សារកោះធំ ក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុុកកោះធំ រហូតដល់ចំណុចភូមិព្រែកចាម ឃុំព្រែកថ្មី ស្រុុកកោះធំ ។

ប៉ូលិសបន្តទៀតថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៧:០០នាទីព្រឹក ជនរងគ្រោះ និងក្រុមការងារបាននាំគ្នាអូសខ្សែកាបិ៍ ពីចំណុចស្ពានព្រែកធន់(លេខ៥៣) ភូមិព្រែកធន់ ឃុំព្រែកថ្មី ទៅចំណុចគល់ស្ពានព្រែកចាម ក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ពេលនោះជនរងគ្រោះ និងមិត្តភក្តិបានអូសខ្សែកាបនិងឡើងតបណ្តាញឆ្លាសគ្នាក្នុង១បង្គោលម្នាក់ ។ ពេលតបានចំនួន៤បង្គោល ជនរងគ្រោះបានឡើងតខ្សែកាបិ៍តែម្នាក់ឯងលើបង្គោលទី៥  រីឯមិត្តភក្តិនាំគ្នាអូសខ្សែកាបិ៍មុខក្រោយ មិនបាននៅក្បែរជនរងគ្រោះនោះទេ ។ ពេលជនរងគ្រោះ កំពុងតខ្សែកាបិ៍លើបង្គោលភ្លើង ស្រាប់តែឆ្លងចរន្តឆក់លើកន្លាក់ដៃខាងឆ្វេងធ្លាក់ពីលើបង្គោលស្លាប់តែម្តង ។

ក្រោយពីបានទទួលពត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់ កន្លែងកេីតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួុសារ ជនរងគ្រោះដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ។

ddfdfsdsf

សមត្ថកិច្ចនិងគ្រូពេទ្យរកឃើញថាៈ ដៃផ្នែកខាងឆ្វេង លើកន្លាក់ដៃខាងឆ្វេងមានស្នាមឆេះខ្មៅកាត់ទទឹងប្រវែង០៣ស.ម ទំហំទទឹង០២ម.ម លើកំភួនដៃផ្នែកខាងមុខមានស្នាមអុចខ្មៅឆេះចំនួនពីរកន្លែងទំហំប៉ុនប៉ុនជើងធូប ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡើយ ។

ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសារ នឹងក្រុមការងារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សិលា

RELATED ARTICLES