ព័ត៌មានទាន់ហេតុការណ៍បំផុត
ជប៉ុន៖ មន្ត្រីក្រសួង ការពារជាតិនិង រដ្ឋាភិបាលក្នុងស្រុក បានថ្លែងនៅក្នុង ទីក្រុងតូក្យូថា យន្តហោះចម្បាំងរបស់ សហរដ្ឋអាមេរិក មួយគ្រឿងបានធ្លាក់នៅ ឆ្នេរសមុទ្រខេត្តភាគ ខាងត្បូងជប៉ុនអូគីណាវ៉ា នៅរសៀល ថ្ងៃព្រហស្បត្តិ៍នេះ គឺក្រោយពីបាន ហោះហើរ ឡើងចេញពីមូលដ្ឋានទ័ព អាកាសក្នុងតំបន់តែ ប៉ុន្មាននាទីប៉ុណ្ណោះ។
សារព័ត៌មានក្នុងស្រុក បានស្រង់សម្តី ក្រសួងសាមី មន្ត្រីរដ្ឋាភិបាល ក៏ដូចជាអ្នក តំណាងមក ពីកងល្បាត តាមឆេ្នរសមុទ្រ របស់ជប៉ុនថា យន្តហោះចម្បាំងរបស់ កងទ័ពជើងអាកាស សហរដ្ឋអាមេរិក បានធ្លាក់នៅឆ្នេរសមុទ្រ ខាងកើតនៃ ខេត្ត អូគីណាវ៉ា កាលពីរសៀលថ្ងៃ ព្រហស្បត្តិ៍នេះក្នុង រង្វងន់ម៉ោង ១និង៥៥នាទី ពោលគឺក្នុងរយៈដ៏ខ្លីបំផុត បន្ទាប់ពីហោះ ចេញពីមូលដ្ឋាន ទ័ព អាកាសរបស់ សហរដ្ឋអា មេរិក Kadena Air Base ។
មូលដ្ឋាននេះមានទីតាំងស្ថិតក្នុងទីក្រុង Kadena និងក្រុង Chatan និងក្រុងអូគីណាវ៉ាក្នុងខេត្តអូគីណវ៉ា។
តាមរបាយការណ៍ក្នុងស្រុក យន្តហោះនេះ ត្រូវបានគេជឿជាក់ថាបាន ធ្លាក់ចូល ទៅក្នុងសមុទ្រ ដែលមានចម្ងាយ ប្រមាណជា១៣០ គីឡូម៉ែត្រនៃ ភាគខាងកើត តំបន់ Cape Hedo ដែលមានទីតាំង នៅភាគខាងជើង នៃកន្ទុយ កោះខេត្តនេះ។
បណ្តាញផ្សព្វ ផ្សាយសា ធារណៈ NHK បានឲ្យដឹងថា យន្តហោះរបស់កម្លាំង ការពារខ្លួនតាម ជើងអាកាសមួយ គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ ដែលជួបហេតុការ ធ្លាក់យន្តហោះនេះ ដើម្បីប្រមូល យកព័ត៌មាន ខណៈ អាជ្ញាធរជប៉ុន ក៏បានលើកឡើងថានាវាកងទ័ពជើង ទឹក ឧទ្ធម្ភាគចក្រមួយគ្រឿង និងនាវាល្បាត ក៏ត្រូវបានរួសរាន់បញ្ជូន ទៅកាន់កន្លែង កើតហេតុស្រាវជ្រាវរកយន្តហោះ ដែលធ្លាក់នោះផងដែរ។
បណ្តាញព័ត៌មានក្នុងស្រុក ក្នុងខេត្តអូគីណាវ៉ា បានឲ្យដឹងថា យន្តហោះនេះត្រូវបាន គេជឿជាក់ថា ជាយន្តហោះចម្បាំងវាយប្រហារ មកលើដែន ដីម៉ូដែល AV8B Harrier II ។