វៀតណាម៖ យោងតាមក្រសួង អប់រំបានឲ្យថាប្រទេស វៀតណាមនឹងចាប់ ផ្តើមបង្រៀនភាសាចិននៅសាលា បឋមសិក្សាចាប់ ពីឆ្នាំ២០១៧តទៅ។
ក្រសួងអប់រំកំពុង បង្កើតកម្មវិធី សិក្សាទូទៅមួយសម្រាប់ភាសាចិន ជប៉ុន និងរុស្ស៊ីហើយភាសាទាំងបីនេះ នឹងត្រូវបានបង្រៀនជាភាសាបរទេស ទី១ដល់សិស្សនិស្សិតក្នុងស្រុកចាប់ពីថ្នាក់ទី៣រហូតដល់ថ្នាក់ទី១២។
លោក Nguyen Minh Chau អនុប្រធានមន្ទីរអប់រំ ខេត្ត Lang Son ដែលស្ថិតនៅ ភាគខាងជើងវៀត ណាមបានថ្លែង នៅលើកាសែតអន ឡាញក្នុង ស្រុកមួយកាលពី ថ្ងៃច័ន្ទថាខណៈដែល ខេត្តរបស់លោ កមានព្រំដែន ជាប់ជាមួយនិង ប្រទេសចិន វានឹងអនុគ្រោះដល់ការ អភិវឌ្ឍន៍ នៃការបង្រៀន ភាសាចិន។
Lang Son នឹងបន្តបង្រៀនភាសា អង់គ្លេសជាភាសា ទី១នៅតាមសាលារៀន នានានិងបង្រៀន ភាសាចិនជា ភាសាបរទេសទី១ តាមថ្នាក់មួយចំនួន ដើម្បីសម្រេចបានតាមតម្រូវការរបស់កូនសិស្ស។
ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ភាសាកូរ៉េ បារាំង និងអាល្លឺម៉ង់នឹងត្រូវ បានបង្រៀនជាភាសាបរទេសទី២ ក្នុងប្រទេសវៀតណាម។